សប្ដាហ៍​ថ្មី ២៨-០៣ មេសា ម្ចាស់​ឆ្នាំ ៣ លុយ​ចូល​ទាំង​បាច់ រសាត់​បាត់​អស់​គ្រោះ​ទាំង​ឡាយ

បើ​តាម​ហោរាសាស្ត្រ សម្រាប់​សប្ដាហ៍​ថ្មី ២៨ មិនា ដល់ ០៣ មេសា​ខាង​មុខ អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​ជោគជតារាសី​ឡើង​ខ្ពស់​ត្រដែត អាច​បណ្តុំ​ទៅ​ដោយ​លុយ​ទាំង​បាច់​ចូល​មក​ក្នុង​ជីវិត ហើយ​ក៏​នឹង​រសាត់​បាត់​អស់​គ្រោះ​ទាំង​ឡាយ ដែល​ធ្លាប់​ជួប​ប្រទះ​កាល​ពី​ខែ​ចាស់៖

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

1

ម្ចាស់​ឆ្នាំ​កុរ ជា​មនុស្ស​ដែល​ធ្វើ​ការ​ច្រើន តែ​មិន​ងាយ​នឹង​ត្អូញ​ថា​ហត់នឿយ​ឡើយ។ ក្នុង​ខែ​មេសា​ខាង​មុខ ពេលវេលា​លើក​យីអ៊ុន​សម្រាប់​ពួក​គេ​ក៏​បាន​ឈាន​ចូល​មក​ដល់។ មហា​សំណាង​នឹង​ធ្លាក់​ពី​លើ​មេឃ​ លើក​ឲ្យ​រាសី​ឆ្នាំ​ជ្រូកឡើង​ខ្ពស់​ត្រដែត។

ទ្រព្យ​សម្បត្តិ​នឹង​រីក​សុះសាយ មុខងារ​តួនាទី​នានា​ក៏​មាន​ឱកាស​នឹង​អាច​បាន​ឡើង​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​ត្រូវ​ចាំ​រឿង​មួយ បើ​ចង់​រក្សា​លាភ នៅ​ខែ​ក្រោយ​នេះ ត្រូវ​ដាក់​គម្លាត​ឈរ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ពូកែ​ត្អូញត្អែរ និង​មនុស្ស​មាត់​តូច​មាត់​ធំ។

អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

2

អ្នក​កើត​ឆ្នាំ​ពស់ ជា​មនុស្ស​ដែល​ពូកែ​ខាង​បង្កើត​ទំនាក់ទំនង ហើយ​រមែង​ប្រើប្រាស់​បណ្តាញ​នោះ ក្លាយ​ទៅ​ជា​អាជីព​បង្កើត​ចំណូល​ជា​ប្រចាំ។ ស្ទើរ​ពេញ​មួយ​ជីវិត​ម្ចាស់​ឆ្នាំម្សាញ់ តែងតែ​ជួប​សំណាង ហើយ​ខែមេសា​នេះ គឺ​កាន់​តែ​មិន​អាច​លើកលែង​បាន។

លាភ​សំណាង​នឹង​កាន់​តែ​ធំ ធំ​ជាង​ខែ​មុនៗ​ទៅ​ទៀត ពោល​វា​នឹង​ក្លាយ​ជា​ផល​លើស​ការ​រំពឹង​ទុក តែ​យ៉ាង​ណា​ត្រូវ​ចាំ កុំ​ខ្ជិល កុំ​ធុញ​នឹង​ការងារ​ឬ​របរ​រកស៊ី​ខ្លួន​ឯង បើ​ខំ​ពង្រឹង​បន្ថែម គួបផ្សំ​លាភ​ដែល​បម្រុង​មក​ដល់​ផង អ្នក​នឹង​អាច​សល់​លុយ​ទិញ​ឡាន ទិញ​ផ្ទះ​សម្រាប់​ខ្លួន​ឯង​ក៏​ថា​បាន។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

3

ម្ចាស់​ឆ្នាំ​ថោះ ជា​មនុស្ស​មាន​ការ​គិត​បែប​សុទិដ្ឋិនិយម មើល​ឃើញ​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច ជា​ហេតុ​នាំ​ឲ្យ​អនាគត​របស់​ពួក​គេ រមែង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ច្រើន។ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ធ្លាក់​ចុះ នៅ​ខែមិនា សម្រាប់​ខែមេសា សំណាង​បាន​ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ​ហើយ។

ឆ្នាំ​ថោះ នឹង​លែង​មាន​ការ​ព្រួយ​បារម្ភ ដែល​ត្រូវ​ក្រោក​មក​ខ្វល់ខ្វាយ​រឿង​លុយ​ទៀត​ហើយ​ ដោយ​ជីវិត​នឹង​បើក​ភ្នែក​ឃើញ​តែ​ភាព​បរិបូរណ៍ លុយ​ហូរ​ចូល​គ្រប់​ច្រក នាំ​ឲ្យ​ហិរញ្ញវត្ថុ​គ្រួសារ​ទាំង​មូល​ត្រលប់​មក​ភាព​ធូរ​ស្រាល។ មិន​យូរ​មិន​ឆាប់​ទ្រព្យ​របស់​ម្ចាស់​ឆ្នាំ​ថោះ នឹង​រីក​ស្គុះស្គាយ​អណ្តែត​ដូច​ទឹក​ហូរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក