សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទស្សន៍ទាយមើល ថាតើហេតុអ្វីបានជាអ្នកចេះខកចិត្តរឿងស្នេហាម្តងហើយម្តងទៀតបែបនេះ?
សូមជ្រើសរើសកូនសោមាសមួយដែលអ្នកជ្រើសចាក់បេះដូងកំពុងជាប់ច្រវាក់ ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
សោទី 1
មកពីអ្នកប៉ិនប្រៀបធៀបពេក មានការរំពឹងទុកខ្ពស់ពេក នៅពេលអ្នកចាប់អារម្មណ៍លើនរណាម្នាក់ ឬចាប់ផ្តើមការសន្ទនាជាមួយអ្នកថ្មី អ្នកតែងតែចូលចិត្តប្រៀបធៀបគាត់ជាមួយអ្នកចាស់ដែលធ្លាប់ទាក់ទងគ្នា លុះគិតទៅគិតមកគិតច្រើនពេក ទីបំផុតនៅតែនៅលីវដដែល ។
សោទី 2
ជាមួយនឹងរូបភាពនិងអារម្មណ៍របស់អ្នកបានគិតថា ខ្លួនមានជីវិតល្អឥតខ្ចោះហើយ ហេតុនេះទើបវាធ្វើឱ្យអ្នកចេះតែសំងំខ្លួននៅកន្លែងដែលមានសុវត្ថិភាព មិនចង់បើកចិត្តឱ្យនរណាម្នាក់ឡើយ ប៉ុន្តែនៅក្នុងជម្រៅចិត្តអ្នកក៏មានអារម្មណ៍ចង់មានមនុស្សយល់ចិត្តម្នាក់ដែរ គ្រាន់ខួរក្បាលវាបញ្ច្រាសថាបែបនេះល្អហើយ ទីបំផុតនៅពេលបេះដូងនិងខួរក្បាលវាមិនស្របគ្នា ទើបធ្វើឲ្យអ្នកនៅលីវដដែល ។
សោទី 3
បែបដោយសារកម្មទេដឹង ទើបធ្វើឱ្យអ្នកជួបតែមនុស្សមិនស្មោះបែបនេះ? គ្រាន់តែចាប់ផ្តើមដាក់ចិត្តបានតិចៗ គេក៏ចាប់ផ្តើមដកថយ ពេលខ្លះស្រឡាញ់គេ តែគេបែរមិនស្រឡាញ់វិញ តែបើមានគេស្រឡាញ់ហើយអ្នកបែរជាសោះអង្គើយវិញ បែបនេះទាល់តែអ្នកព្យាយាមធ្វើបុណ្យកុសលផ្សងផ្តាច់កម្មស្នេហ៍ចាស់ចេញ ទើបអ្នកអាចមានវាសនាជួបស្នេហាថ្មីដែលសមបំណង ៕
ប្រភព៖ Do Duang/Knongsrok