ចុង​សប្ដាហ៍ ២-៣ មេសា អ្នក​កើត​ឆ្នាំ ៣ រាសី​​ខ្ពស់ មាន​លុយ​រាប់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់

តាមហោរាសាស្ត្របានឲ្យដឹងថា នៅរយៈពេល ២ ថ្ងៃចុងសប្តាហ៍ ពោលចន្លោះថ្ងៃទី ១-២ មេសា អ្នកកើតឆ្នាំទាំង ៣ នេះគឺមានរាសីខ្ពស់ត្រដែត ដែលអាចទទួលបានរឿងល្អជាច្រើនក្នុងជីវិត៖

អ្នកកើតឆ្នាំជូត - កណ្តុរ

1

ជាមនុស្សដែលមានការអត់ធន់ មានការប្តេជ្ញាចិត្តខ្ពស់ ហើយហ៊ានលះបង់សម្រាប់គោលដៅដែលពួកគេចង់សម្រេច។ យ៉ាងណានៅចុងសប្តាហ៍នេះ អ្នកកើតឆ្នាំជូត នឹងមានលាភធំមកក្នុងជីវិត ហើយនិយាយពីទំនាក់ទំនងស្នេហាក៏សមប្រកបដូចចិត្តថែមទៀត។

មនុស្សនេះរហ័សរហួន ហើយពូកែចាប់យកឱកាស ដែលនាំឲ្យពេលខាងមុខ គេនឹងទទួលបានឱកាសធំ ក្នុងការរកស៊ីឬអាជីពការងារណាមួយ ហើយនាំឲ្យពួកគេទទួលបានលុយហូរចូលច្រើន។

អ្នកកើតឆ្នាំវក - ស្វា

2

ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងពោរពេញដោយចិត្តសប្បុរស ចូលចិត្តជួយអ្នកដទៃ ដោយមិនរំពឹងចង់បានអ្វីត្រលប់មកវិញ។ ពេលវេលារបស់អ្នកបានមកដល់ហើយ អ្នកនឹងទទួលបានការដំឡើងប្រាក់ខែ ឬដំឡើងមុខងារក្នុងអាជីពការងារ ហើយបើការរកស៊ីវិញ គឺបានផលចំណេញខ្ពស់ជាងមុន។

អ្នកដែលកើតឆ្នាំវក តែងតែរីកចម្រើនច្រើនជាងស្រុតចុះ ហើយក្នុងសុភមង្គលគ្រួសារ ពួកគេចេះបង្កើតវាដោយខ្លួនឯង ដែលនាំឲ្យសមាជិកគ្រួសារទាំងឡាយមើលគំរូតាម ហើយរមែងទទួលបានភាពរុងរឿងបន្តគ្នានោះដែរ។

អ្នកកើតឆ្នាំរកា - មាន់

3

ជាមនុស្សក្លាហាន និងខិតខំប្រឹងប្រែងណាស់។ ពួកគេក៏ពូកែរកលុយណាស់ដែរ និងជាមនុស្សមានទំនួលខុសត្រូវខ្ពស់ មិនថាស្ថិតក្នុងមុខតំណែងធំតូចក្តី។

ជីវិតអ្នកកើតឆ្នាំរកា រមែងតែជួបមនុស្សថ្លៃថ្នូរ មនុស្សដែលនាំលាភមកឲ្យពួកគេ។ ប៉ុន្តែកន្លងមកនេះអ្នកបានជួបបញ្ហាខ្លះៗ ហើយរយៈពេល ២ ថ្ងៃ បន្ទាប់នេះ វាគឺជាផ្លូវដែលបង្ហាញដំណោះស្រាយមកដល់អ្នក ពោលជាផ្កាយនាំសំណាងមួយក្នុងចំណោមផ្កាយនាំសំណាងធំៗ ដែលអ្នកអាចទទួលបាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក