ឈ្មោះពិរោះៗណាស់! ផ្កា ៦ ប្រភេទ ជ្រើសដាក់តាំងលម្អក្នុងផ្ទះ គ្រួសារជួបតែសំណាងល្អ មានលាភជ័យផ្ទួនៗ

បច្ចប្បន្ននេះមានផ្កាច្រើនប្រភេទណាស់ ដែលមនុស្សគ្រប់គ្នាតែងតែនាំគ្នាយកមកដាំតាមរបងផ្ទះ ឬក្នុងសួនផ្សេងៗ ដើម្បីលម្អផ្ទះឲ្យកាន់តែមានភាពទាក់ទាញ នឹងមានភាពស្រស់ស្រាយ។ ប៉ុន្តែក្នុងករណីនេះជឿថា អ្នកទាំងនោះក៏ប្រហែលជាមិនបានសិក្សាស្វែងយល់ពីផ្កានីមួយៗឲ្យបានច្បាស់ទេមុននឹងដាំលម្អ ព្រោះផ្កាខ្លះ មានទាំងគុណសម្បត្តិល្អហើយផ្កាខ្លះទៀតដាំហើយអាចធ្វើឲ្យគ្រួសារជួបតែបញ្ហាក៏មាន។

ដូច្នេះ ថ្ងៃនេះគេហទំព័រ "ក្នុងស្រុក" សូមណែនាំផ្កាហុងស៊ុយ ៦ មុខ នាំលាភសំណាង ប្រមូលផ្តុំនូវទ្រព្យសម្បត្តិហូរហៀរ ជូនដល់ម្ចាស់ផ្ទះ៖

ផ្កា peony៖ Peonies ត្រូវបានគេចាត់ទុកថា ជាស្តេចផ្កាមួយប្រភេទ ដែលតំណាងឲ្យទ្រព្យសម្បត្តិ កិត្តិយស និងខ្លឹមសារនៃនិទាឃរដូវ។ បើ​តាម​ហុងស៊ុយ ផ្កានេះក៏​តំណាង​ឱ្យ​សម្រស់​នារី ផងដែរ ដោយមានច្រើនពណ៌។ ក្នុងនោះ ពណ៌ក្រហម ត្រូវបានចាត់ទុកថា ជាសំណាងជាពិសេសសម្រាប់គ្រួសារដែលមានកូនស្រីដែលកំពុងស្វែងរកគូ។ ដូច្នេះដើម្បីទាក់ទាញទំនាក់ទំនងអាពាហ៍ពិពាហ៍ឬស្នេហានៅក្នុងផ្ទះ សូមដាំផ្កានេះនៅជ្រុងម្ខាងនៃសួនច្បារ។

ផ្កា plum blossom៖ ក្នុងន័យហុងស៊ុយបង្ហាញថា ជានិមិត្តរូបនៃសំណាងល្អ និងភាពជាប់បានយូរ ជួយ​ទាក់ទាញ​សំណាង​បាន​ច្រើនដល់ម្ចាស់ផ្ទះ។ ជារ៉សំខាន់ណាស់ ប្រសិនបើអ្នកចង់ទទួលបានអត្ថប្រយោជន៍បំផុត គួរតែដាំដើមរុក្ខជាតិនេះ នៅភាគខាងជើងនៃសួនច្បារ។

ផ្កា Magnolia៖ ផ្កានេះមានពណ៌ស ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ និងសុភមង្គល។ ការដាំដើមឈើ Magnolia នៅក្នុងសួនច្បារខាងមុខផ្ទះរបស់អ្នក នឹងជួយទាក់ទាញភាពសប្បាយរីករាយជាច្រើនចូលដល់គ្រួសារ។ ប៉ុន្តែ ប្រសិនបើដាំនៅខាងក្រោយផ្ទះនោះនឹងតំណាងឱ្យត្បូងលាក់កំបាំងឬការប្រមូលផ្តុំទ្រព្យសម្បត្តិបន្តិចម្តងៗ ។

ផ្កា Daffodils៖ យោងទៅតាមគោលគំនិតរបស់ចិន ផ្កានេះ តំណាងឱ្យសំណាងល្អ ​ផ្តល់​ជា​អំណោយ​ដ៏​ថ្លៃថ្លា​ក្នុង​ឆ្នាំ​ថ្មី។ ម្យ៉ាងទៀត ផ្កា Daffodils មានភាពងាយស្រួលក្នុងការដាំដុះខ្លាំងណាស់ ប៉ុន្តែចំពោះពូជតឿមិនគួរត្រូវបានជ្រើសរើសទេព្រោះវាមិននាំមកនូវសំណាងច្រើន។

ផ្កាលីលី៖ ត្រូវបានចាត់ទុកថា ជាផ្កាដ៏ថ្លៃថ្នូ ហើយមានក្លិនឈ្ងុយឆ្ងាញ់ រួមជាមួយនឹងរូបរាងដ៏ត្រចះត្រចង់។ តាមហុងស៊ុយ ការដាំរុក្ខជាតិប្រភេទនេះក្នុងផ្ទះនឹងជួយនាំសំណាងដល់ម្ចាស់ផ្ទះពេញមួយឆ្នាំទៀតផង។

ផ្កា​ឈូក៖ សម្រាប់គ្រួសារដែលមានស្រះតូច និងខ្នាតតូច ជាការសមរម្យណាស់ក្នុងការដាំផ្កាឈូក។ ដោយសារ ផ្កានេះតំណាងឱ្យភាពបរិសុទ្ធ ហើយក៏លេចឡើងនៅគ្រប់ទិដ្ឋភាពសិល្បៈនៃវប្បធម៌ព្រះពុទ្ធសាសនា។ តាម​ហុងស៊ុយ ការ​ដាំ​ឈូក​នៅ​ផ្ទះ​នឹង​ជួយ​នាំ​សំណាង និង​សេចក្ដី​សុខ​ដល់​ម្ចាស់។

ប្រភព៖ បរទេស