មនុស្សតិចណាស់ដែលដឹង! រុក្ខជាតិ ៦ ​ប្រភេទ ​គួរ​ជ្រើសដាក់​ក្នុង​បន្ទប់​សក្ការៈ​នឹងនាំឲ្យគ្រួសារមានក្ដីសុខ អាជីពកាន់តែរីកចម្រើន

ថ្ងៃនេះគេហទំព័រ "ក្នុងស្រុក" សូមណែនាំរុក្ខជាតិលម្អ ៦ ប្រភេទ ដែលអ្នកគួរតែដាក់តាំងក្នុងបន្ទប់សការៈ ព្រោះវាមិនត្រឹមតែមានឥទ្ធិពលលើការកែលំអប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យល្អៗជាច្រើននៅក្នុងហុងស៊ុយផងដែរ។ើ់

ដើមលុយ៖ យោងទៅតាមហុងស៊ុយដើមលុយមានស្លឹកពណ៌បៃតង តំណាងឱ្យ​សំណាង ទ្រព្យ​សម្បត្តិ ​ភាព​រុងរឿង នឹងភាពរីកចម្រើនក្នុងអាជីពដូច្នេះ​ហើយ​ទើប​វាជារុក្ខជាតិ​ដ៏ពេញ​និយមមួយដែល​​មនុស្ស​ជា​ច្រើនចូលចិត្តដាំ។ រិតតែពិសេស ដើមលុយ អាចដាំនៅមុខបន្ទប់ទទួលភ្ញៀវក្នុងក្រុមហ៊ុន បន្ទប់ទទួលភ្ញៀវក្នុងផ្ទះ លើតុ សុទ្ធតែនាំមកនូវអត្ថន័យហុងស៊ុយល្អខ្លាំងណាស់។ ម្យ៉ាងទៀត អ្នកអាច​ដាក់​ដើម​លុយ ​ក្នុង​បន្ទប់​អាសនៈ​ដើម្បី​តុបតែងបាន ព្រោះវាអាចជួយ​ឱ្យ​ផ្ទះ​មាន​ភាព​រុងរឿង​កាន់តែ​សម្បូរ​បែប ។

ដើម betel៖ ​រុក្ខជាតិ​នេះ អ្នកអាចដាក់តាំង​​ក្នុង​បន្ទប់​សក្ការៈ​បាន​ ដោយសារដើម​ឈើ​នេះ​មាន​ស្លឹក​រលោង​ស្អាត ជា​និមិត្ត​រូប​នៃ​អំណាច និង​កម្លាំង ​នាំ​លាភ​សំណាង​ដល់​គ្រួសារ។

ដើម Honeysuckle៖ ដើមឈើប្រភេទនេះ តំណាងឱ្យសិទ្ធិអំណាច ភាពចេះអត់ធ្មត់ និងភាពធន់។ លើស​ពី​នេះ​ បើតាមក្បួន​​ក្នុង​ហុងស៊ុយ មានន័យថា នាំ​លុយ លាភ សំណាង ដល់​សមាជិកក្រុម​គ្រួសារ ដូច្នេះ អ្នក​អាច​ដាក់​តុបតែង​លើ​តុ បន្ទប់​ផ្សេង ឬ​ក្នុង​បន្ទប់​គោរព​បូជាក៏បាន។

ដើមរង្សី៖ ត្រូវបានមនុស្សជាច្រើនចាត់ទុកថា រុក្ខជាតិនេះតំណាងឲ្យលាភសំណាង និងសុភមង្គល ជាពិសេសបានជួយ​ជំរុញ​ចរន្ត​ខ្យល់​ក្នុង​ផ្ទះទាក់ទាញ​សំណាងដល់​ម្ចាស់ណាស់។ មួយវិញទៀត កាលណាដើម​រង្សីដុះ​កាន់​តែ​ល្អនោះ ទ្រព្យ​សម្បត្តិ​គ្រួសារក៏​កាន់​តែមានភាព​ប្រសើរឡើងជាលំដាប់។ បើតាមអ្នក​ជំនាញ​ហុងស៊ុយ​ជឿ​ថា​ អ្នកគួរតែដាក់តាំង​រុក្ខជាតិប្រភេទនេះ​កន្លែង​​អាសនៈ​ដើម្បី​បួងសួង​សុំ​សំណាង​និង​លុយកាក់​ដល់​ក្រុម​គ្រួសារជាបន្តបន្ទាប់។

ដើមនាំសំណាង៖ ដើមរុក្ខជាតិប្រភេទនេះ ត្រូវបានគេស្គាល់ថា ជាដើមឈើនៃសំណាង នាំ​មក​នូវ​សន្តិភាព បណ្តេញ​សំណាង​អាក្រក់​ចេញពី​ម្ចាស់ផ្ទះនឹងនាំតែភាព​ចម្រុងចម្រើន ដល់ក្រុមគ្រួសារ​។

ដើមទ្រព្យសម្បត្តិ៖ រុក្ខជាតិនេះមានស្លឹកពណ៌ក្រហមជានិមិត្តរូបនៃសំណាងល្អ ដូច្នេះអ្នកទាំងអស់គ្នាអាចយកមកដាំក្នុងផ្ទះបានដើម្បីនាំមកនូវសំណាងល្អ។

ប្រភព៖ បរទេស