នៅក្នុងជំនឿ និងវប្បធម៌ប្រពៃណី មនុស្សជាច្រើននៅលើលោកនេះតែងតែមានជំនឿលើការបន់ស្រន់ បួងដួង អារក្សអ្នកតា ដើម្បីសុំសេចក្ដីសុខ ឲ្យការងារកាន់តែរីកចម្រើន នឹងសូមឲ្យគ្រួសារមានតែសំណាងល្អពេញមួយជីវិត។ ដូច្នេះដើម្បីឲ្យការបួងសួងរបស់អ្នកទាំងអស់គ្នាកាន់តែសក្កសិទ្ធ រឿងមួយដែលគួរតែយកចិត្តទុកដាក់បំផុតនោះ គឺកន្លែងដាក់តាំងអាសនៈ។
*ទីតាំងបួនខាងក្រោម ហាមដាច់ខាតដាក់អាសនៈ បើមិនចង់បរាជ័យ៖
ដាក់អាសនៈស្របនឹងទ្វារ
យោងតាមអ្នកជំនាញហុងស៊ុយ នៅពេលអ្នកជ្រើសរើសទិសដើម្បីដាក់អាសនៈនៅក្នុងផ្ទះ អ្នកគួរតែជៀសវាងការដាក់ទ្វារធំដោយផ្ទាល់ ព្រោះអាចធ្វើឲ្យបាត់បង់ខ្យល់អាកាសល្អ ធ្វើឱ្យម្ចាស់ផ្ទះមិនមានសំណាង ទ្រព្យសម្បត្តិ និងលុយកាក់ពិបាកក្នុងការហរចូលផ្ទះណាស។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើផ្ទៃផ្ទះតូចពេក ការតម្កល់អាសនៈក្នុងទិសដៅនេះ ចាំបាច់ណាស់អ្នកគួរប្រើវាំងននបិទបាំងខាងមុខ និងចំហៀងនៃអាសនៈ ជៀសវាងមនុស្សច្រើនសម្លឹងមើល ហើយការពារសំណាងអាក្រក់ចូលក្នុងផ្ទះ។
ដាក់អាសនៈនៅក្នុងផ្ទះនៅជិតចង្ក្រាន
អ្នកជំនាញហុងស៊ុយបង្ហើបឲ្យដឹងថា ការដាក់អាសនៈនៅជិតផ្ទះបាយនឹងបង្កឲ្យមានភ្លើងឆេះខ្លាំង ទ្រព្យសម្បត្តិក្នុងគ្រួសារនឹងមិនស្ថិតស្ថេរ ឬថយចុះ ប៉ះពាល់ដល់ហុងស៊ុយផ្សេងទៀតនៃគ្រួសារ។ ដូច្នេះហើយ ប្រសិនបើគ្រួសាររបស់អ្នកប្រព្រឹត្តកំហុសនេះ យកល្អអ្នកគួរតែរកកន្លែងដាក់អាសនៈឡើងវិញ។ ប៉ុន្តែប្រសិនបើផ្ទះមិនអាចដាក់នៅទីតាំងផ្សេងបានទេ ត្រូវតែរៀបចំឲ្យមានចន្លោះរវាងអាសនៈ និងផ្ទះបាយឲ្យបានត្រឹមត្រូវ ដើម្បីបន្សាបសំណាងអាក្រក់ទាំងឡាយ។
ដាក់អាសនៈនៅជិត ឬដោយផ្ទាល់ទៅនឹងទ្វារបង្គន់
អាសនៈជាកន្លែងសក្ការៈនៅក្នុងផ្ទះ ដូច្នេះម្ចាស់ផ្ទះត្រូវតែយកចិត្តទុកដាក់ជាដាច់ខាត មិនត្រូវដាក់អាសនៈនៅជិតបន្ទប់ទឹក ឬបង្គន់នោះទេ ព្រោះតាមគោលគំនិត ការងូត គឺជាការដកភាពមិនស្អាតចេញ។ ប្រសិនបើអ្នករៀបចំតុអាសនៈ ក្បែរកន្លែងនេះនឹងធ្វើឲ្យបាត់បង់បរិយាកាសដ៏ពិសិដ្ឋ។ ម្យ៉ាងទៀត ការប្រព្រឹត្តបែបនេះនៅក្នុងផ្ទះ ក៏ចាត់ទុកថា មិនគោរពព្រះ ដូនតា បណ្ដាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតគ្រួសារទាំងមូល រហូតធ្វើឲ្យម្ចាស់ផ្ទះឈឺ ហើយការរកស៊ីអាចមិនមានដំណើរការរលូនដូចការរំពឹងទុកទេ។
ដាក់អាសនៈនៅកណ្តាលផ្លូវ
រឿងមួយដែលត្រូវយកចិត្តទុកដាក់ជាពិសេសនៅពេលដាក់អាសនៈក្នុងផ្ទះ អ្នកគួរតែមានការរៀបចំដាក់អាសនៈនៅក្នុងតំបន់ស្ងប់ស្ងាត់ និងសន្តិភាពបំផុត។ បើដាក់តាមច្រកផ្លូវ អាចនាំឲ្យមានសំឡេងរំខាន នឹងបំផ្លាញភាពបរិសុទ្ធនៃទីសក្ការៈ។ ដូចនេះគ្រួសារនឹងមានសំណាងតិចណាស់ ចាំបាច់បំផុត អ្នកមិនគួរដាក់អាសនៈក្នុងទីតាំងនេះឡើយ ក្រែងមិនយូរមិនឆាប់នឹងមានរឿងអាក្រក់ចូលក្នុងផ្ទះ។
ប្រភព៖ បរទេស