សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើល ថាតើមួយរយៈនេះអ្នកផ្តោតអារម្មណ៍ទៅលើអ្វីខ្លាំងបំផុត តាមរយៈការជ្រើសរើសដបវេទមន្តមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
ដបវេទមន្តទី 1
នៅពេលនេះអ្នកមានអារម្មណ៍ថា អ្នកកំពុងស្រមៃច្រើនក្នុងចិត្តគំនិត ថែមមានកំណត់គោលដៅច្រើន មានអារម្មណ៍ចង់ដូចអ្នកដទៃ ចង់មានផ្ទះ មានឡាន មានលុយ នឹងធឹងដូចគេដូចឯង ។ អ្នកយកចិត្តទុកដាក់ក្នុងការគូរសុបិនអំពីថ្ងៃអនាគតណាស់ ថែមទាំងដឹងថាខ្លួនមានកម្លាំងអាចសម្រេចបានទៀតផង ប៉ុន្តែកុំភ្លេចថាសុបិនដែលមិនចុះដៃធ្វើវានឹងមិនជោគជ័យទេ ម្ល៉ោះហើយសូមអត់ធ្មត់តស៊ូបន្តិចអ្នកនឹងបានដូចបំណង ។
ដបវេទមន្តទី 2
អ្នកបានជ្រើសរើសស្នេហាជាអាទិភាពទីមួយ ឬពេលនេះអ្នកប្រហែលជាមានអារម្មណ៍ថា អ្នកកំពុងមានស្នេហាជាមួយអ្វីម្យ៉ាងដែលមិនចាំបាច់តែជាសង្សារ ឬជាបុរសស្រ្តីឡើយ ប៉ុន្តែអ្នកតែងតែមានអារម្មណ៍ថា ជីវិតរបស់អ្នកហ៊ុំព័ទ្ធដោយក្តីស្រលាញ់ និងភាពកក់ក្តៅពីមិត្តភ័ក្តិ គ្រួសារ ហើយអ្នកគឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះអ្នកដ៏ទៃខ្លាំងណាស់ អ្នកបានឃើញហើយថាក្តីស្រលាញ់គឺជាអ្វី ហើយវាធ្វើអោយអ្នកដើរទៅមុខបានយ៉ាងត្រឹមត្រូវ ។
ដបវេទមន្តទី 3
អ្នកកំពុងមានអារម្មណ៍ចង់ផ្លាស់ប្តូរខ្លួនឯងតាមការរំពឹងទុក អ្នកមានការព្រួយបារម្ភអំពីរូបភាពនៃការផ្លាស់ប្តូរខ្លួននៅក្នុងកំណែថ្មី អ្នកចង់ព្យាយាមក្រោកឡើងនិងថែរក្សាខ្លួនឯង ចង់យកចិត្តទុកដាក់បន្ថែមទៀតលើការហូបចុក ការស្លៀកពាក់ និងសំខាន់ជាងនេះទៅទៀតអ្នកចង់យកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯងជាពិសេស រីឯរឿងស្នេហាអាចជារឿងបន្ទាប់បន្សំ ការស្រលាញ់ខ្លួនឯងគឺល្អបំផុតសម្រាប់អ្នក ។
ដបវេទមន្តទី 4
អ្នកជាមនុស្សដែលមានក្តីស្រមៃច្រើន និងមានចំណង់ចំណូលចិត្តក្នុងការធ្វើអ្វីមួយឲ្យបានសម្រេច ដូច្នេះហើយអ្នកតែងតែស្វែងរកចំណង់ចំណូលចិត្តដើម្បីសាកល្បងអ្វីដែលថ្មី និងខុសពីអ្វីដែលអ្នកធ្លាប់មាន។ ហើយថ្មីៗនេះអ្នកមានគំនិតជាច្រើននៅក្នុងក្បាល ប៉ុន្តែអាចធ្វើវាបានឬអត់ នោះគឺអាស្រ័យលើការប្រឹងប្រែងនិងការអត់ធ្មត់របស់អ្នកផ្ទាល់ ៕
ប្រភព៖ Knongsrok