ខាងក្រោមនេះ ជាមនុស្សស្រី ៣ ប្រភេទ នៅពេលដែលបានស្វាមីមិនចេះយល់ចិត្ត ក្បត់ចិត្តសាវ៉ា លួចមានស្រីក្រៅ ជាពិសេសជួបតែស្នហាទឹកភ្នែក ប្រាកដណាស់នឹងសម្រេចចិត្តបោះបង់មិនស្ដាយស្រណោះឡើយ។ ហេតុដូចនេះ បុរសៗគួរតែស្វែងយល់ឲ្យបានច្បាស់មែនទែន៖
ស្ត្រីហ៊ានបោះបង់៖ នេះជាប្រភេទមនុស្សស្រីដែលច្រើនតែលេចមុខក្នុងរឿងស្នេហាស្រក់ទឹកភ្នែក ប៉ុន្តែក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា បែរជាគិតថា នាងនៅតែជានារីដែលមានសុភមង្គលជាមួយនឹងអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះ ដែលទទួលបានកូនល្អ និងស្វាមីល្អ។ ប៉ុន្តែតាមការពិត នាងជាស្រ្តីដែលកំពុងរស់នៅក្នុងទុក្ខវេទនាបំផុត មានតែអ្នកដែលធ្លាប់ឆ្លងកាត់អារម្មណ៍ក្បត់ទេ ទើបដឹងថាឈឺចាប់ខ្លាំងប៉ុណ្ណា។ ខ្
ស្ត្រីរៀនអភ័យទោស៖ មនុស្សស្រីប្រភេទនេះយល់ថា ការអត់ទោសគឺត្រូវរៀន ព្យាយាម អត់ធ្មត់ជារៀងរាល់ថ្ងៃ ដោយសារគ្មានការអត់ឱន គ្មានការអត់ទោស លើលោកនេះងាយស្រួល ដូច្នេះមនុស្សស្រីប្រភេទនេះពិតជាគួរឱ្យគោរពណាស់។ ប៉ុន្តែពួកគេនឹងក្លាយជាមនុស្សគួរឱ្យអាណិតប្រសិនបើពួកគេគ្រាន់តែប្រើការអភ័យទោសដើម្បីបិទបាំងភាពមិនស្មោះត្រង់របស់ប្តីពួកគេ។
ស្ត្រីត្រៀមខ្លួនរួចជាស្រេចដើម្បីដោះលែង៖ ត្រូវបានគេចាត់ទុកជាប្រភេទមនុស្សស្រីដែលបុរសខ្លាចបំផុត ដោយសារពួកគេមិនខ្លាច មិនប្រច័ណ្ឌ ឬរករឿងសងសឹកប្តី រឹតតែមិនប្រកាន់ប្តី ប៉ុន្តែពួកគេតែងតែដឹងពីវិធីបញ្ចប់ស្នេហ៍ទាំងស្រុង ចាកចេញដូចគ្មានអ្វីកើតឡើង។ មនុស្សស្រីប្រភេទនេះតែងតែធ្វើឱ្យបុរសមានអារម្មណ៍ថា មានកំហុស និងសោកស្ដាយ ហើយស្ទើតែ ៩៩% នៃបុរសដែលក្បត់ពួកគេគិតថា ប្រពន្ធនៅជាមួយពួកគេជាច្រើនឆ្នាំហើយបានផ្តល់កំណើតឱ្យពួកគេដូច្នេះពួកគេមិនអាចចាកចេញបានទេ។
ប្រភព៖ បរទេស