បុរសមានប្រជ្រុយតែ១ក្នុងចំណោម៤នេះ ភាគច្រើនជាមនុស្សជោគជ័យ ពូកែរកលុយណាស់ បើនារីបានរៀបការជាមួយជីវិតជួបតែភាពសុខស្រួល

យោង​តាម​នរវិទ្យា និយាយថា ប្រសិនបើបុរសមានប្រជ្រុយ ៤ ទីតាំងនេះ ភាគច្រើនជាមនុស្សថ្លៃថ្នូរ មានកិត្តយស  ប្រកបការងារអ្វីក៏ដោយតែងទទួលបានជោគជ័យ មានលាភមានជ័យ មានសម្បត្តិហូរហៀរ។ ដូច្នោះ បើនារីណាម្នាក់បានរៀបការជាមួយបុរសដែលមានលក្ខណៈប្រភេទនេះពិតជាសំណាងធំណាស់៖

ប្រជ្រុយលើចង្កា៖ បុរសដែលមានប្រជ្រុយនៅចង្កាពីកំណើតត្រូវបានចាត់ទុកថា ជាប្រភេពមនុស្សដែលកម្រមានការព្រួយបារម្ភអំពីការងារ កេរ្តិ៍ឈ្មោះ ឬបញ្ហាសាមញ្ញដូចជាជីវិតរស់នៅប្រចាំថ្ងៃណាស់។ បុរសដែលមានប្រជ្រុយត្រង់ចំណុចនេះ ភាគច្រើនធំឡើងលូតលាស់ក្នុងគ្រួសារដែលមានលក្ខខណ្ឌសេដ្ឋកិច្ចល្អ ត្រូវបានឪពុកម្តាយអប់រំយ៉ាងពេញលេញ និងហ្មត់ចត់។

ម្យ៉ាងទៀត ជមនុស្ស​ប្រភេទ​នេះ ​ស័ក្តិសម​សម្រាប់​អាជីវកម្ម​ឯករាជ្យ ឬ​ក្នុង​វិស័យ​អចលនទ្រព្យ​។  ដូច្នេះ ប្រសិនបើអ្នកបានរៀបការជាមួយបុរសដែលមានលក្ខណៈបែបនេះ ពិតជាសំណាងណាស់ ជីវិតជួបតែភាពចម្រុងចម្រើន មានមាសប្រាក់ លុយចាយហូរហៀរ។

ប្រជ្រុយលើចុងច្រមុះ៖ ប្រជ្រុយនៅចុងច្រមុះត្រូវបានគេកំណត់ថា ជាប្រជ្រុយនាំសំណាង។ ប្រសិនបើបុរសមានប្រជ្រុយនៅចុងច្រមុះ ឬស្លាបច្រមុះមានន័យថា ជាមនុស្សជោគជ័យ មានលាភសំណាង រកស៊ីមានបាន អាជីពការងារកាន់តែរីកចម្រើន និងងាយមានឱកាសរកលុយតាមចិត្តប្រាថ្នា។

បើតាមការទស្សន៍ទាយបង្ហាញថា បុរសដែលមានលក្ខណៈបែបនេះ នឹងមានលាភសំណាងធំណាស់ នៅពេលពួកគេមានអាយុលើសពី ៤៥ឆ្នាំ ប្រសិនបើស្ត្រីរៀបការឆាប់ នឹងក្លាយជាអ្នកមានយ៉ាងងាយផងដែរ។

ប្រជ្រុយនៅត្រចៀកខាងស្តាំ៖ ជាទូទៅបុរសដែលមានប្រជ្រុយនៅត្រចៀកខាងស្ដាំ ត្រូវបានគេកំណត់ថា ជាមនុស្សដែលនាំមកនូវសេចក្តីសុខ ហើយផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ល្អ។ លើសពីនេះ បុរសដែលមានប្រជ្រុយនេះ ច្រើនតែមានគម្រោងចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ប៉ុន្តែ ប្រសិនបើជ្រើសរើសដៃគូរអាជីវកម្មត្រឹមត្រូវ ពួកគេនឹងទទួលបានជោគជ័យល្អក្នុងវ័យកណ្តាល មានទ្រព្យសម្បត្តិ និងវិបុលភាព រហូតធ្វើឱ្យមនុស្សជាច្រើនច្រណែន។

ប្រជ្រុយនៅជ្រុងភ្នែកខាងឆ្វេង៖ បើបុរសដែលមាប្រជ្រុយនៅភ្នែកខាងឆ្វេង បញ្ជាក់ថា ពួកគែជាមនុស្សដែលមានសមត្ថភាពខ្ពស់ណាស់ ធ្វើការយ៉ាងប្រុងប្រយ័ត្ន មានការគិតគូរបានត្រឹមត្រូវ និងមានចក្ខុវិស័យល្អ។ ប្រសិនបើបានធ្វើការក្នុងក្រុមហ៊ុន គឺមានការយកចិត្តទុកដាក់ មានភាពរហ័សរហួន មិនយូរមិនឆាប់ទទួលបានតំណែងល្អ និងប្រាក់ខែសមរម្យជាក់ជាមិនខានឡើយ។

ប្រភព៖ បរទេស