រុក្ខជាតិស្រឡាញ់ទាំងអស់ តែបើជ្រើសដើមនាំសំណាង ៥ ប្រភេទមកដាក់តាំង ក្នុងជិវិតមិនបាច់ភ័យរឿងក្រទេ

តាម​ហុងស៊ុយ ដើម​ឈើ​ ៥ ប្រភេទ ដាំទៅពិតជាមិនខុសទេ ព្រោះវាមានសមត្ថភាពខ្ពស់ក្នុងការទាក់ទាញសំណាង នាំលាភនាំជ័យសិរីមង្គលចូលដល់សមាជិកគ្រួសារ ជាពិសេសស័ក្តិសម​បំផុតសម្រាប់​ដាក់​តាំង​ក្នុង​បន្ទប់ ឬកន្លែងធ្វើការផ្សេងៗ។

ដើមលុយ៖ តាមក្បួនហុងស៊ុយ ដើមលុយជានិមិត្តរូបនៃទ្រព្យសម្បត្តិ​ ដែលមនុស្សភាគច្រើនកំពុង​ពេញ​និយម​នាំគ្នាដាំ។ ដើមលុយមានស្លឹកបៃតងដ៏ប្រណិត ដែលតំណាងឱ្យការអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ម្ចាស់ មានភាពងាយស្រួលក្នុងការរស់នៅ អាចសម្របខ្លួនទៅនឹងបរិយាកាសក្នុងផ្ទះបាន។

លើសពីនេះ ដើមលុយមានមែក និងស្លឹកដុះឡើង ចង្អុលឡើងដើម្បីបង្ហាញពីកម្លាំង ហើយត្រូវបានគេជឿថា ការដាក់ដើមឈើប្រាក់នៅក្នុងបន្ទប់ឬការិយាល័យនឹងនាំមកនូវសំណាងល្អនិងភាពរុងរឿងដល់ជីវិត។ ជាពិសេស ដើមលុយមានច្រើនទំហំខុសៗគ្នា ដែលអ្នកអាចជ្រើសរើសបានត្រឹមត្រូវតាមទំហំផ្ទះ។

ដើម Honeysuckle៖ រុក្ឃជាតិនេះមានលក្ខណៈដុចដើមលុយដែរ ដែលកំពុងទទួលបានប្រជាប្រិយភាពនាពេលបច្ចប្បន្ននេះ។ អ្នកអាចតាំងរុក្ខជាតិនេះបានគ្រប់ទីកន្លែង ដូចជា ដាក់ក្នុងបន្ទប់ទទួលភ្ញៀវ ឬនៅលើតុ ក្នុងផ្ទះឬកន្លែងធ្វើការនានា។ ក្នុងន័យហុងស៊ុយ ដើមរុក្ខជាតិនេះ តំណាងនៃទ្រព្យសម្បត្តិ ដែលម្ចាស់ផ្ទះ​គួរតែដាក់តាំងនៅ​តំបន់​ទ្វារ​នៃ​បន្ទប់ទទួលភ្ញៀវ ដើម្បី​ទាក់ទាញ​សំណាង។

ដើម Magnolia៖ រុក្ខជាតិនេះមានស្លឹកពណ៌បៃតងដែលមានឆ្នូតពណ៌សនៅកណ្តាល ហើយរុក្ខជាតិនេះអ្នកអាចដាក់តុបតែងក្នុងផ្ទះឬដាំនៅខាងក្រៅក៏បាន។ ​តាម​ហុងស៊ុយ រុក្ខជាតិប្រភេទនេះ​ ​មាន​សមត្ថភាពខ្ពស់ក្នុងការ​សម្អាត​ខ្យល់ ច្រោះ​ធូលី និង​សារធាតុ​គ្រោះថ្នាក់​ក្នុង​ផ្ទះ​ផង​ដែរ។

ដើម Betel nut៖ តាម​ក្បួន​ហុងស៊ុយ​ ការ​ដាក់​តាំង​រុក្ខជាតិ​នេះ​នៅ​ក្នុង​បន្ទប់ទទួលភ្ញៀវ ការិយាល័យ​ ​ជួយ​បង្កើន​លាភ​សំណាង​ដល់​ផ្ទះ​។ រិតតែពិសេស រុក្ខជាតិនេះ ជានិមិត្តរូបនៃឆន្ទៈ តស៊ូ អត់ធ្មត់ ងាយស្រួលដាំ លូតលាស់លឿន មានភាពរឹងមាំ និងស័ក្តិសមសម្រាប់អាកាសធាតុ។

ដើម banyan ក្រហម៖ ដើមរុក្ខជាតិនេះ មានស្លឹកធំៗនៅពេលដែលមានពន្លឺគ្រប់គ្រាន់ ដោយស្លឹករបស់វាមានពណ៌បៃតង និងភ្លឺចាំង ពោរពេញដោយជីវិតរស់សរវើក។ ក្នុង​ហុងស៊ុយ ​ច្រើន​បង្កប់​អត្ថន័យ​នៃ​សំណាង និង​សន្តិភាព ជួយ​ម្ចាស់​បណ្តេញ​សំណាង​អាក្រក់ ការដាំ​ឬតុបតែង​ក្នុង​បន្ទប់​នឹង​ជួយ​ម្ចាស់ផ្ទះ​បួងសួង​សុំ​សំណាង និង​ការពារ​ពី​ខ្យល់ព្យុះ។ ម្យ៉ងទៀត ប្រសិនបើអ្នកដាក់នៅលើតុ នឹងជួយឱ្យអ្នកធ្វើការកាន់តែរលូន ជោគជ័យ។

ប្រភព៖ បរទេស