តេស្តចិត្តសាស្ត្រ៖ រើសផ្លែឈើដែលចូលចិត្តញ៉ាំបំផុត ដើម្បីដឹងពីចំណុចពិសេសភាពជាមនុស្សរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទស្សន៍ទាយមើលពីបុគ្គលិកលក្ខណៈពិត ។

Picsart_22 04 07_14 26 04 805

សូមជ្រើសរើសដបវេទមន្តមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

1. ផ្លែម្នាស់

1 55

អ្នកគឺជាមនុស្សដែលចេះយល់ចិត្តអ្នកដទៃ តែងតែយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន តែងតែនៅក្បែរគេពេលដែលគេមានបញ្ហា អ្នកតែងតែរីករាយក្នុងការជួយមនុស្សជាទីស្រឡាញ់ ។

2. ផ្លែដូង

2 52

អ្នកមានទំនោរជាអ្នកតុបតែងខ្លួន មិន​ចូល​ចិត្ត​ប្រើកម្លាំង​ និង​ខិត​ខំ​ប្រឹង​ប្រែងធ្វើការងារធ្ងន់ មិនចូលចិត្តធ្វើការហាលក្តៅ អ្នក​ស័ក្តិសម​នឹង​ការងារ​ការិយាល័យ ចំណុចពិសេសរបស់អ្នកគឺអ្នកមានភាពស្ងប់ស្ងាត់ ស្រស់ស្រាយ ហើយការងារប្រើគំនិតគឺជាជំនាញរបស់អ្នកហើយ ។

3. ផ្លែប៉ោម

3 51

អ្នកជាមនុស្សមានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវខ្ពស់ ឲ្យតែសម្រេចចិត្តធ្វើកិច្ចការអ្វីមួយហើយ ទោះ​លំបាក​យ៉ាង​ណា​ក៏អ្នក​តែង​តែ​ប្រឹង​អស់​ពី​សមត្ថភាពដែរ ប៉ុន្តែ​ចំពោះ​រឿងស្នេហា​វិញ​គឺ​ផ្ទុយ​ស្រឡះ អ្នកជាប្រភេទមនុស្សឆាប់ស្រឡាញ់ឆាប់ធុញ មិនសូវមានការអត់ធ្មត់ក្នុងរឿងស្នេហាទេ ។

4. ផ្លែសាវម៉ាវ

4 50

អ្នកគឺជាមនុស្សពូកែលេងសើច ចូលចិតញោះចូលចិត្តកូរ បើស្ថិតនៅក្នុងហ្វូងសន្ទនា អ្នកគឺជាត្លុកកំប្លែងហើយ អ្នកនឹងបន្ត​បញ្ចេញ​រឿង​កំប្លែង​ល្អៗ​ដើម្បី​សប្បាយ​ជាមួយ​មិត្តភ័ក្ត ។

5. ផ្លែសារី

5 45

អ្នកជាមនុស្សស្លូតបូត សុភាពរាបសារ ហើយតែងតែមានគំនិតវិជ្ជមានចំពោះអ្នកដែលនៅជុំវិញខ្លួន មិន​ដែល​គិត​ចង់​ធ្វើ​បាប​អ្នក​ណា​ឡើយ ដូច្នេះ​ហើយ​ទើប​មានគេ​គោរព និង​ស្រឡាញ់​ពី​អ្នក​ដែល​បាន​ស្គាល់។

6. ផ្លែត្របែក

6 24

អ្នក​ជា​មនុស្ស​សកម្ម នៅមួយកន្លែងមិនសុខ ចូលចិត្ត​ធ្វើ​ដំណើរ ស្រូប​ក្លិន​ធម្មជាតិ ជា​មនុស្សស្រឡាញ់ចិត្ត​មួយថ្លើមមួយ និងមានភាពឋិតថេរ តែបែរខូច​ចិត្ត​ជា​ញឹក​ញាប់ទៅវិញ ។

7. ផ្លែឪឡឹក

7 13

អ្នកជាមនុស្សមានការប្រុងប្រយ័ត្ន និងសកម្មគ្រប់ពេលវេលា មិនចូលចិត្តចំណាយពេលវេលាខ្ជះខ្ជាយឥតប្រយោជន៍ អ្នក​មាន​ទំនោរ​មាន​សុទិដ្ឋិនិយមមើលពិភពលោកក្នុងផ្លូវល្អ មិនចូលចិត្តសម្ពាធ មិនចូលចិត្តគិតច្រើនរហូតគេងមិនលក់ ព្រោះ​អ្នក​មាន​ទំនុក​ចិត្ត​ថា​រាល់​បញ្ហា​មាន​ដំណោះស្រាយទាំងអស់ ។

