អ្នកមានជម្រើសកន្រ្តកផ្កាទាំង ៦ តែអ្នកមានសិទ្ធក្នុងការជ្រើសយកតែ ១ ប៉ុណ្ណោះ។ ប្រសិនឲ្យជ្រើសរើស តើអ្នកនឹងជ្រើសយកកន្រ្តកផ្កាមួយណា? បើអ្នករើសយក៖
កន្រ្តកផ្កាទី ១
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សដែលពោរពេញដោយភាពស្មោះត្រង់ ហើយវាជាគុណតម្លៃធំបំផុតនៃជីវិតរបស់អ្នក។ រាល់ការសម្រេចចិត្តឬជ្រើសរើសអ្វីមួយ អ្នកមានការពិចារណាពោរពេញដោយឧត្ដមគតិ ហើយអ្នកគ្មានចិត្តចង់បំផ្លាញឬធ្វើរឿងមិនល្អណាមួយទៅលើអ្នកដទៃឡើយ។
កន្រ្តកផ្កាទី ២
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សដែលពោរពេញដោយភាពស្ងប់ស្ងាត់និងស្រលាញ់សន្តិភាព។ អ្នកចង់បានសន្តិភាពផ្លូវចិត្ត ដោយហេតុផលនេះហើយអ្នករមែងដើរជៀសពីការប្រឈមមុខដែលមិនចាំបាច់ណាមួយ ជួនកាលដែលព្រងើយកន្តើយដាក់បញ្ហាប្រសិនវាមិនមែនជារឿងធំ ហើយលើសពីនេះអ្នកក៏រមែងជាអ្នកដើរតួដោះស្រាយបញ្ហានៅពេលកើតមានជម្លោះរវាងអ្នកដទៃផងដែរ។
កន្រ្តកផ្កាទី ៣
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សដែលមានចរិតថ្លៃថ្នូរ ហើយតែងតែត្រៀមខ្លួនចាំជួយអ្នកដទៃជានិច្ច ដោយមិនចង់បានអ្វីតបស្នងមកវិញទេ។ មានសារមួយចង់ប្រាប់ទៅអ្នកថា ពិភពលោកយើងនេះគឺពោរពេញទៅដោយតុល្យភាព ទោះធាតុពិតអ្នកមិនចង់បានអ្វីត្រលប់មកវិញ ប៉ុន្តែជួនកាលរបស់ខ្លះក៏វាត្រលប់មកវិញដោយឯកឯងក្នុងមធ្យោបាយផ្សេងៗពីគ្នា ហើយអ្នកក៏គួរតែទទួលយក។
កន្រ្តកផ្កាទី ៤
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សឆ្លាតវាងវៃ និងឧស្សាហ៍ព្យាយាម។ អ្នកមិនចូលចិត្តអ្វីដែលជាការសម្តែង ឬមិនពិតប្រាកដនោះទេ ហេតុនេះហើយគ្រប់រឿងរ៉ាវទាំងអស់អ្នករមែងធ្វើចេញពីចិត្ត ហើយអនុវត្តវាឲ្យបានលទ្ធផលល្អ ដោយការខិតខំនិងឆន្ទៈរបស់អ្នក។
កន្រ្តកផ្កាទី ៥
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សដែលច្បាស់លាស់អំពីអ្វីដែលអ្នកចង់សម្រេច ចង់បាននៅក្នុងជីវិត។ នៅពេលអ្នកដាក់ចិត្តចង់យកអ្វីមួយ នោះអ្នកនឹងខិតខំធ្វើដោយការស្រលាញ់ ហើយលះបង់រហូតដល់ទទួលបានរបស់នោះ និងហ៊ានជំនះគ្រប់ការលំបាកទាំងអស់។
កន្រ្តកផ្កាទី ៦
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សដែលពោរពេញដោយភាពរីករាយ មានសមត្ថភាពក្នុងការប្រថុយប្រថាននៅរឿងអ្វីមួយ ហើយហ៊ានប្រលូកក្នុងដំណើរជីវិតថ្មី និងបទពិសោធន៍ការងារថ្មីៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក