ជ្រើសរើស​ចិញ្ចៀន​មួយ ដើម្បី​ទស្សន៍ទាយ​ថា​អ្នក​នឹងមានជីវភាពបែបណានៅថ្ងៃអនាគត?

គ្រប់​គ្នា​សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​រុងរឿង មាន​ទ្រព្យ​ហូរហៀរ​ចាយ​មិន​អស់ តែ​វា​ក៏​ត្រូវ​ឆ្លង​កាត់​រឿង​លំបាក​ច្រើន​ដែរ មុន​អាច​ឈាន​ដល់​ចំណុច​នោះ។ ក្នុង​អត្ថបទ​នេះ យើង​មាន​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ ដែល​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​នៅ​ចិញ្ចៀន​ ១ ក្នុង​ចំណោម​ចិញ្ចៀន​ទាំង ៤ ដើម្បី​ដឹង​ថា តើ​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខ​របស់​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​ឬ​អ្នក​ក្រ​បែប​ណា?

ចិញ្ចៀន​ទី ១

1

អ្នក​ជា​មនុស្ស​ដែល​រមែង​មាន​ការ​គិត​សុទិដ្ឋិនិយម ផ្នត់​គំនិត​វិជ្ជមាន​ជានិច្ច បើ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បែប​ណា​ក៏​ដោយ។ អ្នក​អាច​កសាង​គុណភាព​ជីវិត​បាន​ដោយ​ខ្លួន​ឯង នោះ​ហើយ​ជា​តម្លៃ​ទ្រព្យ​ដ៏​សំខាន់ ដែល​នឹង​ត្រួសត្រាយ​ឲ្យ​អ្នក​អាច​ទទួល​ភាព​មាន​បាន​នៅ​ថ្ងៃ​មុខ។

ចិញ្ចៀន​ទី ២

2

សូម​អរគុណ​ចំពោះ​ការ​វិនិច្ឆ័យ​ និង​ប្រសិទ្ធភាព​នៃ​ភាព​ឈ្លាសវៃ​របស់​អ្នក ដែល​នាំ​ឲ្យ​អ្នក​រមែង​ជោគជ័យ​ស្ទើរ​តែ​គ្រប់​ទំនាក់ទំនង​អាជីវកម្ម​ និង​ទំនាក់ទំនង​សង្គម។ អ្នក​គឺ​ជា​មនុស្ស​ឆ្លាត ដូច្នេះ​មិន​ពិបាក​នោះ​ទេ​សម្រាប់​អ្នក​ក្នុង​ការ​បង្កើត​ទ្រព្យ​នៅ​ពេល​ខាង​មុខ។

ចិញ្ចៀន​ទី ៣

3

ប្រសិន​បើ​ពិភពលោក​ត្រូវ​ការ​ក្តីស្រលាញ់ នោះ​គឺ​មាន​ផ្សារភ្ជាប់​ទៅ​កាន់​អ្នក ព្រោះ​អ្នក​ជា​កន្លែង​ប្រមូល​ផ្តុំ​ក្តីស្រលាញ់ រមែង​មាន​គេ​គោរព ចូលចិត្ត​រាប់អាន​ជា​បន្តបន្ទាប់។ នោះ​ហើយ​ជា​ទ្រព្យ ដែល​សំខាន់​ជាង​លុយ​កាក់​ទៅ​ទៀត ព្រោះ​ទៅ​មុខ​ទៅ​អ្នក​រមែង​មាន​គេ​តាម​ជួយ តាម​ស្រោចស្រង់​ឲ្យ​មាន​បាន​ជានិច្ច។

ចិញ្ចៀន​ទី​ ៤

4

ពិត​ហើយ​ក្នុង​ចិញ្ចៀន​ទាំង ៤ គ្មាន​ការ​ជ្រើសរើស​ណា​មួយ ដែល​បង្ហាញ​ពី​ចំណុច​មិន​ល្អ​នោះ​ទេ គ្រាន់​តែ​ជា​ចំណុច​អំណោយទាន​ខុសៗ​គ្នា។ ប្រភេទ​ចុង​ក្រោយ​នេះ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ច្នៃប្រឌិត មាន​ការ​គិត​ខុស​ប្លែក​ពី​អ្នក​ដទៃ រឿង​ខ្លះ​គេ​មិន​ជឿ​ថា​ធ្វើ​បាន តែ​អ្នក​នៅ​តែ​អាច​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា វា​អាច​កើត​ឡើង​បាន នោះ​ហើយ​ជា​គំនិត​យក​ការ​គិត​បង្កើត​លុយ ដែល​មិន​ងាយ​មាន​អ្នក​មាន​ដូច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក