ថូផ្កាក្នុងផ្ទះបងប្អូនយើងភាគច្រើន គឺតែងតែមាន ខ្លះដាក់វាក្នុងបន្ទប់ទទួលភ្ញៀវ ខ្លះក្នុងបន្ទប់ការិយាល័យ ផ្អែកទៅតាមចំណូលចិត្តផ្សេងពីគ្នា។ ងាកមកក្នុងអត្ថបទនេះ Knongsrok សូមឲ្យអ្នកជ្រើសរើសនូវថូផ្កាមួយ រវាងថូផ្កាទាំងបួន ដើម្បីឲ្យយើងបកស្រាយត្រលប់ទៅវិញ អំពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នក ហើយចាំមើលថាត្រូវបានប៉ុន្មានភាគរយ?
ថូផ្កាទី ១
មានរឿងរ៉ាវអ្វីក៏ដោយអ្នកមិនសូវចេះចែករំលែកឲ្យអ្នកដទៃដឹងនោះទេ ហើយច្រើនតែទុកវាសប្បាយក៏សប្បាយម្នាក់ឯង កើតទុក្ខក៏កើតទុក្ខម្នាក់ឯង។
អ្នកតែងតែចង់រក្សាសន្តិភាពផ្លូវចិត្ត ព្រោះកាលពីអតីតកាលអ្នកធ្លាប់ជួបរឿងឈឺចាប់មួយចំនួនរួចមកហើយ។ ជាញឹកញាប់អ្នកមានលក្ខណៈពិសេសដែលអាចធ្វើសមាធិចិត្តគំនិតឲ្យឈរតែលើភាពវិជ្ជមាន។
ថូផ្កាទី ២
អ្នកជាមនុស្សដែលចូលចិត្តជួយអ្នកដទៃ និងមានបេះដូងធំទូលាយ ហើយតែងតែបើកចំហនូវទំនាក់ទំនងថ្មីចូលមកក្នុងជីវិត។ អ្នកមិនខ្លាចក្នុងការប្រថុយទៅលើរឿងអ្វីមួយនោះទេ បើដឹងថាវាឈឺចាប់ក៏ដោយ និយាយទៅអ្នកជាមនុស្សមិនសូវចេះភ័យខ្លាច ហើយមានជំនឿជាក់ក្នុងការប្រឈមនឹងបញ្ហា។
ថូផ្កាទី ៣
អ្នកតែងតែចង់ក្លាយជាមនុស្សល្អបំផុតក្នុងភ្នែករបស់អ្នកដទៃ ហើយអ្នកប្រើប្រាស់សកម្មភាពគ្រប់បែបយ៉ាង ដើម្បីចង់ឲ្យអ្នកដទៃច្បាស់ក្នុងចិត្តថា អ្នកពិតជាមានភាពស្មោះត្រង់ និងជាមនុស្សដ៏ត្រឹមត្រូវម្នាក់ពិតមែន។
ថូផ្កាទី ៤
អ្នកជាមនុស្សដែលមានការពិពណ៌នា និងមានគំនិតទស្សនវិជ្ជាខ្ពស់។ អ្នករីករាយនឹងដំណើរជីវិតបច្ចុប្បន្ន បើទោះបីជាដឹងថាទៅផ្លូវខាងមុខវាមានរឿងលំបាកមួយចំនួនក៏ដោយ។
ទៅលើរឿងអ្វីមួយ បើអ្នកចង់ដឹងហើយ គឺអ្នកព្យាយាមយកការគិតចាក់វាទៅក្នុងជម្រៅដ៏ជ្រៅ ហើយស្វែងយល់ពីវាយ៉ាងល្អិតល្អន់ បើទោះបីជារឿងនោះតូចតាចក៏ដោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក