ទោះស្រឡាញ់ប្តីយ៉ាងណាក៏ដោយ បើអ្នកហ៊ានដាច់ចិត្តបោះបង់វត្ថុ ៣ នេះឲ្យគេ ប្រៀបដូចរុញ​ខ្លួន​ឱ្យ​ធ្លាក់​នរក

គ្រប់ស្រ្តីទាំងអស់នៅពេលដែលខ្លួនពេញវ័យតែងមានបំណងប្រាថ្នាចង់រៀបការជាមួយបុរសម្នាក់ដែលអាចរួមរស់ជាគូជីវិតជាមួយគ្នាបានរហូតទៅ។ ក្នុងជិវិតស្រី្តមិនត្រឹមតែចង់បានស្វាមីដែលចេះយល់ចិត្ត និងស្រឡាញ់យកចិត្តទុកដាក់ប៉ុណ្ណោះទេ ប្រសិនបើបានឪពុកម្ដាយក្មេងចិត្តសប្បុរសទៀតកាន់តែប្រសើរណាស។ លើសពីនេះ រឿងដែលចាំបាច់បំផុត ស្រ្តីក្រោយពេលរៀបការតែងតែមិនសូវមានការតស៊ូឡើយ ជាពិសេសចំពោះអាជីពដែលខ្លួនស្រឡាញ់។

ខាងក្រោមនេះ ជាចំណុចសំខាន់ ៣ ដែលស្រ្តីបានបានបោះបង់ដើម្បីស្វាមី៖

បោះបង់អាជីពផ្ទាល់ខ្លួន៖ វាមិនមែនជារឿងចម្លែកទេដែលស្ត្រីតែងតែលាឈប់ពីការងារបន្ទាប់ពីរៀបការរួចមក ដើម្បតាំងខ្លួនធ្វើជាភរិយាល្អ និកូនក្រមុំល្អ សម្រាប់ស្វាមី ហើយម្យ៉ាងទៀត ស្ត្រីតែងតែ​គិត​ថា ​សេដ្ឋកិច្ច​គ្រួសារ​​ប្ដីត្រូវតែជាអ្នក​មើល​ថែ ដូច្នេះ ក្នុងនាមជាភរិយាគ្រាបន់តែសម្អាតផ្ទះ​​ឲ្យបានស្អាតចាត់​ទុក​ថា​ផ្គាប់​ចិត្ត​ប្ដីបានល្អហើយ។ ស្ត្រីភាគច្រើនដោយសារតែពួកគេស្រឡាញ់ប្តី និងស្ដាប់ប្តីខ្លាំងពេក ទើបសម្រេចចិត្តបោះបង់អាជីពដែលខ្លួនស្រឡាញ់ សុខចិត្តនៅមើលថែកូន និងផ្ទះវិញ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក៏មានអារម្មណ៍ថា សោក​ស្តាយចំពោះ​ការ​គិត​របស់​ខ្លួន​ឯងដែលបានសម្រេចចិត្តខុសកន្លងមក។

បោះបង់ទំនាក់ទំនងជិតស្និទ្ធទាំងអស់៖ ក្នុង​នាម​ជា​មនុស្ស​ស្រី មិត្តភ័ក្តិ​គឺ​ជា​ទំនាក់​ទំនង​មួយ​ដែល​ត្រូវ​តែ​មានដាច់ខាតក្នុងជិវិតមិនថាមានគ្រួសារហើយក៏ដោយ។ មនុស្ស​ស្រី​អាច​អត់​មាន​គូស្នេហ៍ ប៉ុន្តែ​ត្រូវ​តែ​មាន​មិត្តភ័ក្តិ ព្រោះ​ក្នុង​ជីវិត​នេះ មនុស្ស​គ្រប់​រូប​ត្រូវ​ការ​មិត្តភ័ក្ដិដើម្បី​ជួយ​គ្នា​ក្នុង​ស្ថានភាព​លំបាក។

-->

មិនមើលថែឪពុកម្តាយបង្កើត៖ ឪពុកម្តាយគឺជាមនុស្សដែលស្រលាញ់អ្នកគ្មានដែនកំណត់ តែងតែលះបង់គ្រប់យ៉ាងដើម្បីមើលថែចិញ្ចឹមបីបាច់កូនៗ ហើយអ្នកក៏ប្រហែលជាមិនអាចសងគុណអស់ឡើយពេញមួយជីវិតនេះ។ ជាពិសេស នៅពេលដែលអ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់ឪពុកម្តាយជាមនុស្សដំបូងដែលនឹងផ្តល់ដំបូន្មានល្អៗឲ្យអ្នក។ ហេតុដូចនេះ ទោះបីជាអ្នកមានគ្រួសារហើយក្ដី ក្នុង​នាម​ជា​មនុស្ស​ស្រី ចូរ​កុំ​ភ្លេច​ធ្វើ​ជា​មនុស្ស​កតញ្ញូ​ចំពោះ​មាតា​បិតា​ កុំបំផ្លាញជីវិតផ្ទាល់ខ្លួនរបស់អ្នកសម្រាប់បុរសណាម្នាក់ឲ្យសោះ។

ប្រភព៖ បរទេស