ជ្រើសរើស​កែវ​វេទមន្ត​មួយ អាច​មើល​ឃើញ​ពី​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ខែ​មេសា​ខាង​មុខ

មនុស្ស​យើង​ម្នាក់ៗ តែងតែ​ចង់​ដឹង​មុន នូវ​រឿងរ៉ាវ​អនាគត​កាល ព្រោះ​ដើម្បី​ឲ្យ​យើង​អាច​ត្រៀម​ខ្លួន ត្រៀម​ចិត្ត និង​ការពារ មិន​ថា​រឿង​នោះ ជា​រឿង​ល្អ ឬ​រឿង​អាក្រក់​ក្តី។ តាម​រយៈ​អត្ថបទ​នេះ Knongsrok នាំ​ឲ្យ​អ្នក​ជ្រើសរើស​រវាង​កែវ​វេទមន្ត​មួយ ដែល​ពេញ​ចិត្ត នោះ​យើង​នឹង​អាច​ផ្តល់​ចម្លើយ ថា​ខែ​មេសា​ខាង​មុខ អ្នក​នឹង​អាច​ជួប​រឿងរ៉ាវ​អ្វី​ខ្លះ​ក្នុង​ជីវិត៖

កែវ​វេទមន្ត​ទី ១

1

ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ថែ​រក្សា​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន កុំ​គិត​ពី​អ្នក​ដទៃ​ពេក​អី។ ពេលវេលា​នៅ​ខែ​មេសា​ខាង​មុខ យើង​មើល​ឃើញ​ថា ជីវិត​អ្នក​បម្រុង​នឹង​មាន​គេ​ច្រណែន​កាន់​តែ​ច្រើន គេ​មាន​ចេតនា​ចង់​បោកប្រាស់ ចង់​ឲ្យ​អ្នក​ជួប​រឿង​មិន​ល្អ​ក្នុង​ជីវិត។

-->

យ៉ាង​ណា​យើង​មាន​សារ​របាំង​ណែនាំ​ទៅ​កាន់​អ្នក​បន្តិច ដោយ​ណែនាំ​ឲ្យ​អ្នក​កុំ​ស្តាប់​យោបល់ កុំ​ស្តាប់​ពាក្យ​ផ្ដន្ទា​របស់​អ្នក​ដទៃ​ពេក​អី ហើយ​ចូល​រីករាយ​នូវ​អ្វី​ដែល​ខ្លួន​មាន ឈរ​លើ​ឆន្ទៈ​ឆ្ពោះ​ទៅ​មុខ​ជានិច្ច សឹម​ថ្ងៃ​ណា​មួយ ជោគជ័យ សឹម​បង្ហាញ​ផល​ទាំង​នោះ ឲ្យ​គ្រប់​គ្នា​ដឹង​ ក៏​មិន​ហួស​ពេល​ដែរ។

កែវ​វេទមន្ត​ទី ២

2

អ្នក​មាន​ទេពកោសល្យ​ពិត​ប្រាកដ​ក្នុង​ខ្លួន តែ​មិន​មាន​ឱកាស​ល្អ សម្រាប់​បង្ហាញ។ ពេលវេលា​របស់​អ្នក​ចូល​មក​ដល់​ហើយ​នៅ​ខែ​មេសា​ខាង​មុខ អំណោយ​ទាន​ពី​ធម្មជាតិ ភាព​ខ្លាំង​ពិត​ប្រាកដ​របស់​អ្នក នឹង​ទទួល​បាន​ឱកាស​ល្អ​មួយ​ក្នុង​ការ​បង្ហាញ ហើយ​អាច​ចាប់​ប្រយោជន៍ ចាប់​ផ្លែផ្កា​ត្រលប់​មក​វិញ។

ទ្វារ​ទៅ​កាន់​អនាគត គឺ​ជា​ទ្វារ​ជោគជ័យ ទ្វារ​នាំ​អ្នក​ទៅ​រក​លុយ។ ចូរ​បន្ត​ការ​រក្សា​គោលជំហរ ហើយ​ហ្វឹកហាត់​បន្ថែម​ទៀត​នៅ​ភាព​ខ្លាំង​ដែល​អ្នក​មាន​ស្រាប់ ព្រោះ​ឱកាស​មិន​ចេះ​តែ​មាន​ទេ​ក្នុង​ជីវិត។

កែវ​វេទមន្ត​ទី ៣

3

ភាព​ភ្ញាក់ផ្អើល ភាព​រីករាយ​បំផុត​មួយ​ក្នុង​ជីវិត រៀប​នឹង​កើត​ឡើង​ហើយ​នៅ​ខែ​មេសា​ខាង​មុខ។ ទាំង​ស្នេហា ការងារ ការ​រកស៊ី គឺ​ចាប់ផ្តើម​ល្អ​ឡើង​ស្រឺតៗ ធៀប​នឹង​ប៉ុន្មាន​ខែ​ដំបូង​នៃ​ឆ្នាំ ២០២២។

បរិយាកាស​ដ៏​ល្អ​បែប​នេះ ក៏​នឹង​បន្ថែម​រសជាតិ​ជីវិត​ថ្មី​ដល់​អ្នក ឲ្យ​អ្នក​មើល​ឃើញ​ថា​ជីវិត​មួយ​នេះ ធំធេង​ណាស់ មាន​រឿង​ច្រើន​ណាស់ ដែល​អ្នក​មិន​ធ្លាប់​បាន​ជួប។ រឿង​ដែល​មិន​ធ្លាប់​រំពឹង​ទុក ជា​រឿង​វិជ្ជមាន​មួយ កៀក​នឹង​មក​ដល់​ហើយ ចូរ​ចាប់​យក​វា​ឲ្យ​បាន​ល្អ​ផង។

កែវ​វេទមន្ត​ទី ៤

4

អ្នក​ជាច​មនុស្ស​ឈ្លាសវៃ មិន​ចេះ​ទុក​ពេលវេលា​ចោល​ទេ អ្នក​ខិតខំ​ប្រឹងប្រែង​ជា​រៀងរាល់​ថ្ងៃ គ្រាន់​ថា​សំណាង​មិន​សូវ​កើត​មាន​នៅ​ប៉ុន្មាន​ខែ​មក​នេះ។

ចូល​ពេល​ទៅ​មុខ ដល់​ខែ​មេសា ឆ្នាំ ២០២២ សម្រាប់​អ្នក​ដែល​ជ្រើស​យក​កែវ​វេទមន្ត​ទី ៤ ពួក​គេ​នឹង​ត្រូវ​បាន​មនុស្ស​ដែល​មាន​រាសី​ខ្ពស់​ខ្លាំង មក​បើក​ផ្លូវ មក​ទាញ​ដៃ​ឲ្យ​អាច​បោះ​ជំហាន​ទៅ​មុខ ប្រៀប​ដូច​ជា​រង្វាន់​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ។ តែ​យ៉ាង​ណា​ សូម​មើល​ផ្លូវ​ទៅ​មុខ​នោះ​ផង តើ​ចំ​គោលដៅ​ ចំ​បំណង​ប្រាថ្នា​ដែល​អ្នក​ចង់​សម្រេច​ឬ​អត់ ចូរ​ប្រើប្រាស់​ពេលវេលា​បន្តិច ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​រឿងរ៉ាវ​អ្វី​មួយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក