តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ ទាំងបុរសនិងនារី យើងសុំឲ្យអ្នកជ្រើសរើសគ្រឿងអលង្ការមួយក្នុងចំណោម គ្រឿងទាំង ១០ ដើម្បីអាចទាយដឹងថា តើអនាគតគូស្នេហ៍របស់អ្នក នឹងមានឈ្មោះផ្តើមដោយអក្សរអ្វី ហើយមានអត្តចរិតបែបណាខ្លះ? បន្តទៅកម្សាន្តជាមួយយើងនៅខាងក្រោមទាំងអស់គ្នា៖
លេខ ១ ដល់ ៤
បើអ្នកជ្រើសរើសគ្រឿងអលង្ការចំណោមពីជម្រើសលេខ ១ ដល់ ៤ នោះកំណត់មកថា ឈ្មោះនៃអនាគតគូស្នេហ៍របស់អ្នក នឹងអាចផ្តើមដោយអក្សរ ក, ត, យ, ន ឬក៏ អ។ កំពុងស្រមៃនឹកដល់ឈ្មោះម្នាក់នោះហើយមែនទេ?
ជាការពិត គេនោះផងដែរ គឺជាមនុស្សដែលចូលចិត្តបង្ហាញភាពផ្អែមល្ហែម ហើយក៏ពូកែប្រចណ្ឌណាស់ដែរ។ យ៉ាងណាគេតែងតែជាមនុស្សចាំលើកទឹកចិត្តអ្នក និងនៅក្បែរអ្នកជានិច្ចគ្រប់ពេលដែលអ្នកជួបរឿងបាក់ទឹកចិត្តក្នុងជីវិត។
លេខ ៥ ដល់ ៨
បើអ្នកជ្រើសរើសគ្រឿងអលង្ការចំណោមពីជម្រើសលេខ ៥ ដល់ ៨ នោះកំណត់មកថា ឈ្មោះនៃអនាគតគូស្នេហ៍របស់អ្នក នឹងអាចផ្តើមដោយអក្សរ ប, ម, រ, វ ឬក៏ ដ។ មករា, រក្សា, វេហា.... ជាដើម អ្នកអាចសាកស្រមៃមើលបាន។
និយាយអំពីអត្តចរិតរបស់គេវិញ ពួកគេនេះជាមនុស្សចិត្តត្រជាក់ ចូលចិត្តភាពស្ងប់ស្ងាត់ ហើយគេមានទឹកចិត្តល្អណាស់ ចំពោះមនុស្សជុំវិញខ្លួន។ បើបានជាគូ គេក៏នឹងតែងតែស្មោះត្រង់នឹងអ្នក មិនដែលគិតមានចិត្តវៀចវេរទៅរកអ្នកទី ៣ ឡើយ។
លេខ ៩ និង ១០
បើអ្នកជ្រើសរើសគ្រឿងអលង្ការចំណោមពីជម្រើសលេខ ៥ ដល់ ៨ នោះកំណត់មកថា ឈ្មោះនៃអនាគតគូស្នេហ៍របស់អ្នក នឹងអាចផ្តើមដោយអក្សរ ហ, ព, ស, ច ឬក៏ ល។
និយាយអំពីអត្តចរិតរបស់គេវិញ ជាមនុស្សទន់ភ្លន់ ពូកែបារម្ភ យកចិត្តទុកដាក់ ទាំងនេះជាចំណុចលេចធ្លោ ដែលមនុស្សជាច្រើនប្រាថ្នាចង់បានដៃគូរបៀបនេះ។ ជាងនេះគេក៏មានចិត្តតស៊ូ អំណត់អត់ធន់ក្នុងជីវិតណាស់ដែរ ហើយក៏ជាមនុស្សមានទំនួលខុសត្រូវខ្ពស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក