ខាងក្រោមនេះ ជាយុទ្ធសាស្រ្តសំខាន់ៗ ៤ យ៉ាង អ្នកដែលចង់មានអាយុវែង សុខភាពរាងកាយមាំមួន តែងតែខ្ជិលធ្វើជារៀងរាល់ថ្ងៃ។ ដូច្នេះ ប្រសិនបើអ្នកចង់រស់នៅបានយូរ សូមអនុវត្តដូចតទៅ៖
១. ខ្ជិលផឹកស្រា
ការញ៉ាំច្រើនអាចធ្វើឲ្យអ្នកធាត់ លើសទម្ងន់ យ៉ាងងាយ ហើយមិនតែប៉ុណ្ណោះ នឹងនាំឲ្យកើតជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺបេះដូង លើសឈាម ទឹកនោមផ្អែមជាដើម។ ដូច្នេះអ្នកមិនគួរញ៉ាំច្រើនទេ តែត្រូវតែញ៉ាំឲ្យបានគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ អ្នកក៏មិនគួរញ៉ាំអាហារចៀន ភេសជ្ជៈមានជាតិស្ករច្រើន អាហារដែលមានជាតិប្រៃទេ ព្រោះវាមិនល្អសម្រាប់សុខភាព។ ជាពិសេស ប្រសិនបើអ្នកមិនផឹកស្រា កាន់តែល្អចំពោះសុខភាព ដោយសារស្រាជាមូលហេតុនៃជំងឺគ្រោះថ្នាក់ជាច្រើន ដូចជា បង្កជាជំងឺដាច់សរសៃឈាមខួរក្បាល មហារីកថ្លើម ក្រិនថ្លើម ក្រិនថ្លើម ខ្សោយតម្រងនោម។
២. ខ្ជិលប្រញាប់
យោងទៅតាមរឿងព្រេង បង្ហាញថា មនុស្សរីករាយគឺជាមនុស្សដែលមានកាយវិការទន់ភ្លន់ ស្ងប់ស្ងាត់ និងសម្រេចចិត្តបានត្រឹមត្រូវ។ មនុស្សដែលតែងតែធ្វើអ្វីប្រញាប់ប្រញាល់ រហ័សរហួន អន្ទះអន្ទែង និងមិនមានភាពប្រុងប្រយ័ត្នទេ។ ជាការពិត ការដែលធ្វើអ្វីមួយតាមអ្នកដទៃដោយប្រញាប់ប្រញាល់ នោះជីវិតតែងតែជួបការលំបាកច្រើន កម្រមានសុភមង្គល និងសុខស្រួលណាស់។ ម្យ៉ាងទៀត ការប្រញាប់ប្រញាល់នឹងធ្វើឱ្យអ្នកងាយដួល និងរងរបួស ដោយយថាហេតុណាមួយជាក់ជាមិនខាន។
៣. ខ្ជិលខឹង
ការរក្សាអារម្មណ៍វិជ្ជមាន និងរីករាយ ជាកត្តាសំខាន់សម្រាប់សុខភាព ដោយមិនគិតពីភេទ អាយុ ឡើយ ប៉ុន្តែប្រសិនបើអ្នកនៅតែប្រើអារម្មណ៍អវិជ្ជមាន នឹងប៉ះពាល់ដល់មុខងាររបស់បេះដូង សរសៃឈាម សរសៃប្រសាទ និងសរីរាង្គដទៃទៀត ដែលបណ្តាលឱ្យមានការកើនឡើងនូវសម្ពាធឈាម សរសៃឈាមវ៉ែន ស្ទះសរសៃឈាមបេះដូង ខ្វះអុកស៊ីសែន។
៤. ខ្ជិលខ្វល់ខ្វាយ
ក្នុងជីវិតសម័យបច្ចុប្បន្ននេះ មនុស្សម្នាក់ៗតែងមានកង្វល់រៀងៗខ្លួន ដូចជា ព្រួយបារម្ភពីការងារសាលា ការងាររៀបការ ការមានកូន ការសាងជំនួញជាដើម ដែលជាហេតុធ្វើឱ្យមនុស្សងាយជួបបញ្ហា។ ជាពិសេសនៅពេលព្រឹក អ្នកមិនគួរបណ្ដោយខ្លួនឱ្យការព្រួយបារម្ភឡើយ ដោយសារតែពេលព្រឹកព្រលឹម ការដកដង្ហើម និងចង្វាក់បេះដូងកើនឡើងយ៉ាងលឿន សម្ពាធឈាមក៏កើនឡើង។ ដូច្នេះ បើអ្នកក្រោកលឿនពេក វានឹងងាយបង្កផលប៉ះពាល់ដល់សុខភាព សូម្បីតែជំងឺដាច់សរសៃឈាមខួរក្បាល។
ប្រភព៖ បរទេស