ឆុត ៩៩.៩%! ស្វែងយល់អ្វីជាគោលដៅធំបំផុតក្នុងជីវិតរបស់​អ្នក? តើអ្នកចង់នៅក្នុងពិភពមួយណាជាងគេ?

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានវីធីតេស្ដចិត្តសាស្ត្រ មកឲ្យបងប្អូនស្វែងយល់ពីអ្វីដែលអ្នកកំពុងរំពឹងទុកនៅក្នុងជីវិតនេះ? សូមជ្រើសរើស​រវាង​ពិភព​ទាំង ៤ តើ​ពិភព​មួយ​ណា​ដែល​អ្នក​ចង់​រស់​នៅ​ជាង​គេ?

Picsart_22 04 06_17 48 40 128

បើរើសបានហើយ តោះ!រំកិលចុះក្រោមទៅអានចម្លើយពិតខាងក្រោម ។

អ្នកជ្រើសរើសពិភពអនាគត

Picsart_22 04 06_17 36 03 026

អ្នក​ជាមនុស្សមើល​ឃើញ​ឆ្ងាយ មានគោលដៅក្នុងជីវិត អ្នកដឹងថាអ្នកអាចទៅឆ្ងាយជាងកន្លែងដែលអ្នកឈរ ឬកន្លែងដែលជាប្រភពដើម ថែមទាំងជា​មនុស្ស​មិន​ដែល​ចុះ​ចាញ់​នឹង​ឧបសគ្គ មិនថាអ្នកឆ្លងកាត់ការលំបាក ឬបទពិសោធន៍អាក្រក់ៗយ៉ាងណា ក៏អ្នកមិនដែលបោះបង់ក្តីស្រមៃឡើយ ។

ហើយភាពជោគជ័យដែលអ្នកបានកំណត់ នឹងរំពឹង​ទុក​នៅ​ថ្ងៃ​អនាគត​គឺ​ជីវិត​ដែល​ល្អ​ជាង​ពេល​បច្ចុប្បន្នទាំងខ្លួនឯងនិងគ្រួសារ ។

លើសពីនេះអ្នកគឺជាមនុស្សហ៊ានស៊ីហ៊ានសង ត្រៀមខ្លួនជាស្រេចដើម្បីរៀនអ្វីដែលថ្មីៗ ថែមទាំងមិនបណ្តោយឱ្យឱកាសទាំងអស់កន្លងផុតទៅដោយងាយៗទៀត ហើយគុណសម្បត្តិទាំង 3 នេះ វានឹងនាំអ្នកទៅកាន់គោលដៅបានយ៉ាងពិតប្រាកដ ។

អ្នកជ្រើសរើសពិភពធម្មជាតិ

Picsart_22 04 06_17 36 36 343

អ្នក​មាន​សុទិដ្ឋិនិយមអាចគ្រប់គ្រងជីវិត និងបញ្ហាដែលចូលមកបានយ៉ាងល្អ ជាមនុស្សស្មើរដើមស្មើរចុងចេះវែកញែកភាពត្រឹមត្រូវ ថែមជាមនុស្សមានអារម្មណ៍ល្អទៀត ដោយហេតុនេះហើយទើបធ្វើឱ្យមនុស្សជុំវិញខ្លួន តែងតែមើលឃើញថាអ្នកជាមនុស្សចាស់ចិត្តចាស់គំនិតដឹងខុសដឹងត្រូវ និងជាមនុស្សដែលមានគោលដៅដ៏អស្ចារ្យក្នុងជីវិត។

តែត្បិតមានគោលដៅអស្ចារ្យយ៉ាងណាក៏ដោយ ក៏មនុស្សដូចអ្នកនៅតែចង់ប្រើជីវិត​​​រស់​នៅ​បែប​សាមញ្ញ មិន​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង មិនចង់មានសម្ពាធ ឬការ​បង្ខិត​បង្ខំ​ពី​អ្នក​ដទៃតែចង់បានជីវិតឯករាជ្យ រស់​នៅ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់ ធ្វើ អាចជ្រើសរើសផ្លូវជីវិតតាមចិត្តខ្លួនឯង ហើយស្នាក់នៅកន្លែងដែលមានផាសុកភាពបំផុត ប៉ុន្នេះគឺគ្រប់គ្រាន់សម្រាប់ជីវិតហើយ ។

អ្នកជ្រើសរើសពិភពវេទមន្ត

Picsart_22 04 06_17 37 13 330

អ្នក​ជា​មនុស្ស​ដែល​ចាត់ទុក​សុភមង្គល​ជា​គោលដៅធំបំផុត​ក្នុង​ជីវិត ជាមនុស្សចូលចិត្ត​ភាព​សប្បាយ ស្រឡាញ់​ការ​ធ្វើ​ដំណើរ ស្រឡាញ់​ដំណើរ​ផ្សងព្រេងស្រឡាញ់​មិត្តភ័ក្ដិ។ ហើយក្នុងមួយជីវិតនេះអ្នកតែងតែគិតថា "ខំរកបើមិនសប្បាយខ្លះ ជីវិតនឹងមានន័យអ្វី? ម្ល៉ោះហើយមនុស្សដូចអ្នកខំប្រឹងធ្វើការត្រុក តែចេះផ្តល់រង្វាន់ឲ្យខ្លួនឯងដែរ ជាមនុស្សមានឆន្ទៈធ្វើការហត់ ត្រូវចេះអត់ឱនចំពោះអ្នកជុំវិញខ្លួន ព្រោះវានឹងនាំជីតទៅរកសុភមង្គលដែលអ្នកនឹងមាននាពេលអនាគត។

បើនិយាយពីបំណងប្រាថ្នាទៅថ្ងៃអនាគត អ្វីដែលអ្នករំពឹងទុកក្នុងជីវិតនោះគឺ សុំរស់នៅជុំគ្រួសារយ៉ាងសាមញ្ញមានហូបមានចុកគ្រប់គ្រាន់គឺបានហើយ មិនចាំបាច់ទាល់តែជោគជ័យអស្ចារ្យទើបបិទភ្នែកជិតឡើយ ។

អ្នកជ្រើសរើសពិភពស្ងប់ស្ងាត់

Picsart_22 04 06_17 37 48 643

អ្នកគឺជាមនុស្សត្រង់ មានគំនិតផ្ទាល់ខ្លួននិងមាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​គំនិត និង​សកម្មភាព​ខ្លួនឯង។ លើសពីនេះអ្នកជឿថា ជីវិតនេះមិនមែនជារបស់អ្នក 100% ទេ អ្នកជឿថាមានកត្តាកំណត់លទ្ធភាព ឬហៅថាព្រេងវាសនា អ្នកគិតថាជីវិត​នីមួយៗ​ត្រូវ​បាន​កំណត់​ទុកជាមុនហើយ គ្រប់យ៉ាងទេវតាចារទុករួចហើយ ​អ្នក​មាន​តែ​កាតព្វកិច្ច​ដើរ​តាម​ផ្លូវ​ដែល​គួរ​ធ្វើ ដូច​ជា​អ្នក​មិន​ដឹង​ថា​អនាគត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​អ្នក​សង្ឃឹម​ថា​វា​នឹង​មាន​ភាព​ស្រស់​ស្អាត ហើយខំដើរតាមគន្លងនោះឲ្យដល់គោលដៅដែលខ្លួនចង់បាន ៕

ប្រភព៖ Knongsrok