សាធុ សាធុ! មកចាប់ចង្កឹះកៅស៊ីមនាំសំណាង ទស្សន៍ទាយជោគវាសនាលាភធំលាភតូចដែលនឹងហូរចូលឆាប់ៗនេះ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងនៅថ្ងៃអនាគត តាមរយៈការរើសចង្កឹះនាំសំណាង ហើយអានចម្លើយខាងក្រោម ។

ចង្កឹះនាំសំណាង 1

1 29

ការរំពឹងទុករបស់អ្នកនឹងក្លាយជាការពិតនាពេលអនាគត អ្នកគ្រាន់តែត្រូវពេលវេលាបន្តិចដើម្បីជាឧបករណ៍នាំផ្លូវ ។ ទន្ទឹមនឹងនោះ អ្នកក៏ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតចំពោះមនុស្សជុំវិញខ្លួន ជាមនុស្សដែលអ្នកតែងតែគិតថាជាមនុស្សគួរឲ្យទុកចិត្តបំផុត គេអាចនឹងលួចចាក់អ្នកពីក្រោយខ្នងបាន ។

ចង្កឹះនាំសំណាងទី 2

2 27

ជោគវាសនានឹងនាំអ្នក ទៅរកភាពជោគជ័យដ៏អស្ចារ្យ អ្វីដែលអ្នករំពឹងទុកនឹងក្លាយជាការពិតដូចជាអព្ភូតហេតុ អាចមានឱកាសក្លាយជាអ្នកមានមួយប៉ប្រិចភ្នែក មានទ្រព្យសម្បត្តិអណ្តែតចូល តែត្រូវ​ដឹង​ថា​ខណៈ​ពេល​ដែល​ការងារ​ និង​លុយ​កាក់ស្ថិត​ក្នុង​ទិសដៅ​កើនឡើងជាលំដាប់ តែសេចក្ដីស្រឡាញ់ ឬសុខរបស់អ្នកអាចថយចុះ ។

ចង្កឹះនាំសំណាងទី 3

3 18

ជោគវាសនារបស់អ្នក នឹងរីកចម្រើនមើលឃើញយ៉ាងច្បាស់ ជាពិសេស​សំណាង​ក្នុង​ការ​ទំនាក់ទំនង​ ឬការ​សម្របសម្រួល​ ងាយស្រួល​ទិញ​ចូលលក់​ចេញ​​ ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតក្នុងស្ថានភាពលំបាកនឹង​មាន​មនុស្ស​មក​ជួយ។

ចង្កឹះនាំសំណាងទី 4

4 9

លាភសំណាងក្នុងការងារអាចទទួលបានដោយការជួយជ្រោមជ្រែងពីអ្នកមានបុណ្យស័កិ្ត បានទទួលដំបូន្មានល្អ ឬការលើកតម្កើងព្រមទាំងឱកាសល្អៗ វាជាច្រកចូលសម្រាប់វឌ្ឍនភាពនាពេលអនាគត នៅពេលដែលបុណ្យអ្នកមកដល់អ្នកនឹងទទួលបានឱកាសទាំងនោះ តែត្រូវប្រយ័ត្ន​ភ្លើង​ច្រណែនផង អាចនាំឲ្យដាច់លាភ ។

ចង្កឹះនាំសំណាងទី 5

5 11

នឹងមានមនុស្សប្រុសនាំលាភសំណាងមក អ្វីដែលអ្នករំពឹងទុកទំនងជាក្លាយជាការពិត តែអ្វីដែល​រំពឹង​ត្រូវ​ជា​របស់​ដែល​មិន​លើស​ពី​កម្មផល​របស់​ខ្លួន បើសង្ឃឹមលើអ្វីដែលហួសពីសមត្ថភាពគួរតែពិចារណាពីលទ្ធភាពបន្តិច។

ចង្កឹះនាំសំណាងទី 6

6 8

ជីវិតនឹងសុខដុមនិងរលូន ជាជីវិតបែបសាមញ្ញ មិនមានឧបសគ្គច្រើន នេះចាត់ទុកថាជាសំណាងមួយដែរ សូមចាំថាជីវិតមនុស្សមានសុភមង្គលបំផុត គឺបានរស់នៅយ៉ាងសុខសាន្តត្បិតវាសាមញ្ញតែមានផាសុកភាព។

ចង្កឹះនាំសំណាងទី 7

7 4

វាសនាឋានសួគ៌អាចប្រែក្លាយសត្រូវទៅជាមិត្ត ជីវិតនឹងកាន់តែច្បាស់លាស់ និងមានសេចក្ដីសុខជាងពេលណាៗទាំងអស់ ក្នុង​ន័យ​នេះសត្រូវដ៏សាហាវនឹងត្រូវចាញ់បាបកម្មខ្លួនឯង ពេលនេះប្រសិនបើអ្នកត្រូវប្រកួតប្រជែង ឬយកឈ្នះអ្វីមួយអ្នកនឹងជោគជ័យ ៕

ប្រភព៖ Knongsrok