មនុស្សស្រីម្នាក់ៗសុទ្ធតែមានចំនុចល្អរៀងៗខ្លួន តែនៅក្នុងតម្រាតារានិករ ត្រូវបានគេដឹងថាមាននារីស្ថិតនៅក្នុងតារានិករចំនួន ៣ ដែលមានឈ្មោះថាជាកំពូលភរិយាល្អជាងគេ។
តោះមកស្គាល់កំពូលភរិយាល្អទាំង ៣ ខាងក្រោមនេះ ៖
១. Cancer (២១-មិថុនា ទៅដល់ ២២-កក្កដា)
ស្ត្រីដែលកើតនៅក្នុងតារានិករមួយនេះ គឺជាមនុស្សស្រីដែលមានបេះដូងស្រស់ស្អាត និងមានក្តីស្រលាញ់ស្មោះត្រង់ដយគ្មានលក្ខខណ្ឌ ។ ភាពស្មោះត្រង់ និងការគាំទ្ររបស់នាងគ្មានដែនកំណត់នោះទេ ហើយនឹងនឹងស្មោះត្រង់ដើរតាមបុរសដែលនាងស្រលាញ់អស់មួយជីវិត។ បុរសណាដែលមានមនោសញ្ចេតនា និងភាពទន់ភ្លន់ ហើយមានសំណាងអាចយកឈ្នះបេះដូងរបស់នារីនេះបាន នឹងជាបុរសដែលមានសំណាងជាងគេបំផុត និងមានសុភមង្គលជាងគេបំផុត។
ទោះជាយ៉ាងណា ក៏ដោយ នាងគឺជាមនុស្សស្រីដែលឆាប់រំជួលចិត្តបំផុត និងមានឈ្មោះជាស្តេចដ្រាម៉ាផងដែរពេលខ្លះ ហើយអ្វីដែលនាងត្រូវការបំផុតពីមនុស្សដែលនាងស្រលាញ់ នោះគឺក្តីស្រលាញ់ ភាពស្មោះត្រង់ និងការឱបលួងលោមថ្នាក់ថ្នម។
២. Leo (២៣-កក្កដា ទៅដល់ ២២-សីហា)
ស្ត្រីដែលកើតនៅក្នុងតារានិករនេះ គឺជាមនុស្សស្រីដែលស្រស់ស្អាត រឹងមាំ និងមិនចេះខ្លាចអ្វីទាំងអស់ អាចថានាងជានារីពូកែ ប៉ិនប្រសប់ ស្វាហាប់ទាក់ទាញ និងជានារីខ្លាំងក្លាមួយរូប។ ដោយសារតែនាងជានារីពូកែ តែនាងជាមនុស្សស្រីរឹងរូស និងមិនងាយមាននរណាម្នាក់ឈ្នះបេះដូងនាងឡើយ ដោយបុរសដែលអាចឈ្នះនាងបានប្រាកដជាបុរសដែលល្អ មានសមត្ថភាព និងអាចទទួលបានការកោតសរសើរស្ញប់ស្ញែងពីនាង ។ តែពេលដែលអាចយកឈ្នះបេះដូងនាងបាន អ្នកជាបុរសដែលសំណាងណាស់ ដោយបាននារីល្អមកថ្នម ជាពិសេសនារីដែលត្រូវបានគ្រប់គ្នាកោតសរសើរ ហើយទោះបីជានាងជានារីមានភាពជាអ្នកដឹកនាំមែនពិត តែនាងគោរពស្រលាញ់បុរសជាគូស្នេហ៍ណាស់ ពិសេសនាងក៏ជាមនុស្សស្រីដ៏ស្មោះត្រង់មួយរូបស្រលាញ់មួយដឹងមួយ។
៣. Aries ( ២១-មិនា ទៅដល់ ១៩-មេសា )
មនុស្សស្រីដែលកើតក្នុងតារានិករមួយនេះជាស្ត្រី មានថាមពល មានអំណាច មានភាពក្លាហាន និងទាក់ទាញ ដែលអាចធ្វើឱ្យគ្រប់គ្នាគោរពកោតខ្លាច ។ ពិសេសនាងជាមនុស្សដែលពូកែប្រឹងប្រែង តស៊ូបំផុតរហូតទទូលបានជោគជ័យនៅក្នុងជីវិត ។ ហើយបុរសដែលអាចយកឈ្នះបេះដូងនារីម្នាក់នេះបាន គឺត្រូវតែជាបុរសដែលពូកែ មានឆន្ទៈ និងមានសមត្ថភាពដែលលើសនាង ឬសាកសមនឹងនាង ទើបបាន ហើយប្រសិនជាឈ្នះបេះដូងនាងបាន អ្នកទាំង២ នឹងជាគូស្នេហ៍ដែលល្អឥតខ្ចោះ ជោគជ័យគ្រប់ភារកិច្ច ជាពិសេសនាងគឺជានារីស្មោះត្រង់ និងអាចជួយជ្រោមជ្រែងឱ្យអ្នកកាន់តែជោគជ័យថែមទៀតផង។
ជាពិសេសនាងជានារីដែលពូកែស៊ូទ្រាំអត់ធន់ រឹងមាំ ខ្លាំងក្លា ថែមទាំងជានារីដែលជាជំហរ និងនៅក្បែរអ្នកទោះបីជាពេលដែលបរាជ័យ ឬពិភពលោកស្អប់ខ្ពើមអ្នកក៏ដោយ ក្តីស្រលាញ់របស់នាងគឺការលះបង់ ជ្រោមជ្រែម និងរឹងមាំបន្តជួយអ្នកពីក្រោយខ្នងជានិច្ច៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក