ទៅស្គាល់រថយន្តអគ្គីសនី 2 ម៉ូដែលរបស់ក្រុមហ៊ុន MG ឆ្នាំ 2022 មិនត្រឹមរាងឡូយគ្រប់តាមតម្រូវការអ្នកជិះទេ រីឯតម្លៃក៏សមរម្យទៀត

នាពេលបច្ចុប្បន្ននេះ ប្រជាប្រិយភាពនៃរថយន្តអគ្គិសនី (BEV) កំពុងមានការកើនឡើងគួរឲ្យ ជាពិសេសបន្ទាប់ពីការចាប់ផ្តើមវិធានការរបស់រដ្ឋាភិបាលនៃប្រទេសមួយចំនួន ចាប់ផ្តើមគាំទ្ររថយន្តអគ្គិសនី ជាលទ្ធផលនៅក្នុងពិព័រណ៍ Motor Show 2022 នាប្រទេសជិតខាងឆ្នាំនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរថយន្តអគ្គិសនី។

ម្ល៉ោះហើយទើបថ្ងៃនេះគេហទំព័រក្នុងស្រុក ចង់ណែនាំរថយន្តអគ្គីសនី 2 ម៉ូដែលរបស់ក្រុម MG តម្លៃ​ខ្ទង់ 30k$ (តម្លៃក្រៅស្រុក) មកចែកជូនប្រិយមិត្តទស្សនាកំសាន្ត ។

AHR0cHM6Ly9zLmlzYW5vb2suY29tL2F1LzAvdWQvMTYvODMyNjAvbWdfZXBfMDEuanBn

មក​ចាប់ផ្តើមជាមួយរថយន្តអគ្គិសនី MG EP៖ MG EP គឺជារថយន្តអគ្គិសនីដែលមានទ្វារ 5 តែមួយគត់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។ វាមានទាំងម៉ូដែល EP និង EP Plus បំពាក់ដោយម៉ូទ័រអេឡិចត្រិចដែលមានកម្លាំងអតិបរមា 163 សេះ កម្លាំងបង្វិលអតិបរមា 260 ញូតុនម៉ែត្រ ជាមួយនឹងប្រអប់លេខល្បឿនតែមួយ អាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល 8.8 វិនាទី វីឯល្បឿនអតិបរមាគឺ 185 គីឡូម៉ែត្រក្នុងមួយម៉ោង។

Picsart_22 04 08_13 33 31 442

រីឯថ្មរបស់ MG EP ជាប្រភេទ Lithium-ion កម្លាំង 50.3 kWh ត្រជាក់ដោយអង្គធាតុរាវ (Liquid Cooling System) ឆ្លងកាត់ស្តង់ដារការពារទឹក និងធូលី IP67 អាចបើកបរបានចម្ងាយរហូតដល់ 380 គីឡូម៉ែត្រ (យោងតាមស្តង់ដារ NEDC) ។ ចំណែកល្បឿនសាកថ្មពី 0 ទៅ 80% ត្រឹមរយៈពេល 40 នាទី ហើយអាចសាកតាមរយៈ MG Home Charger សម្រាប់ការដំឡើងនៅផ្ទះដល់ 100% ក្នុងរយៈពេល 7 ម៉ោង 15 នាទី។

តម្លៃលក់នាពេលបច្ចុប្បន្នដែលលក់នៅក្នុងប្រទេសថៃ តម្លៃលក់ 761,000 - 771,000 បាត (ខ្ទង់ 2.3 ម៉ឺនដុល្លារ) ។ (សូមមើលរូបបន្ថែមខាងក្រោម)

AHR0cHM6Ly9zLmlzYW5vb2suY29tL2F1LzAvdWQvMTYvODMyNjAvbWctbmV3bWd6c2V2KDEpLmpwZw==

ទី 2 ទីរថយន្តអគ្គីសនី MG ZS EV ៖ MG ZS EV Minor Change ថ្មីមាននៅក្នុងម៉ូដែលរងទាំង 2 រួមទាំង D និង X ទាំងពីរនេះត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិចដែលមានកម្លាំងអតិបរមា 177 សេះ ទៅដល់ 22 សេះ ចំណែកកម្លាំងបង្វិលអតិបរមា 280 ញូតុនម៉ែត្រ ការថយចុះពីដើម 70 ញូតុនម៉ែត្រ ហើយជាន់បង្កើនល្បឿនពី 0 -100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល 8.6 វិនាទីជាមួយនឹង KERS - Kinetic Energy Recovery System ដែលអាចលៃតម្រូវបាន 3 កម្រិត ។

MG ZS EV.jpeg

រីឯថ្ម Lithium-ion មានថាមពល 50.3 kWh ធំជាងបើធៀបនឹងជំនាន់មុន Minor Change's 44.5 kWh អាចបើកបរបានចម្ងាយ 403 គីឡូម៉ែត្រក្នុងមួយសាក យោងទៅតាមស្តង់ដារតេស្តរបស់ NEDC (ដែលមុនបានតែចម្ងាយបើកបរ 337 គីឡូម៉ែត្រ) ទ្រទ្រង់ការសាកថ្មលឿនចាប់ពី 30 -80% ក្នុងរយៈពេលប្រហែល 30 នាទី និងការសាកធម្មតាតាមរយៈ MG Home Charger ពី 0-100% ក្នុងរយៈពេលប្រហែល 7 ម៉ោង 15 នាទី ។

តម្លៃលក់នាពេលបច្ចុប្បន្នដែលលក់នៅក្នុងប្រទេសថៃ តម្លៃលក់ 949,000 - 1,023,000 បាត (ជាង 3 ម៉ឺនដុល្លារ) ៕

4P4y7acv4BnvBn1hIW5i

Picsart_22 04 08_13 35 50 728

NEW MG EP Charging.jpg 1024x682

KERS

MG_new_ZS

Picsart_22 04 08_13 36 45 555

ប្រភព៖ Sanook/Knongsrok