ប្រយ័ត្នមានរឿងស៊យពេញមួយជីវិត ប្រសិនបើអ្នកបើកទ្វារធំឃើញវត្ថុ ៤ ប្រភេទនេះ ត្រូវកែប្រែភ្លាម!

ជាធម្មតា ទ្វារធំនៃផ្ទះទាំងមូលជាផ្នែកមួយដែលមានសារសំខាន់ខ្លាំងណាស់ ជាពិសេសអាចនាំនូវសំណាងល្អ លាភធំៗ ទ្រព្យសម្បត្តិហូរហៀរ សម្រាប់ម្ចាស់ផ្ទះ ប៉ុន្តែប្រសិនបើ​អ្នកបានធ្វើការរចនា​ទ្វារ​ធំខុស​ហុងស៊ុយ នឹង​ប៉ះពាល់​ដល់​លាភ​សំណាង​ សុខភាពដុនដាបទៀតផង​។

១. បើកទ្វារឃើញកញ្ចក់

តាមន័យហុងស៊ុយ ការព្យួរកញ្ចក់ទល់មុខទ្វារធំនឹងជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់ម្ចាស់ផ្ទះ ដោយសារកញ្ចក់តំណាងឱ្យអំពើអាក្រក់ និងសំណាងអាក្រក់។ ជាងនេះទៅទៀត វានឹងរុញរាសីទាំងអស់នៅក្នុងផ្ទះទៅតាមផ្លូវ មិនអនុញ្ញាតឱ្យព្រះនៃទ្រព្យសម្បត្តិចូលក្នុងផ្ទះបានឡើយ។

២. បើកទ្វារឃើញធុងសំរាម

នៅមុខទ្វារធំ ប្រសិនបើអ្នកដាក់របស់របរផ្សេងៗ ដែលអាចបង្កឲ្យមានឃាតកម្ម ដូចជា ថ្មធំៗ ដែកគោល គំនរដី ដើមឈើធំៗ បង្គោលទង់ជាតិជាដើម នឹងរារាំងមិនអោយចរន្តខ្យល់ចូលក្នុងគ្រួសារ។ យោងទៅតាមជំនឿ បង្ហាញថា ទ្វារគឺជាច្រកចេញរបស់ព្រះនៃទ្រព្យសម្បត្តិ ដូច្នេះពិតជាចាំបាច់ណាស់ដែលត្រូវសម្អាតឲ្យបានស្អាត។ ជាពិសេស ប្រសិនបើនៅពេលដែលបើកទ្វារធំមកឃើញមានគំនរសម្រាមនៅពីមុខក៏មិនធានាបាននូវធាតុហុងស៊ុយល្អៗដែរ។ ដូច្នេះ អ្នក​ត្រូវ​សម្អាត​កន្លែង​មុខទ្វារឲ្យបានស្អាត ដើម្បី​ចៀសវាង​ការ​រំខាន​ដល់​ខ្យល់អាក្រក់។

៣. បើកទ្វារឃើញបង្គន់

បង្គន់​ជា​កន្លែង​សើម និង​កខ្វក់ ដែល​ប្រមូលផ្តុំ​ថាមពល​អាក្រក់​ច្រើន ដោយឡែកមានគ្រួសារជាច្រើនបច្ចប្បន្ននេះតែងតែធ្វើការរចនាបង្គន់ភ្ជាប់ទៅនឹងទ្វារធំ ដើម្បីជាការងាយស្រួលពេលមានអាសន្នចូលបន្ទប់ទឹកជាបន្ទាន់។ ប៉ុន្តែយោងតាមហុងស៊ុយ បង្គន់គួរតែត្រូវបានដាក់ក្នុងទីតាំងព្យួរឆ្ងាយពីទ្វារធំបន្តិច ព្រោះព្រសិនបើដាក់​បង្គន់​ក្នុង​កន្លែង​ដែល​មាន​ខ្យល់​ចេញចូល​ល្អ​ជាមួយនឹង​ទ្វារ​ធំ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​គ្រួសារ​ទាំងមូល​ក្នុងការ​ប្រមូល​សំណាងអាក្រក់​។

៤. បើកទ្វារឃើញបង្អួច

ប្រសិនបើអ្នកបើកទ្វារចូលផ្ទះ ហើយឃើញបង្អួច នោះបង្ហាញថា ទ្រព្យសម្បត្តិទាំងអស់នៅក្នុងផ្ទះរបស់អ្នកនឹងត្រូវបាត់បង់ជាក់ជាមិនខាន។ ដើម្បីបន្សាបអ្នកអាចដាក់ដើមឈើខ្ពស់ឬព្យួររូបភាពធំៗនៅតំបន់បង្អួចក៏បានដែរ។

៥. បើកទ្វារឃើញទូទឹកកក

ទូរទឹកកកមិនគួរដាក់នៅទល់មុខទ្វារធំទេ វាសាកសមសម្រាប់តែជ្រុងនៃផ្ទះប៉ុណ្ណោះ។ ក្បួនហុងស៊ុយថា ការបើកទ្វារឃើញទូរទឹកកក នឹងធ្វើឱ្យម្ចាស់ជួបការលំបាក មានបញ្ហាច្រើន បាត់បង់ការខិតខំប្រឹងប្រែងក្នុងការងារ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ។

ប្រភព៖ បរទេស