ពេលវេលានៃថ្ងៃសែនឆេងម៉េង ឬបងប្អូនយើងនិយមហៅថា សែនផ្នូរ គឺបានឈានចូលមកដល់ជាបណ្តើរៗហើយ ដោយជារៀងរាល់ឆ្នាំបងប្អូនកាត់សែស្រឡាយចិន គឺមិនអាចរំលងពិធីនេះបានឡើយ។
យ៉ាងណាក៏មានទំនៀមទម្លាប់ និងតំណមមួយចំនួន គេដំណាលតគ្នាតាំងពីចាស់បុរាណ ដែលបងប្អូនគួរតែគោរព និងអនុវត្តតាម ដើម្បីបញ្ចៀសការជួបគ្រោះចង្រៃ ឬរឿងស៊យ ក្រោយធ្វើពិធីហើយ៖
៥) នៅពេលសម្អាតផ្នូរ ត្រូវប្រាកដថាយកចិត្តទុកដាក់សម្អាតឲ្យបានស្អាត មិនត្រូវពាក់ស្បែកជើងដើរឡើងពីលើនោះទេ។ ជាងនេះផ្នូរដូនតា ក៏ត្រូវតែប្រាកដថាអ្នកបានកាត់ស្មៅ ជៀសវាងការកើតមានបរិយាកាសមិនល្អ ហើយបើមុខផ្នូរមានដីភក់ ដីក្រឡុក គួរតែបន្ថែមដីឲ្យហាប់ស្មើល្អ។
៤) ហាមផ្តាច់មិនឲ្យសើច មិនឲ្យថតរូប នៅចំពីមុខផ្នូរ ព្រោះពេលវេលាថ្ងៃសែនផ្នូរ គឺគេតំណមខ្លាំងណាស់។ ការសើច ការស្រែកសប្បាយ នៅពីមុខផ្នូរ ដូចនាំឲ្យរំខានដល់វិញ្ញាណដូនតា រំខានដល់វិញ្ញាណនៃម្ចាស់ផ្នូរដទៃ ជាហេតុអាចនាំឲ្យយីអ៊ុនអ្នកធ្លាក់ចុះ ការងារក៏មិនចម្រុងចម្រើន។
៣) ហាមផ្តាច់ស្លៀកពាក់សំលៀកបំពាក់ពណ៌ស្រស់។ អ្នកគួរស្លៀកពាក់សំលៀកបំពាក់ពណ៌រាងស្រអាប់ ឬបានពណ៌ខ្មៅកាន់តែល្អ ដើម្បីជាការសំដែងការគោរព ការនឹករលឹក ដល់បុព្វការីជនដែលបានចែកឋានទៅ។
២) ហាមផ្តាច់ ការសម្អាតផ្នូរនៅពេលយប់។ បើទោះបីជារវល់ប៉ុណ្ណាក៏ដោយ អ្នកត្រូវតែជ្រើសយកពេលព្រឹក ពេលថ្ងៃ ពេលដែលមានពន្លឺ មកសម្អាតផ្នូរ ហើយមិនណែនាំឲ្យសម្អាតផ្នូរនៅពេលយប់នោះទេ។ ជារួមក្រោយម៉ោង ៥ ល្ងាច គឺជាពេលវេលាអាក្រក់។
១) ពេលត្រលប់មកដល់ផ្ទះវិញ អ្នកត្រូវដុតក្រដាសសែនមួយចំនួន ហើយតម្រូវឲ្យគ្រប់មនុស្សដែលបានទៅសែនផ្នូរ ត្រូវតែដើរក្រឡងភ្លើងដែលកំពុងដុតនោះ ដើម្បីផាត់អស់គ្រោះចង្រៃ និងថាមពលអាក្រក់ទាំងឡាយ ហើយនាំមកវិញ តែរឿងល្អ សំណាងល្អ ដល់ក្រុមគ្រួសារ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក