សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសខ្សែកមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
ខ្សែកទី ១
អ្នកជាមនុស្សស្មើរដើមស្មើរចុង សាមញ្ញ ពេញចិត្តនឹងរបៀបរស់នៅលក្ខណៈធម្មជាតិ មិនចូលចិត្តដ្រាម៉ារៀបរាប់ប្រាប់ឲ្យអ្នកដទៃដឹងនាំឲ្យគេពេបជ្រាយឡើយ បើទោះក្នុងចិត្តកំពុងកើតទុក្ខប៉ុនភ្នំក៏ដោយ ។ លើសពីនេះអ្នកក៏មិនចូលចិត្តទៅប្រកែកឈ្លោះជាមួយនរណាឡើយ វាមិនមែនថាអ្នកជាមនុស្សកំសាកទេ គ្រាន់តែអ្នកមិនចង់មានរឿងនាំឲ្យឈឺក្បាល ។
នោះដោយសារអ្នកគិតថាមនុស្សធំៗអស់ហើយ អាចនិយាយគ្នាស្រួលបួលប្រកបដោយហេតុផលបាន តែបើជួបពួកចេញមកពូកែជេរបញ្ចោរដោយសម្តីខ្វះការអប់រំហើយ អ្នកច្បាស់ជាលើដៃបាយៗមិនជ្រលក់មាត់ជាមួយទេ។
ខ្សែកទី 2
អ្នកគឺជាមនុស្សស្រឡាញ់សេរីភាព ចូលចិត្តធ្វើអ្វីដែលថ្មី ចូលចិត្តការប្រកួតប្រជែង មិនចូលចិត្តធ្វើរឿងដដែលៗ ម្តងហើយម្តងទៀតដូចកង្កែបក្នុងអណ្តូងឡើយ គោលដៅរបស់អ្នកគឺបើទំព័រជីវិតថ្មីជារៀងរាល់ថ្ងៃ ។
លើសពីនេះអ្នកមានគំនិតច្នៃប្រឌិតដ៏អស្ចារ្យ ស័ក្តិសមសម្រាប់ការងារដែលផ្អែកលើគំនិត ជាជាងប្រើកំលាំងដូរយកលុយ ។ បើនិយាយពីចរិតពិតវិញអ្នកជាមនុស្សនិយាយត្រង់ទៅត្រង់មក អាក្រក់ថាអាក្រក់ល្អថាល្អ រហូតពេលខ្លះត្រង់ខ្លាំងពេលដល់មានអ្នកខឹងនឹងអ្នកក៏មាន តែបើឆ្លុះមើលឲ្យច្បាស់អ្នកជាមនុស្សមានចេតនាល្អចំពោះមនុស្សវិញខ្លួន ត្បិតពេលខ្លះសម្តីអាក្រក់តិចមែន តែចិត្តល្អមានប៉ុណ្ណាឲ្យប៉ុណ្ណឹង ។
ខ្សែកទី 3
អ្នកជាមនុស្សពូកែសង្កេតការណ៍ ពូកែរៀបចំគម្រោង ចេះអភិវឌ្ឍខ្លួនឯង និងមនុស្សជិតស្និទ្ធឲ្យកាន់តែប្រសើរឡើងជានិច្ច។ បន្ថែមលើចំនុចនេះអ្នកក៏ពូកែចាប់ចំណុចមនុស្សអាចអានចិត្តមនុស្សបាន ល្មមៗចង់មកបញ្ជោរអ្នកប្រុងបោកស៊ីដឹងតែស៊យធំហើយ មែនមែនងាយឲ្យបោកបានស្រួលៗទេ ។
បើនិយាយពីចរិតពិត អ្នកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង មិនចូលចិត្តនិយាយអ្វីស៊ាំដែលៗជ្រេញបាញ់មួយកន្លែងទេ តែបញ្ជាឲ្យឆ្វេងគឺឆ្វេង ស្តាំគឺស្តាំ តែហ៊ានធ្វើខុសបញ្ជាដឹងតែទក់សាច់ហើយ ។ តែទោះយ៉ាងណា ត្បិតមើលពីសំបកក្រៅអ្នកដូចជាមនុស្សកាច ហ្មតចត់ តែអ្នកក៏មានផ្នែកដែលគួរឲ្យស្រឡាញ់ និងសប្បុរសដែរ គ្រាន់តែអ្នកជាមនុស្សមិនចូលចិត្តយករឿងផ្ទាល់ខ្លួនមកលាយឡំក្នុងពេលធ្វើការងារ តែបើចប់ម៉ោងការងារវិញ ចាំមើលដឹងតែនិយាយប៉ប៉ាច់មិនចេះហត់ឡើយ ។
ខ្សែកទី 4
អ្នកជាប្រភេទមនុស្សមិនចេះនៅស្ងៀម ជាមនុស្សសកម្មគ្រប់ពេល និងស្វាហាប់ ចូលចិត្តអភិវឌ្ឍខ្លួនឯង ចូលចិត្តភាពរីករាយ មិនចូលចិត្តបណ្តែតខ្លួននៅក្នុងទុក្ខសោកយូរទេ ជាពិសេសបើក្នុងរឿងស្នេហាវិញ គឺឆាប់កាត់ចិត្តបានលឿនណាស់ មិនចេះទៅខូចចិត្តដោយសារនរណានាំតែខាតពេលទេ ។
មនុស្សដូចអ្នកបើបានស្រឡាញ់នរណាហើយ ស្រឡាញ់អស់ពីចិត្ត ចូលចិត្តទំនុកបម្រុងគេគ្រប់យ៉ាងមិនថាដៃគូស្នេហា ឬគ្រួសារទេ សឹងតែថាអ្នកជាមនុស្សសសរទ្រូងនៃគ្រួសារទៅហើយ ព្រោះអ្នករឹងមាំណាស់រហូតពេលខ្លះក្លាយជាមនុស្សឯកោដោយសារតែភាពខ្លាំងរបស់ខ្លួនឯង ៕
ប្រភព៖ Knongsrok