មិនពិបាកថែទេ! រុក្ខជាតិ ៥ នេះ គ្រាន់តែឭឈ្មោះនរណាៗក៏ចង់ដាំដែរ ពិសេសអ្នកមាននិងអ្នកជំនួញធំៗ

ទាំងអស់នេះជារុក្ខជាតិ ៥ ប្រភេទ ដែលកំពុងទទួលបានការពេញនិយមខ្លាំងនាពេលបច្ចប្បន្ននេះ ដែលត្រូវបានគ្រប់គ្នាយកដាក់ដាំក្នុងលំនៅដ្ឋាន ក៏ដូចជាតាមកន្លែងសំខាននានា។ បើយោងតាមន័យហុងស៊ុយ បញ្ជាក់ឲ្យដឹងថា រុក្ខជាតិទាំង ៥ មានប្រសិទ្ធភាពក្នុងកានាំតែលាភសំណាង ទាក់ទាញសុភមង្គល និងសន្តិភាពគ្រប់ទីកន្លែង។ សូមទស្សនាឲ្យបានច្បាស់ៗ ដូចខាងក្រោមនេះ៖

ដើម កាក់

ដើមកាក់ជារុក្ខជាតិមួយប្រភេទ​ដែលកំពុងទទួលបានការពេញ​និយម​ខ្លាំង​ណាស់សព្វថ្ងៃនេះ ព្រោះ​គ្រាន់​តែ​ឮ​ឈ្មោះ​ក៏​ដឹង​ថា ជា​ដើម​ហុងស៊ុយ​នាំលាភសំណាង ជូនដល់ម្ចាស់ផ្ទះដែរ។ ស្លឹករបស់រុក្ខជាតិនេះ ភាគច្រើនមានរាងដូចជាកាក់ ពណ៌បៃតង តំណាងឱ្យទ្រព្យសម្បត្តិ។

បើតាម​ជំនឿ​ ការ​ដាំ​ដើមរុក្ខជាតិ​នេះ​នៅ​ក្នុង​ផ្ទះ​គឺ​ដើម្បីនាំមាស​ប្រាក់ នាំ​សំណាង និង​លាភ​សំណាង​ច្រើនឲ្យសមាជិកគ្រប់គ្នា។ ដើមរុក្ខជាតិនេះ មានប្រសិទ្ធភាពខ្លាំងក្នុងការជួយឲ្យម្ចាស់ផ្ទះជៀសវាងការក្លែងបន្លំ និងហានិភ័យ នឹងធ្វើឲ្យអាជីវកម្មកាន់តែមានសំណាង និងអំណោយផលយ៉ាងច្រនលើសលប់។ យោងទៅតាមគោលគំនិតនៃហុងស៊ុយ ដើមកាក់ រស់នៅក្នុងបរិយាកាសធម្មជាតិ មានភាពរឹងមាំរឹងមាំ តំណាងឱ្យឆន្ទៈក្នុងការស្វែងរក និងកើនឡើងជានិច្ច។

ដើម លុយ 

ដើមលុយ ជារុក្ខជាតិម្យ៉ាងដែលមានអាយុកាលច្រើនឆ្នាំ ស្លឹកក្រាស់ និងពណ៌បៃតងមើលទៅដូចខ្សែកាក់ណាស់។ អត្ថន័យនៃដើមលុយនេះ មានន័យថា ជាដើមឈើដែលនាំមកនូវសំណាងនិងនាំប្រាក់ច្រើនចូលដល់គ្រួសារ ភាគច្រើនមនុស្សចូលចិត្តដាំលម្អផ្ទះ។

រុរុក្ខជាតិនេះ បើ​និយាយ​ពី​ហុងស៊ុយវិញ ​តំណាង​ឱ្យ​ភាព​ជា​ដៃគូ និង​ការ​រីក​ចម្រើន ប្រសិនបើអ្នកបានដាក់តាំងក្នុងបន្ទប់ការិយាល័យ អាចជួយឱ្យទំនាក់ទំនងរវាងអ្នក និងសហការីរបស់អ្នកកាន់តែប្រសើរឡើងផងដែរ។ ជាពិសេស មិនត្រឹមតែមានអត្ថន័យនៃភាពស្រស់ស្អាត និងហុងស៊ុយប៉ុណ្ណោះទេ ថែមទាំងជួយបន្សុទ្ធខ្យល់បានយ៉ាងល្អទៀតផង។

ដើម Honeysuckle

Honeysuckle ត្រូវបានមនុស្សជាច្រើនយកទៅដាំក្នុងលំនៅដ្ឋាន ជាពិសេសអ្នកដែលធ្វើជំនួញនិងជាអ្នកមាន ព្រោះវាជារុក្ខជាតិដែលនាំមកនូវភាពរុងរឿងនិងសំណាង។ ដូច្នេះ ប្រសិនបើអ្នកចង់បានលាភ សំណាងចូលក្នុងផ្ទះ គួរតែដាក់ដាំដោយសាររុក្ខជាតិនេះរឹងមាំណាស់ មិនពិបាកក្នុងការថែទាំទេ។

ដើម Money string

ស្លឹករបស់រុក្ខជាតិនេះមានសភាពក្រាស់ ហើយចងជាប់គ្នាជាច្រវាក់ច្រើនដូចជាកាក់។ តាម​ន័យ​ហុងស៊ុយ​បង្ហាញ​ថា ជាដើម​លុយ​ នាំតែលាភសំណាងមាសប្រាក់។ ដើមរុក្ខជាតិនេះ ងាយស្រួលដាំ ងាយស្រួលមើលថែ ឲ្យតែមានពន្លឺគ្រប់គ្រាន់ និងភាពខុសគ្នានៃសីតុណ្ហភាពត្រឹមត្រូវ ស្លឹកនឹងដុះក្រាស់ ហើយមើលទៅស្រស់ស្អាតខ្លាំងណាស់។

ដើម Gerbera

Gerbera ជា​រុក្ខជាតិ​ដែល​មនុស្ស​ជាច្រើន​ស្គាល់ គ្រាន់តែ​ឮ​ឈ្មោះ​ក៏​អាច​ឃើញ​ពី​ភាព​សម្បូរ​បែបដែរ។ រុក្ខជាតិនេះ មានច្រើនប្រភេទខុសៗគ្នា ប៉ុន្តែស្ទើរតែគ្រប់គ្នាចូលចិត្ត gerberas ទ្វេរដង ដោយសារផ្ការបស់វាក្រាស់ជាង និងមានពណ៌ច្រើន។ អ្នកអាចដាំដើម gerbera នៅក្នុងផ្ទះ ដើម្បីទទួលលាភសំណាងបាន។

ប្រភព៖ បរទេស