ស្វែងរក​ម្ចាស់​ឆ្នាំ​ទាំង ៣! ចុង​សប្ដាហ៍ ២៦-២៧ មិនា ដល់​ពេល​សោយសុខ​លាភ​សំណាង​ហើយ

នៅ​ថ្ងៃ​សៅរ៍ - អាទិត្យ ទី ២៦-២៧ មិនា​ខាង​មុខ​នេះ បើ​តាម​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ឃើញ​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ នឹង​អាច​បំបែក​ទ្វារ​ទ្រព្យ កើត​ក្លាយ​ជា​លាភ​ ជា​សំណាង អាច​ឲ្យ​ពួក​គេ​សោយសុខ ពោរពេញ​ដោយ​សុភមង្គល​នា​ចុង​សប្តាហ៍។ តុះ​ទៅ​ផ្ទៀងផ្ទាត់​មើល តើ​មាន​ប៉ះ​ឆ្នាំ​របស់​អ្នក​ដែរ​ទេ ឬ​ក៏​ប៉ះ​ឆ្នាំ​មនុស្ស​ដែល​អ្នក​ស្គាល់ សូម​កុំ​ភ្លេច​ចែករំលែក​ឲ្យ​ពួក​គេ​ដឹង​ផង៖

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

1

រមែង​ជា​មនុស្ស​មាន​ការ​ខិតខំ​ប្រឹងប្រែង ពេញចិត្ត​ការ​រស់នៅ​ក្នុង​ជីវិត​បែប​សាមញ្ញ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និយាយ​អ្វី​គឺ​ធ្វើ​ហ្នឹង បើ​ធ្វើ​មិន​បាន គឺ​មិន​ងាយ​បោះបង់​ឡើយ។

-->

ក្នុង​រយៈ​ពេល ២ ​ថ្ងៃ​ចុង​ក្រោយ នៃ​សប្តាហ៍​នេះ ជោគជតារាសី​របស់​ម្ចាស់​ឆ្នាំ​ជូត នឹង​ឡើង​ខ្ពស់ អាច​ទទួល​ដំណឹង​ល្អ នៅ​ផ្លូវ​ខាង​មុខ។ វាសនា​របស់​បុគ្គល​នេះ នឹង​អាច​កើប​លុយ​ធំ​ចូល​ផ្ទះ រី​ឯ​អ្នក​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ក៏​ហៀប​នឹង​បាន​ដំណឹង​ល្អ​មក​ចែក​ដល់​សមាជិក​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

2

ជា​មនុស្ស​ដែល​តែង​មាន​អាកប្បកិរិយា​ទន់ភ្លន់ មិន​ឆ្មើងឆ្មៃ ដឹង​ចាស់​ទុំ ដឹង​រាក់​ជ្រៅ មិន​ងាយ​បង្ក​កំហុស​ឡើយ​ក្នុង​ជីវិត។ មនុស្ស​នេះ មិន​ចូលចិត្ត​នឹង​បង្ក​ជម្លោះ​ជាមួយ​អ្នក​ដទៃ ហើយ​ក៏​មិន​សូវ​ខ្វល់​នឹង​ពាក្យពេចន៍​មនុស្ស​ក្បែរ​ខ្លួន​ច្រើន​ពេក​ដែរ បើ​ល្អ​ក៏​ស្តាប់​យក តែ​បើ​អាក្រក់ ក៏​ផាត់​ចេញ​ឆ្ងាយ។

ក្នុង​រយៈ​ពេល ៣ ​ថ្ងៃ​ចុង​ក្រោយ តាម​ថា​រាប់​ទាំង​ថ្ងៃ​សីល ទី ២៥ មិនា រហូត​ដល់ ២៨ មិនា ឆ្នាំ​មមែ នឹង​ផ្ទុះ​សំណាង​ធំ ដូច​ត្រូវ​ឆ្នោត​រង្វាន់​ប្រាក់​លាន នាំ​ឲ្យ​ទ្រព្យសម្បត្តិ​កើន​ឡើង​ខ្លាំង។ អ្នក​ក៏​មាន​លទ្ធភាព​អាច​រក​ត្រឹម ២ ​ថ្ងៃ ប្រហែល​នឹង​មនុស្ស​ធម្មតា​រក​មួយ​ខែ។ តែ​យ៉ាង​ណា​សូម​ប្រយ័ត្ន​បញ្ហា​សុខភាព​ផង ដោយ​ពួក​គេ​ក៏​ប្រឈម​នឹង​អាច​មាន​ជំងឺ​ឈឺថ្កាត់​បន្តិចបន្តួច​ក្នុង​ពេលវេលា​នេះ។

អ្នក​កើត​ឆ្នាំ​រកា - មាន់

3

ជា​មនុស្ស​ដែល​មិន​ខ្វះ​កម្លាំង ជា​មនុស្ស​ក្លាហាន រឹងមាំ ស្វាហាប់ រួច​ក៏​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ជីវិត​ផង​ដែរ។ អរគុណ​ចំពោះ​ពេលវេលា​ខិតខំ​កន្លង​មក តាំង​ពី​ដើម​ខែ ឥឡូវ​អាច​មក​ប៉ះប៉ូវ​កើត​ជា​លាភ​ធំ នៅ​ចុង​ខែ ជា​ពិសេស​កើត​ឡើង​នៅ​ថ្ងៃ​ទី ២៦-២៧ មិនា​ខាង​មុខ។

ជា​ពេលវេលា​រំភើប​សម្រាប់​ម្ចាស់​ឆ្នាំ​រកា​ទាំង​ឡាយ បើ​ជា​និស្សិត អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រលង​នានា បើ​ជា​អ្នក​បំពេញ​ការងារ នោះ​នឹង​បាន​ឡើង​ឋានៈ ហើយ​បើ​ជា​អ្នក​រកស៊ី​ប្រាក់កាស នោះ​ក៏​នឹង​ហូរ​ចូល ដូច​គេ​ខ្ជាក់​ឲ្យ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក