ពីលេខ ០ ដល់លេខ ៩ លេខដែលអ្នកពេញចិត្តអាចមើលស្កេនដឹងថាអ្នកជាមនុស្សបែបណា

ជឿថាមនុស្សជាច្រើនប្រហែលជាមានលេខដែលពួកគេចូលចិត្តនៅក្នុងចិត្តរួចហើយ ដែលលេខនោះអាចជាលេខសំណាង លេខនាំសំណាង ឬលេខដែលអ្នកស្រលាញ់ពេញចិត្ត។ ហើយមិន​ថា​អ្នក​ប្រើ​លេខ​នេះ​ដើម្បី​ធ្វើទេ វាអាច​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ និងជួបរឿងើ្អៗជាច្រើន។ ពិសេសការពិតទៅប្រហែលជាអ្នកមិនដឹងទេថា លេខដែលអ្នកពេញចិត្ត អាចប្រាប់បានថាអ្នកជាមនុស្សបែបណា និងមានចរិតបែបណាផងដែរ។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDUvMjI2MzI1L2lzdG9jay05MTc4Njk1NjAuanBn

តោះ ដូច្នេះមកតាមដានមើលថាតើលេខមួយណាដែលអ្នកស្រលាញ់ពេញចិត្ត ហើយទាយត្រូវចំនួនប៉ុន្មានភាគរយដែរ ដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់អ្នក៖

# លេខ 0 ៖ មានគំនិតច្នៃប្រឌិត ឆ្លាតវៃ មានទេពកោសល្យពូកែ មិន​ចូលចិត្ត​ធ្វើ​ជា​អ្នក​ទីពីរ ជម្រើសទី២ ឬជាមនុស្សដែលជាកង់សាគួរបស់នរណាម្នាក់ ។

# លេខ ១៖ មានភាពច្នៃប្រឌិត ជឿ​ជាក់លើ​ខ្លួន​អ្នក មានមហិច្ឆតា និងមានទំនួលខុសត្រូវខ្ពស់ណាស់។

# លេខ ២ ៖ សុភាព រាបសារ មានចិត្តមេត្តា និងជាមនុស្សដែលពូកែយល់ចិត្តអ្នកដទៃ យកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញអ្នកទោះជារឿងតូចតាចក្តី។

# លេខ ៣ ៖ ពូកែមើលថែអ្នកដទ យកចិត្តទុកដាក់លើអារម្មណ៍របស់មនុស្សជុំវិញអ្នក ពូកែនិយាយ និងជាមនុស្សដែលមានទំនាក់ទំនងមនុស្សល្អជាមួយអ្នកដទៃ។

A,Woman,Looks,At,The,Hands,From,Which,Numbers,Fly

# លេខ ៤ ៖ មានទំនុកចិត្តលើខ្លួនឯង មានពិភពឯកជនខ្ពស់ មានគំនិតផ្ទាល់ខ្លួន ស្រលាញ់សេរីភាព និយាយតិច តែចូលចិត្តធ្វើច្រើនជាងនិយាយ។

# លេខ ៥ ៖ ចរិតរីករាយ រួសរាយ មានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ធ្វើអ្វីមួយលឿន ប៉ុន្តែមានការប្រុងប្រយ័ត្នខ្ពស់បំផុត។

# លេខ ៦ ៖ មានគំនិតប្លែក ចូលចិត្តគិតអ្វីខុសពីអ្នកដទៃ ហើយមានភាពច្នៃប្រឌិតខ្ពស់។

# លេខ ៧ ៖ ចូលចិត្តដាក់ខ្លួន មិនចូលចិត្តអួតអាង តែងតែកំណត់ផ្លូវសម្រាប់អនាគតសម្រាប់ខ្លួនជានិច្ច។

7

# លេខ ៨ ៖ ភាពអត់ធ្មត់ ភាពក្លាហាន តែងតែមានហេតុផលក្នុងការសម្រេចចិត្ត និងជាមនុស្សទៀងត្រង់។

# លេខ ៩ ៖ គោរពច្បាប់ និងក្បួនវិន័យយ៉ាងតឹងរ៉ឹង ហើយក៏ជាមនុស្សដែល ស្រឡាញ់យុត្តិធម៌ដែរ៕

9

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

-->