តាមក្បួនហុងស៊ុយនិយាយថា មិនថាផ្ទះធំឬតូចទេ មានត្រឹមរបស់ ៤ នេះគ្រប់គ្រាន់នឹងនាំមកនូវពរជ័យដល់គ្រួសារហើយ

ជាធម្មតាផ្ទះដែលអ្នកទាំងអស់គ្នាកំពុងរស់គឺ​​ពោរពេញ​ដោយ​ធាតុ​ហុងស៊ុយ​ នឹង​នាំ​មក​នូវ​ពរជ័យ​ជាច្រើន​ដល់​ម្ចាស់ ជាពិសេនាំលាភ សំណាង នឹងពាំនាំនូវទ្រព្យសម្បត្តិហូរហៀរ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏មិនត្រូវភ្លេចរបស់ ៤ នេះក្នុងផ្ទះដែរ។

ផ្ទះត្រូវមានខ្យល់ចេញចូល មានពន្លឺច្រើន៖ ភ្លើងគឺជាធាតុហុងស៊ុយកំពូលដែលម្ចាស់ផ្ទះគួរតែយកចិត្តទុកដាក់ កាលណាផ្ទះមានពន្លឺភ្លឺ បន្ទប់ពោរពេញដោយពន្លឺ នឹងនាំមកនូវអារម្មណ៍រីករាយ មានប្រយោជន៍ដល់សុខភាព។ បន្ថែម​ពី​លើ​នេះ តាម​ក្បួណហុងស៊ុយ ផ្ទះ​មានពន្លឺភ្លឺ​ ​នឹង​ជួយ​ឲ្យ​មាន​តុល្យភាព​រវាង​យិន និង​យ៉ាងផងដែរ។ ផ្ទុយទៅវិញ បើផ្ទះងងឹត នឹងនាំឲ្យមានភាពអាប់អួរ ការ​ស្នាក់​នៅ​ផ្ទះ​បែប​នេះ ប៉ះពាល់​ដល់​សុខភាព និង​ស្មារតី​របស់​សមាជិក​គ្រួសារ ហើយលាភសំណាងក៏ធ្លាក់ចុះដែរ។

ផ្ទះត្រូវមានដើមឈើច្រើន៖ ដើមឈើរួមចំណែកដល់ភាពរឹងមាំនៃផ្ទះ ផ្ទះមានដើមឈើជាច្រើនដើម ដែលមានអាយុច្រើនឆ្នាំ មិនត្រឹមតែជួយឱ្យមានខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសុភមង្គលដល់គ្រួសារទៀតផង។ ប្រសិនបើដើមឈើនៅក្នុងផ្ទះរបស់អ្នកតែងតែមានពណ៌បៃតង ពន្លក នោះផ្ទះនោះពោរពេញដោយស្មារតីនិងភាពរឹងមាំ។ ការដាំដើម​ឈើ​ដែល​មាន​អាយុ​វែង​ក្នុង​ផ្ទះ​ជា​ប្រផ្នូល​ល្អ​បញ្ជាក់​ថា ​ម្ចាស់​ផ្ទះមាន​ទ្រព្យ​សម្បត្តិ​សម្បូរ​សប្បាយ និង​មាន​សុខភាព​ល្អ។

ផ្ទះត្រូវមានបន្ទប់ស្អាត៖ ផ្ទះ​ដែល​មិន​បាន​ថែទាំ និង​សម្អាត​ជា​ប្រចាំ នឹង​មាន​ភាព​កខ្វក់ ផ្សិតមេរោគ​ច្រើន ហើយ​សុខភាព​សមាជិក​គ្រួសារ​នឹង​ប៉ះពាល់។ បើ​សុខភាព​មិន​ល្អ សំណាង​ក៏​អាចមិនអាចដែរក្នុងគ្រួសារ ប៉ុន្តែបើផ្ទះសាងសង់យូរហើយ ប៉ុន្តែនៅតែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងមិនមានផ្សិត នោះជាសញ្ញាល្អ ម្ចាស់ផ្ទះនឹងមានជីវិតកាន់តែមានសំណាង។

ផ្ទះត្រូវមានសត្វនៅ៖ សត្វតែងតែស្វែងរកកន្លែងដែលមានហុងស៊ុយល្អដើម្បីស្នាក់នៅ ហេតុនេះ​បើ​មាន​សត្វ​ស្លាប ឃ្មុំ មេអំបៅ ឆ្កែ​ជាដើម មក​ធ្វើ​សំបុក​ នោះមានន័យថា កំពូងនាំ​លាភ មាន​ជ័យ មាន​សេចក្តីសុខ និង​ទ្រព្យសម្បត្តិ​ហូរហៀរឲ្យម្ចាស់ផ្ទះហើយ​។

ប្រភព៖ បរទេស