តាមហោរាសាស្រ្តបានទស្សន៍ទាយឃើញថា នៅកំឡុងពេល ១៨០ ថ្ងៃបន្ទាប់ ឬរយៈពេល ៦ ខែខាងមុខនេះ សម្រាប់អ្នកកើតឆ្នាំទាំង ៣ នឹងមានរាសីឡើងខ្ពស់ត្រដែត ដូចគេជប់មាស ជប់ប្រាក់ឲ្យកើតឡើងនៅនឹងមុខ មិនហត់ទៅរកនៅឯណាឆ្ងាយ។ សូមទៅផ្ទៀងផ្ទាត់មើល ថាតើមានប៉ះឆ្នាំរបស់លោកអ្នកដែរឬទេ ឬក៏ប៉ះឆ្នាំមនុស្សដែលអ្នកស្គាល់ កុំភ្លេចចែករំលែកទៅកាន់ពួកគាត់ផង៖
អ្នកកើតឆ្នាំកុរ (ជ្រូក)
តាមហោរាសាស្រ្តបានទាយមកថា នៅរយៈពេល ១៨០ ថ្ងៃទៅមុខ អ្នកកើតឆ្នាំកុរ នឹងមានលាភសំណាងល្អ មានឱកាសបង្កើនទ្រព្យរីកធំ ក្នុងអាជីពការងារ និងការរកស៊ីទាំងឡាយ។ តែយ៉ាងណា បើអ្នកជាមនុស្សត្រៀមនឹងចាប់អាជីពថ្មី ក៏សុំប្រុងប្រយ័ត្នបន្តិចផង ព្រោះមុនជួបលាភធំ គឺត្រូវឆ្លងកាត់គ្រោះបន្តិច។
មិនត្រឹមតែសំណាងផ្នែកទ្រព្យប៉ុណ្ណោះទេ ទៀតសោតទាំងកេរឈ្មោះ ក៏រីកសាយខ្លាំងដែរ ដូចគ្នាទៅនឹងរឿងរ៉ាវស្នេហា ដែលជួបការលំបាក ជួបឧបសគ្គពេលកន្លងមក ឥឡូវប្រែមកស្រស់ស្រាយ ប្រៀបដូចជាមេឃទើបស្រឡះ ក្រោយភ្លៀងមួយមេធំ។
អ្នកកើតឆ្នាំច (ឆ្កែ)
ក្នុងរយៈពេល ១៨០ ថ្ងៃខាងមុខ លាភសំណាងនឹងចូលមកច្រើនដល់ម្ចាស់ឆ្នាំច។ នៅក្រោមការបង្ហាញទិស ការការពារពីទេវតាទ្រព្យ ម្ចាស់ឆ្នាំច នឹងសាយភាយគ្រាប់ខ្សាច់នៃទ្រព្យចូលមកក្នុងជីវិត នាំឲ្យកើតជាផល ជាផ្ការាប់មិនអស់។
ជីវភាពពីលំបាក ប្រែក្លាយជាមធ្យម ពីមធ្យមប្រែក្លាយជាមាន អាចរស់ស្រួលក្នុងរយៈពេល ៣ ខែទៅមុខ។ កិច្ចសន្យាប្រាក់រាប់ពាន់រាប់មុឺនដុល្លារ នឹងចូលមកដល់សម្រាប់អ្នករកស៊ីជំនួញធំ រីឯអ្នកបម្រើអាជីពការងារ ក៏ត្រៀមនឹងទទួលបានមុខតំណែងថ្មី ហើយក៏មិនមានអ្នកច្រណែនតាមបៀតបៀននោះដែរ។
អ្នកកើតឆ្នាំមមែ (ពពែ)
ហោរាសាស្ត្របានទស្សន៍ទាយមកថា អ្នកកើតឆ្នាំមមែ នៅរយៈពេល ១៨០ ថ្ងៃទៅមុខ ពួកគេនឹងជៀសអស់បញ្ហា ជៀសអស់គ្រោះ ហើយចូលមកវិញតែលាភ តែសំណាង ជាពេលវេលារាសីចក្ររុញឲ្យឡើងខ្ពស់ត្រដែត។
បើមនុស្សនៅលីវ នឹងជោគជ័យខ្លាំង ហើយថែមទាំងរកបានគូគាប់ក្នុងជីវិត រីឯអ្នកមានគូ មានគ្រួសារ ក៏នឹងផ្តុំទៅដោយសុភមង្គល ភាពកក់ក្ដៅ ហើយមានពេលវេលាសម្រាកជួបជុំគ្នា ដោយមិនខ្វល់រឿងរ៉ាវអាក្រក់ទាំងឡាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក