មិនមែនគ្រប់ការឈឺចាប់ក្នុងរាងកាយអ្នកគ្រប់គ្នាសុទ្ធតែជាសញ្ញាព្រមាននៃបញ្ហាសុខភាពនោះទេ ព្រោះពេលខ្លះសញ្ញាតូចៗដែលលចឡើងលើម្រាមដៃ ដូចខាងក្រោមនេះ ក៏អាចបង្ហាញថា រាងកាយរបស់អ្នកកំពុងប្រមូលផ្តុំដោយជាតិពុលកកកុញ៖
ម្រាមដៃស្គរ៖ យោងតាមអ្នកប្រឹក្សាផ្នែកជំងឺមហារីកនៅ Bupa Wellness Center (UK) Emma Norton បង្ហាញថា ប្រសិនបើអ្នកមានសុខភាពមាំមួន នៅពេលអ្នកដាក់ចុងក្រចកជិតគ្នា នោះអ្នកនឹងឃើញគម្លាតរាងដូចដុំពេជ្រ។ ប៉ុន្តែ ប្រសិនបើក្រចករបស់អ្នកមិនបង្កើតជារាងពេជ្រ ទេ មានន័យថា អ្នកកំពុងមានបញ្ហាសុខភាពរាងកាយហើយ។
ព្រោះវាអាចជាសញ្ញានៃចរាចរអុកស៊ីហ្សែនក្នុងឈាមមិនគ្រប់គ្រាន់ ដែលជាការព្រមានពីហានិភ័យនៃជំងឺសរសៃឈាមបេះដូងដូចជា ជំងឺខ្សោយបេះដូង ជំងឺសរសៃឈាម។ លើសពីនេះទៀត ក្នុងករណីខ្លះអាចបណ្ដាលឲ្យអ្នកមានជំងឺក្រិនថ្លើម រលាកថ្លើម។ ជាពិសេស រោគសញ្ញានេះច្រើនកើតលើអ្នកជំងឺដែលមានជំងឺមហារីកសួត។ ដូច្នេះត្រូវពិនិត្យម្រាមដៃរបស់អ្នកឱ្យបានទៀងទាត់ដើម្បីរកឃើញជំងឺឱ្យបានទាន់ពេល។
ម្រាមដៃហើម ក្រចកពណ៌ស្វាយ៖ ម្រាមដៃហើម និងពណ៌ស្វាយ ពិតជាសញ្ញាមិនធម្មតាទេ ដូច្នេះ ប្រសិនបើសញ្ញានេះមិនត្រូវបានបង្កឡើងដោយឧបទ្ទវហេតុឬផលប៉ះពាល់លើរាងកាយដោយប្រការណាមួយទេ វាទំនងជាសញ្ញាបង្ហាញថា ក្រពះបានប្រមូលផ្តុំជាតិពុលច្រើនណាស់។
ម្រាមដៃមានដុះពងច្រើន៖ យោងតាមអ្នកជំនាញព្រមានថា ការមានពងជាច្រើនលើម្រាមដៃ អាចជាសញ្ញាហានិភ័យមួយដែលកំពុងត្រូវការជំនួយជាបន្ទាន់ពីក្រុមគ្រូពរទ្យ ដើម្បីធ្វើការពិនិត្យពីសរីរាង្គខាងក្នុង ដូចជា ថ្លើមជាដើម។ ប្រសិនបើថ្លើមប្រមូលផ្តុំជាតិពុលច្រើនពេក នោះម្រាមដៃនឹងលេចរូបរាងពងបែក រមាស់ផ្សេងៗ ហើយទោះបីជាលាបថ្នាំអាឡែហ្ស៊ីក៏មិនបាត់ដែរ។
ប្រភព៖ បរទេស