រើសត្រីនាំសំណាងមួយ ដើម្បី​បង្ហាញ​ថា​អ្វី​ ដែល​នឹង​កើត​ឡើង​លើ​អ្នក​សប្តាហ៍​នៅ​សប្តាហ៍​ក្រោយ

តាម​រយៈ​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ គ្រាន់​តែ​ឲ្យ​អ្នក​ធ្វើការ​ជ្រើសរើស​នៅ​ផ្ទះ​មួយ​ក្នុង​ចំណោម​ត្រីទាំង ៣ ដើម្បី​ទទួល​បាន​សារ​នូវ​រឿង​ដែល​អាច​កើត​ឡើង​ទៅ​លើ​អ្នក​នៅ​សប្តាហ៍​បន្ទាប់៖

ត្រីលេខ ១

1

ដំណឹង​ល្អ​នឹង​មាន​ចូល​មក​ដល់​អ្នក ដោយ​វា​អាច​ជា​មាន​ការ​កោតសរសើរ​ពី​គុណសម្បត្តិ​របស់​អ្នក។ ជា​រឿយៗ​អ្នក​បាន​ធ្វើ​រឿង​ល្អ​ជា​ច្រើន​ក្នុង​ជីវិត ហើយ​ជា​ការ​ពិត​វា​នឹង​ត្រលប់​មក​វិញ​ជាមួយ​ការ​តបស្នង​ដែល​គ្មាន​ការ​រំពឹង​ទុក។

ចូរ​បន្ថែម​ការ​ខិតខំ និង​ភាព​ស្មោះត្រង់​ទៅ​ក្នុង​កិច្ច​ការងារ​របស់​អ្នក ហើយ​ជា​រឿយៗ​ដំណឹង​ល្អ​នឹង​បន្ថែម​ចូល​មក​ដល់​ទៀត ជា​ពិសេស​នៅ​កន្លែង​ការងារ នឹង​មាន​ថ្នាក់​លើ​កោត​សរសើរ​ឲ្យ​តម្លៃ និង​បន្ថែម​គុណប្រយោជន៍​ដល់​អ្នក។

ត្រីលេខ ២

2

កុំ​ចាប់​យក​ឱកាស​ណា​មួយ​ឲ្យ​សោះ​នៅ​សប្តាហ៍​ក្រោយ បើ​អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​សំណាង​ក៏​ដោយ តែ​សប្តាហ៍​ក្រោយ​នេះ​គឺ​មិនមែន​ជា​ពេលវេលា​សម្រាប់​អ្នក​នោះ​ទេ។ លទ្ធផល​បរាជ័យ ការ​ខកចិត្ត​អាច​នឹង​កើត​មាន អ៊ីចឹង​ការ​សម្រេច​ចិត្ត​ណា​មួយ​ត្រូវ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន ហើយ​បើ​លើក​ពេល​បាន​គួរ​តែ​លើក។

ត្រីលេខ ៣

3

សប្តាហ៍​ក្រោយ​ជា​សប្តាហ៍​ដ៏​សំណាង​មួយ​របស់​អ្នក ​ហើយ​ជាមួយ​ការ​សំណាង​នេះ​ដែរ ក៏​វា​មាន​លាយឡំ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ផ្ទាល់ ក៏​ដូច​ជា​ការ​ជ្រោមជ្រែង​ពី​មនុស្ស​ជុំវិញ​ខ្លួន​ខ្លះៗ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

-->