មនុស្សឆ្លាតគេដឹងយូរហើយ! កុំឆ្ងល់ថាមិចបានភ្លើងឡើងគីឡូរាលខែ បើអ្នកមិនអើពើលើចំណុចតូចៗទាំង ៥ នេះ

តើអ្នកដឹងទេថា ហេតុអ្វីបានជាភ្លើងដែលប្រើប្រាស់ប្រចាំខែតែងតែកើនឡើងរហូត? ហេតុនេះដើម្បីជ្រាបច្បាស់ ថ្ងៃនេះ "ក្នុងស្រុក" សូមលើកយកចំណុចសំខាន់ៗចំនួន ៥ មកបង្ហាញ ព្រោះវាជាដើមហេតុនៃការឡើងគីឡូភ្លើង។ សូមមើលដូចខាងក្រោមនេះ៖

លៃតម្រូវសីតុណ្ហភាពនៃទូទឹកកក

មានមនុស្សជាច្រើនដែលជឿថា ទូទឹកកមានសីតុណ្ហភាពទាបគឺល្អបំផុតសម្រាប់ការរក្សាទុកអាហារ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ទូទឹកកកមិនត្រូវកំណត់នៅក្រោម ៣៨°F (៣°C) ទេ ដោយទូរទឹកកកអាចមាននឹងមានដំណើរការល្អនៅ ៥°F (-១៥°C)។ តាមពិតទៅ វាមិនចាំបាច់ទាំងស្រុងសម្រាប់អ្នកក្នុងការកំណត់សីតុណ្ហភាពទាបពេកទេ ព្រោះវាអាចបំផ្លាញអាហារដូចជា បន្លែបានយ៉ាងងាយ។ យោងតាមអ្នកជំនាញ បង្ហាញថា អ្នកគួរតែកំណត់តែទូរទឹកកកទៅជារបៀបល្មម ទាំងអាចជួយការពារអាហារ និងមិនចំណាយថ្លៃភ្លើងប្រចាំខែ។

ទាញវាំងននចុះក្រោមពេលប្រើម៉ាស៊ីនត្រជាក់

វាំងននប្រហែលជាមិនអាចគ្រប់គ្រងការបាត់បង់កំដៅបានទេ ប៉ុន្តែវាមានសមត្ថភាពខ្ពស់ក្នុងការរក្សាផ្ទៃខាងក្នុងការពារពីកាំរស្មីអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យ។ ពិសេសជាងនេះទៅទៀត វាំងននមានចាំងពន្លឺខ្ពស់ ដូច្នេះវាអាចការពារយើងពីកំដៅខ្លាំងបាន។ ដូច្នេះ ពេល​អ្នក​ប្រើ​ម៉ាស៊ីនត្រជាក់ សូម​ទាញ​វាំងនន​ចុះ ព្រោះវាអាច​ជួយ​សន្សំ​សំចៃ​ថ្លៃ​ភ្លើង​ប្រចាំខែ​បាន​ច្រើន។

ត្រូវគ្របឆ្នាំងនៅពេលចម្អិនអាហារ

ទម្លាប់​​ដ៏​ល្អមួយនៅពេលដែលអ្នកចាប់ផ្ដើមធ្វើម្ហូបអ្នកគួរតែគ្របឆ្នាំឲ្យជិត វិធីនេះអាចជួយកាត់បន្ថយពេលវេលាចម្អិនអាហារ និងសន្សំប្រាក់លើភ្លើងប្រចាំខែបាន។ លើសពីនេះ គន្លឹះដ៏មានប្រយោជន៍មួយទៀត ដើម្បីជួយសន្សំសំចៃថាមពល គឺជ្រើសរើសចង្ក្រានដែលត្រូវនឹងទំហំនៃឆ្នាំង ដើម្បីកុំឱ្យមានកំដៅចេញពីចំហៀង ដោយសារការប្រើចង្រ្កានបាយដែលមិនស៊ីគ្នានឹងឆ្នាំង នឹងបណ្តាលឱ្យបាត់បង់ថាមពលរហូតដល់ ៤០%។

ត្រូវដោះឌុយ (ឧបករណ៍អគ្គិសនី) ចេញនៅពេលមិនប្រើ

ទូរទស្សន៍ កុំព្យូទ័រយួរដៃ កង្ហារ ម៉ាស៊ីនបោកគក់ ឧបករណ៍ទាំងអស់នេះ ពេលមិនប្រើ អ្នកក៏គួរដកព្រីភ្លើងចេញដែរ ការធ្វើដូចនេះ អាចជួយអ្នកកាត់បន្ថយពី ៥-១០% នៃការប្រើប្រាស់ថាមពលប្រចាំខែ។ ដូច្នេះហើយ ដើម្បីសន្សំលុយ អ្នកគួរតែផ្តាច់ភ្លើងទាំងអស់ចេញពីឧបករណ៍ទាំងនេះ។

ប្រើកំសៀវអគ្គិសនីដើម្បីដាំទឹកជំនួសឱ្យការប្រើមីក្រូវ៉េវ

យោងតាមការសិក្សាមួយបានឲ្យដឹងថា នៅពេលប្រើកំសៀវអគ្គិសនី ឬឆ្នាំងដាំទឹក អ្នកនឹងចំណាយថាមពល និងពេលវេលាតិច។ ហេតុផលគឺថាមីក្រូវ៉េវនឹងបាត់បង់ថាមពល ៥០% ខណៈពេលដែលបំលែងអគ្គិសនីទៅជាមីក្រូវ៉េវ។ ដូច្នេះនៅពេលដែលអ្នកប្រើមីក្រូវ៉េវ ដើម្បីដាំទឹកនឹងចំណាយពេលយូរដើម្បីកំដៅ និងប្រើប្រាស់អគ្គិសនីកាន់តែច្រើន។

ប្រភព៖ បរទេស