8. ផ្លែស្វាយ

8 10

អ្នកគឺជាមនុស្សហ៊ានប្រឈមមុខ មានគំនិតច្នៃប្រឌិត តែងតែចូលចិត្តពិសោធជាមួយអ្វីដែលថ្មីៗ ក្នុងរឿងស្នេហាក៏មិនមានករណីលើកលែងដែរ បើបានទាក់ទងជាមួយនរណាហើយដឹងតែពិសោធន៍ដល់សន្តាន ។

9. ទំពាំងបាយជូ

9 7

វាមិនញឹកញាប់ទេដែលអ្នកនឹងបង្ហាញអារម្មណ៍ពិត ទៅកាន់នរណាម្នាក់ដែលអ្នកទើបតែបានជួបជាលើកដំបូង ព្រោះអ្នកជាមនុស្សប៉ិនសង្ស័យមិនងាយទុកចិត្ដនរណាងាយៗ ម្ល៉ោះហើយទើបអ្នកមិនសូវជាទទួលបានការចាប់អារម្មណ៍ពីមិត្តថ្មីៗឡើយ ប៉ុន្តែបើមិត្តចាស់នៅក្នុងក្រុមវិញ អ្នកគឺជាស៊ូពើស្តារហើយ ។

10. ផ្លែក្រូច

10 3

អ្នកជាមនុស្សចិត្តទូលាយពូកែរាប់ញាតិដោយ​ចិត្ដ​រីករាយ នរ​ណា​បបួល​​ទៅ​ណា​មក​ណា​ក៏​ទៅតាមដែរ អ្នកងាយទុកទុក​ចិត្ត​គេណា ពេលខ្លះជួយស្រាយបញ្ហាឲ្យគេ រហូតភ្លេចខ្លួនឯងទៀតផង ។

11. ផ្លែជម្ពូ

11 1

អ្នក​ជា​មនុស្ស​ដែល​មាន​ការ​អត់​ធ្មត់​ខ្ពស់ មិនចូលចិត្តធ្វើបាបអ្នកដទៃ ជាមនុស្សស្រលាញ់មិត្តភ័ក្តជាងខ្លួនឯងទៅទៀត ថែមជាមនុស្សគិតបូកច្រើនជាងអវិជ្ជមាន ។

12. ផ្លែស្ត្របឺរី

12

អ្នកចូលចិត្តការលួងលោម ចូលចិត្តរស់នៅក្នុងភាពប្រណីត អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ត្រូវ​តែ​ស្រស់​ស្អាត រលូន និង​ស្អាត​ជានិច្ច ពូកែតុបតែងខ្លួន ថែមទាំង​មាន​សុទិដ្ឋិនិយម ចូលចិត្តចេញ​ក្រៅជជែក​គ្នា​លេង និង​កំប្លែងធ្វើឱ្យមិត្តភក្តិនៅក្នុងការសន្ទនាសើចគ្រប់ពេល។

13. ផ្លែចេក

13

អ្នកជាមនុស្សពូកែខ្មាស់អៀនបន្តិច ប៉ុន្តែកម្របង្ហាញវាណាស់ សំបកក្រៅហាក់បីដូចជាម៉ឺងម៉ាត់ណាស់ ប៉ុន្តែខាងក្នុងវិញអ្នកមានចរិតរសើបខ្លាំងណាស់ អាច​ហៅ​ថា​រឹង​ខាង​ក្រៅទន់​ខាង​ក្នុង។

14. ផ្លែមង្ឃុត

14

អ្នកគឺជាពូកែស្រមើលស្រមៃ មានមនោសញ្ចេតនា ងាយស្រឡាញ់ងាយខូចចិត្ត បានស្រឡាញ់នរណាហើយនឹងស្រឡាញ់អស់ពីចិត្ត បង្កើតក្តីសង្ឃឹមខ្ពស់ កាន់តែខ្ពស់ប៉ុណ្ណាភាពខកចិត្តក៏ខ្លាំងប៉ុណ្ណឹងដែរ ។

15. ផ្លែទុរេន

15

អ្នកគឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈពីរនៅក្នុងខ្លួន នៅខាងក្រៅផ្ទះម៉ឺងម៉ាត់រហូតគ្រប់គ្នាខ្លាចមិនហ៊ានចូលក្បែរ ប៉ុន្តែ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ផ្សេង​ភ្លាម អ្នក​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ ចិត្តបុណ្យ អ្នក​ណា​មាន​បញ្ហា​តែង​តែ​សុំ​ជំនួយ ជារឿយៗជាអ្នកដឹកនាំក្នុងសកម្មភាពក្រុម ៕

ប្រភព៖ Knongsrok

-->