ជ្រើសរើសរូបព្រះពុទ្ធមួយ ដើម្បីដឹងថា សំណាងអ្វី កំពុងរង់ចាំអ្នកនៅក្រោយថ្ងៃចូលឆ្នាំខ្មែរ?

នៅរយៈពេលមិនដល់ ១០ ថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ក៏នឹងឈានចូលមកដល់ ពោលចំថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី ១៤-១៥-១៦ មេសា។

ដោយឡែក តាមរយៈការជ្រើសរើសនូវរូបព្រះពុទ្ធ ១ ក្នុងចំណោមព្រះពុទ្ធទាំង ៤ អង្គ នោះនឹងអាចបង្ហាញចម្លើយ ថាតើសំណាងអ្វីកំពុងរង់ចាំអ្នក នៅក្រោយចប់ពិធីបុណ្យដ៏ធំប្រចាំឆ្នាំខាងលើ?

ព្រះពុទ្ធទី ១

1

នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។

ចប់ការសម្រាកលំហែកាយ លំហែខួរក្បាល ត្រលប់ចូលមកវិញ ចំថ្ងៃចន្ទតទៅមុខ ឱកាសនឹងរំលេចមកភ្លែត អ្នកខ្លះទៅ ក៏ត្រូវរង់ចាំក្រោយនោះប៉ុន្មានថ្ងៃបន្ទាប់ទៀត។ វាប្រៀបដូចជាការរៀបចំសម្រាប់ជីវិតរបស់អ្នក ដ្បិតកន្លងមក សឹងតែមើលមិនឃើញផ្លូវត្រូវចេញ តែពេលនេះសុខៗបែរមានដំណឹងល្អរំលេចមកទៅវិញ។

ព្រះពុទ្ធទី ២

2

សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។

ក្រោយចប់ពិធីបុណ្យចូលឆ្នាំ អ្នកជ្រើសយកព្រះអង្គពណ៌មាស សុំលាដៃទទួលយកលាភធំ អាចឡើងប្រាក់ខែ ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ក្រោយការខិតខំអស់កាលជាយូរ។ រីឯអ្នកប្រកបមុខរបររកស៊ីធំតូច ដូចបានបូកប្រាក់ចំណូលគុណទ្វេ ជាខែល្អ ដ៏គួរឲ្យចងចាំ សម្រាប់ឆ្នាំ ២០២៣។

ព្រះពុទ្ធទី ៣

3

ជាសំណាងបែប ​រ៉ូមែនទិក ដែល​មាន​ន័យ​ថា​ឆាប់ៗ​នេះ​អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ស្ថិត​ក្នុង​ប្រភេទ​តម្រូវការ​របស់​អ្នក ហើយ​គេ​នឹង​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​ផ្អែមល្ហែម និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​អ្នក​រំពឹង​ចង់​បាន​យូរ​ណាស់​មក​ហើយ។

សម្រាប់អ្នកមានគូហើយ បញ្ហានានាកន្លងមក នឹងរសាត់បាត់អស់ ផាត់មកវិញ តែការយល់ចិត្ត យល់ថ្លើម ចាប់ដៃគ្នា ឆ្ពោះទៅការបោះជំហានថ្មីក្នុងជីវិត។ រីឯអ្នកនៅលីវ នៅ Single គូពិត គូក្នុងជីវិត ក៏ខិតជិតចូលមកដល់ ថាមិនត្រូវអាចចុងខែមេសា ឬដើមខែឧសភា នឹងបានជួបផងក៏មិនដឹង។

ព្រះពុទ្ធទី ៤

4

កន្លងមកនេះ អ្នកហែលកាត់បញ្ហាច្រើនណាស់មែនទេ រឿងជាច្រើនបានដាក់បន្ទុកកាន់តែធ្ងន់មកលើអ្នក ហត់នឿយខ្លាំងណាស់ តែមិនអាចនិយាយចេញមកខាងក្រៅ ស៊ូបៀមវាទុកតែម្នាក់ឯងនៅក្នុងចិត្ត ដ្បិតស្នាមញញឹមក៏មិនចង់បង្ហាញមកកើតផង ព្រោះវាក្លែងក្លាយ មិនមែនជាស្នាមញញឹមពិតប្រាកដ។

តែមិនអីទេ ចូលដល់ក្រោយពាក់កណ្តាលខែមេសា វានឹងធូរស្រាលច្រើនហើយ។ សម្ពាធការងារ គ្រួសារ ជីវិតផ្ទាល់ខ្លួន នឹងសឹងតែលែងមាន នាំឲ្យអ្នកទទួលអារម្មណ៍ថា ស្រឡះក្នុងខ្លួន អាចរីករាយជាមួយពេលវេលានៅពេលបន្ទាប់ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ពោរពេញដោយក្តីសុខផ្លូវចិត្ត ផ្លូវកាយ រាយសុភមង្គលពេញលក្ខណៈជាទីបំផុត៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក