សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលថាតើអ្នកជាមនុស្សបែបណា? តាមរយៈការជ្រើសរើសបង្អួចទេសភាពមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បង្អួចទេសភាពពេលព្រឹក៖ បង្ហាញថាអ្នកតែងតែព្យាយាមមើលពិភពលោកក្នុងផ្លូវល្អ សូម្បីតែនៅក្នុងពេលវេលាដ៏អាក្រក់ អ្នកនឹងរកឃើញអ្វីដែលល្អនៅក្នុងនោះជានិច្ច ។ លើសពីនេះអ្នកជាមនុស្សឧស្សាហ៍ព្យាយាមមិនបោះបង់ដោយងាយ មិនឈប់រៀនអ្វីថ្មីដូចជាបរិយាកាសពេលព្រឹកថ្មី វាដូចជាការចាប់ផ្តើមអ្វីថ្មីៗដែរ ។
ចំណុចដែលកាន់តែពិសេសមួយទៀត អ្នកជាមនុស្សដែលមិនចូលចិត្តប្រកួតប្រជែងជាមួយនរណាឡើយ សំខាន់គេរកអីបានជារឿងគេអ្នករកអីបានជារឿងអ្នក កុំឲ្យតែគេមកប៉ះពាល់អ្នកទៅបានហើយ ។
ទេសភាពបង្អួចពេលរសៀល៖ បង្ហាញថាអ្នកជាមនុស្សទៀងត្រង់ នឹងស្មោះត្រង់ជាមួយអារម្មណ៍ខ្លួនឯងណាស់ ចេះអធ្យាស្រ័យច្រើនតាមដែលអ្នកអាចធ្វើបាន ថែមមានគំនិតច្នៃប្រឌិតខ្ពស់មិនចេះរស់នៅដូចកង្កែបក្នុងអណ្តូងឡើយ ។
លើសពីនេះអ្នកជាមនុស្សរួសរាយមានមិត្តច្រើន ប៉ុន្តែមនុស្សដែលអាចទុកចិត្តបានមានតិចតួចណាស់ ភាគច្រើនធ្វើបុណ្យជាមួយគេច្រើនតែបានទោសមកវិញ តែធ្វើម៉េចបានបើអ្នកជាមនុស្សចិត្តបុណ្យ ឲ្យតែនរណាត្អូញត្អែរសុំឲ្យអ្នកជួយដឹងតែជួយហើយ តែចុងក្រោយគេបែរជាសោះអង្គើយដាក់អ្នកទៅវិញ ។
បង្អួចទេសភាពពេលល្ងាច៖ បង្ហាញថាអ្នកគឺជាមនុស្សស្រលាញ់ឯករាជ្យ មានមនោសញ្ចេតនាជ្រាលជ្រៅ ឲ្យតែគេយកចិត្តទុកដាក់និងនិយាយផ្អែមបន្តិចដឹងតែលង់ហើយ ។
ម្យ៉ាងទៀតអ្នកក៏ចូលចិត្តដំណើរផ្សងព្រេងដែរ ចូលចិត្តដើរលេង ចូលចិត្តផ្លាស់ប្តូរបរិយាកាសមិនចេះនៅកន្លែងដដែលៗទេព្រោះឆាប់ធុញ តែអ្នកជាមិត្តដែលមានចរិតល្អ ចេះនិយាយលេងសើចឲ្យគ្រប់គ្នាសប្បាយចិត្ត ថែមចេះខ្វល់ខ្វាយពីអារម្មណ៍មនុស្សជុំវិញខ្លួនទៀត។
ទេសភាពបង្អួចនៅពេលយប់៖ បង្ហាញថាអ្នកជាអ្នកស្រឡាញ់សន្តិភាព ចូលចិត្តភាពសាមញ្ញ ស្ងប់ស្ងាត់នៅខាងក្រៅ សម្រាប់មនុស្សដែលមិនស្គាល់អ្នក ច្រើនតែគិតថាអ្នកក្រអឺតក្រទម តែអ្នកស្គាល់ស្គាល់ច្បាស់ទើបដឹង តាមពិតអ្នកជាមនុស្សល្អត្បិតមិនសូវពូកែចងមិត្ត តែបើបានរាប់អានហើយដឹងតែកក់ក្តៅ ៕
ប្រភព៖ Knongsrok