ទោះបីខំធ្វើការខ្លាំងក៏ដោយ បើអ្នកនៅធ្វើកំហុស ៣ នេះដដែលៗ ពេញមួយជីវិតគ្មានថ្ងៃក្លាយជាអ្នកមានឡើយ

ប្រសិនបើ​អ្នកទាំងអស់គ្នាចង់​គេចពីភាពក្រីក្រ ពេញមួយជីវិតទេ ហាមដាច់ខាត​កុំ​ធ្វើ​កំហុស​ ៣ ដដែលដូច​ខាង​ក្រោម​៖

តែងតែភ្ញាក់ពីគេងយឺត៖ យោងតាមការស្រាវជ្រាវ ជាងពាក់កណ្តាលនៃសហគ្រិនដែលមានប្រាក់ចំណូលខ្ពស់តែងតែមានទម្លាប់ក្រោកពីគេងយ៉ាងហោចណាស់ ៣ ម៉ោងមុនពេលចាប់ផ្តើមថ្ងៃធ្វើការគឺប្រហែលម៉ោង ៥:០០ ព្រឹក ដោយពួកគេចំណាយពេលច្រើននៅពេលព្រឹករៀបចំផែនការអ្វីដែលត្រូវធ្វើ និងលេងកីឡា។

មនុស្សជោគជ័យជាច្រើនចំណាយពេល ១០-១៥ នាទី ដើម្បីធ្វើសមាធិ ឬគិតអំពីអ្វីមួយដោយអារម្មណ៍ស្ងៀមស្ងាត់ ម្យ៉ាងទៀត ការក្រោកពីព្រលឹមមិនមានន័យថា គេងមិនគ្រប់គ្រាន់នោះទេ ហើយ ៨៩% នៃអ្នកដែលមានទ្រព្យសម្បត្តិច្រើននឹងមានទម្លាប់គេងពី ៧ ទៅ ៨ ម៉ោង ក្នុងមួយយប់ ចូលគេងតាមពេលវេលាដែលបានណែនាំគឺចន្លោះម៉ោង ៩ យប់ដល់ម៉ោង ១០ យប់។

តែងតែចំណាយច្រើនជាងចំណូល៖ អ្នកក្រភាគច្រើនមានទម្លាប់ចំណាយច្រើនជាងចំណូល ដូចជាច្រើនទិញរថយន្តថ្លៃៗ និងទូរស័ព្ទថ្មីជាមួយនឹងការបង់រំលស់ ឬកាតឥណទានជាមុន ទោះបីជាពួកគេមិនមានលទ្ធភាពទិញ និងមិនត្រូវការវាក៏ដោយ។ វិធី​នៃ​ការ​ចំណាយ​នេះ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ជា​កូនបំណុល​របស់​ធនាគារ ហើយ​ពិបាក​ណាស់ក្នុងការចាកចេញពី​ភាពក្រីក្រ​។ ដូច្នេះបើអ្នកចង់ក្លាយជាអ្នកមាន ត្រូវកែសម្រួលការចំណាយរបស់អ្នកចាប់ពីថ្ងៃនេះតទៅ ត្រូវចងចាំជានិច្ចនូវគោលការណ៍មិនត្រូវចំណាយលើសពីចំណូលនោះទេ។

តែងតែខ្ជិល​និង​ចូល​ចិត្ត​ធ្វើតាមផ្លូវ​កាត់៖ មនុស្ស​ជា​ច្រើន​ចង់​ក្លាយ​ជា​អ្នក​មាន​និង​ជោគជ័យ ប៉ុន្តែ​មិន​ដែល​ចូល​ចិត្ត​បង់​ថ្លៃ​រៀន​សូត្រ​ឡើយ។ ពួកគេតែងតែមានមោទនភាពចំពោះខ្លួនឯងដែលគិតថាពួកគេឆ្លាត ហើយនឹងមានផ្លូវកាត់ដែលនឹងនាំពួកគេទៅរកភាពជោគជ័យក្នុងវិធីលឿនបំផុត។ ប៉ុន្តែតាមការពិត មិនមែនគ្រប់គ្នាសុទ្ធតែអាចជោគជ័យដោយខ្លួនឯងនោះទេ ជាពិសេសសម្រាប់មនុស្សមួយចំនួនដែលមានស្តង់ដារខ្ពស់ ប៉ុន្តែគ្មានសមត្ថភាព។

មនុស្សដែលចូលចិត្តលេងផ្លូវកាត់ តែងមានទំនោរវាយតម្លៃលើការខិតខំប្រឹងប្រែងក្នុងរយៈពេលខ្លី ដូចជាការសិក្សា និងការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃសម្រាប់តែមួយសប្តាហ៍ប៉ុណ្ណោះ។ ជាលទ្ធផល ពួកគេក៏ប្រឈមមុខនឹងការបរាជ័យផ្សេងៗ ដូចជាការងារមិនល្អ ប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅជាដើម។

ប្រភព៖ បរទេស