តើអ្នកនឹងលាក់កន្សែងនៅមនុស្សទីប៉ុន្មាន អាចទាយដឹង ថាសំណាងអ្វីកំពុងរង់ចាំអ្នកនៅថ្ងៃចូលឆ្នាំខ្មែរ

តាម​ការ​សម្រេចចិត្ត​របស់​អ្នក​ខ្លួន​ឯង​ផ្ទាល់ តើ​ក្នុងចំណោមមនុស្សប្រុសស្រីទាំង ៤ មួយ​ណាដែល​អ្នក​ពេញ​ចិត្តនឹងទម្លាក់កន្សែងលាក់​បំផុត? ការ​ជ្រើសរើស​មួយ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​នូវ​អំណោយ​អ្វី​ដែល​កំពុង​ត្រៀម​រង់ចាំ​អ្នក​នៅ​ថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ៖

មនុស្សទី ១

នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។

មនុស្សទី ២

សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។

មនុស្សទី ៣

Tt

អ្នកនឹងទទួលបានទ្រព្យជាច្រើន ទាំងទ្រព្យចេញពីខ្លួនឯង និងទ្រព្យដែលជាលាភ ជាអំណោយពីមនុស្សជុំវិញខ្លួន។ ពេលវេលានៃបុណ្យចូលឆ្នាំចិនខាងមុខ នឹងធ្វើឲ្យអ្នកញញឹមបិទមាត់លែងជិតច្រើនថ្ងៃ ព្រោះរឿងទុក្ខសោកនឹងមិនកើតមានឡើយចន្លោះពេលខាងមុខ។

មនុស្សទី ៤

អ្នកនឹងទទួលបានភាពអំណររីករាយក្នុងជីវិត នឹងបានជួបនូវរឿងដែលអ្នកចង់ជួប។ ធម្មជាតិរបស់អ្នក មិនដែលដើរផ្លូវតែមួយនោះទេ អ្នកតែងតែមានផ្លូវក្រោយជាប់ខ្លួនជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈឬរឿងរ៉ាវអ្វីក៏ដោយ។

មនុស្សទី ៥

ជា​ចម្លើយ​រ៉ូមែនទិក ដែល​មាន​ន័យ​ថា​ឆាប់ៗ​នេះ​អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ស្ថិត​ក្នុង​ប្រភេទ​តម្រូវការ​របស់​អ្នក ហើយ​គេ​នឹង​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​ផ្អែមល្ហែម និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​អ្នក​រំពឹង​ចង់​បាន​យូរ​ណាស់​មក​ហើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក