រើសភ្លើងទៀន “បេះដូង” មួយដែល​អ្នក​ចូលចិត្តបំផុត រួចសឹមចូលអានការទស្សន៍ទាយទើបឆុត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯងក្នុងរឿងស្នេហា ។

Picsart_22 04 08_12 35 23 997

តោះ! សូមជ្រើសរើសភ្លើងទៀន "បេះដូង" មួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

ទៀនទី 1

Picsart_22 04 08_12 18 42 542

អ្នក​មាន​ពន្លឺជាមនុស្សល្អ ស្មោះត្រង់ និង​មាន​​ជឿជាក់​អស់ពីចិត្តមិនថាជាមួយគូស្នេហ៍ឬមិត្តភ័ក្ត តែកុំច្រឡំ! អ្នក​មិន​ឆោតល្ងង់​ទេ ហៅថាជាការផ្តល់តម្លៃឲ្យគ្នា​ទៅវិញទៅមកទើបត្រូវ។ ពេលខ្លះភាពមនុស្សល្អរបស់អ្នក វា​ធ្វើ​មនុស្សមួយចំនួនច្រណែន រហូតដល់ថ្នាក់ឈ្នានីសលួចចាក់ពីក្រោយខ្នង មកដឹងខ្លួនម្តងទៀតវាធ្វើឲ្យអ្នកឈឺបាត់ទៅហើយ ម្ល៉ោះហើយត្រូវចេះការពារខ្លួនឯងខ្លះ ។

ទៀនទី 2

Picsart_22 04 08_12 19 31 029

មានភាពជាស្ត្រីទន់ភ្លន់ណាស់ បើបានស្រឡាញ់នរណាម្នាក់ហើយនឹងស្រឡាញ់អស់ពីចិត្ត ជាមនុស្សដែលធ្វើតាមបេះដូងពិតមិនមែនជាការសម្តែង ប៉ុន្តែ​បើ​អ្វីដែលអ្នក​មិន​ចូល​ចិត្ត​ទោះយកលុយប៉ុន្មានមកជួលក៏ទៅមិនរួចដែរ ។ ក្នុងនោះក៏មានចំណុច​ត្រូវ​ប្រយ័ត្នដែរ ព្រោះអ្នកមានភាពទាក់ទាញខ្លាំង អាចធ្វើឲ្យគេយល់ច្រឡំហើយគិតថាអ្នកកំពុងផ្តល់ក្តីសង្ឃឹម ធ្វើឲ្យលេចឮពាក្យលេចឮថាអ្នកមានសង្សារច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះទៅថ្ងៃមុខ ។

ទៀនទី 3

Picsart_22 04 08_12 20 26 370

អ្នកគឺជាមនុស្សរើសណាស់ មិន​ចេះតែទាក់ទងផ្តេសផ្តាសទេ​ អ្នកនឹងត្រូវការពេលវេលាដើម្បីមើលចិត្តថ្លើមជាមួយនរណាម្នាក់ឲ្យច្បាស់លាស់ តែបើបានដាក់ចិត្តស្រឡាញ់នរណាហើយ ច្រើនតែស្រឡាញ់គេខ្វល់ពីគេរហូតភ្លេចគិតពីខ្លួនឯង ហេតុនេះហើយទើបអ្នកមិនងាយដាក់ចិត្តស្រឡាញ់នរណាម្នាក់ ។

ទៀនទី 4

Picsart_22 04 08_12 21 32 517

ជាមនុស្សងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ណាស់ ហើយច្រើនតែខូចចិត្តជាញឹកញាប់ទៀត នោះក៏ព្រោះ​តែជ្រើសរើសស្រលាញ់​មនុស្ស​ខុស​ ធ្វើឲ្យបេះដូងខ្លាចរអាររឿងស្នេហាលែងហ៊ានចង់ប្រឡូក តែវាក៏នៅតែមិនអាចធ្វើឲ្យអ្នកកប់ខ្លួននៅក្នុងរណ្ដៅទុក្ខបានយូរនោះទេ ព្រោះថាមពលវិជ្ជមាននៅក្នុងខ្លួនរបស់អ្នកមានច្រើនណាស់ ខូចចិត្តមិនយូរប៉ុន្មានអ្នកនឹងត្រឡប់មកស្រស់ស្រាយវិញមិនខាន ។

ទៀនទី 5

Picsart_22 04 08_12 22 21 129

អ្នក​ជា​មនុស្ស​ដែល​មាន​ជញ្ជាំង​ឃាំងខ្លួនឯងខ្ពស់ណាស់ មិនមែនថាអ្នកមិនចេះស្រលាញ់នរណាម្នាក់នោះទេ តែហៅថាមិនហ៊ានស្រឡាញ់ទើបត្រូវ ព្រោះ​អ្នកខ្លាច​ថា​វា​មិន​រលូនដូចការគិត ម្យ៉ាងអ្នកគឺជាមនុស្សដែលមានភាពច្បាស់លាស់ និងគ្រប់គ្រងជីវិតខ្លួនឯងបានល្អរហូតមក គ្រាន់តែអ្នកមិនសូវមានជំនឿចិត្តក្នុងរឿងស្នេហា អ្នកគិតថាស្នេហាជារឿងរវាងមនុស្សពីរអ្នក បើអ្នកព្យាយាមគិតតែម្នាក់ឯងវាមិនអាចទៅរួចទេ ដូច្នេះមានតែរង់ចាំឲ្យដល់គូព្រេងហើយមើលទៅ ទើបអាចសាងអនាគតតាមបែបរបស់អ្នកបាន ៕

ប្រភព៖ Knongsrok

-->