តេស្ដចិត្តសាស្ត្រ៖ រើសផ្កាកុលាបនៃសេចក្ដីស្រលាញ់មួយ ដើម្បីដឹងពីនិស្ស័យពីកំណើតដែលមិនអាចកែបានរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសផ្កាកុលាបមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

ផ្កាកុលាបទី 1

Picsart_22 03 24_14 01 02 132

អ្នក​ជា​មនុស្ស​ដែល​មាន​ថាមពល​ ស្ងប់ស្ងៀម មិនរាថយប្រឈមមុខជាមួយនឹងបញ្ហាដែលចូលមកក្នុងជីវិត និងជំនះរាល់ឧបសគ្គដែលកើតមាន ព្រោះអ្នកគិតថាជីវិតមនុស្សមួយជាតិមានម្តង ដូច្នេះត្រូវធ្វើអ្វីដែលមានប្រយោជន៍ និងមានន័យដូចគេដូចឯង ។

-->

ផ្កាកុលាបទី 2

Picsart_22 03 24_14 01 56 198

អ្នកជាមនុស្សប្រាកដប្រជាចំពោះទិសដៅខ្លួនឯង អ្នកឱ្យតម្លៃលើសមត្ថភាពមួយនេះ​ណាស់ ​ម្ល៉ោះហើយអ្នកមិនសូវជាចេះបូរបាច់ឥតប្រយោជន៍ច្រើនទេ ព្រោះអ្នកដឹងថាទង្វើនិងលទ្ធផលវាជារឿងដែលសំខាន់បំផុតសំរាប់ជីវិតមួយនេះ ។

ផ្កាកុលាបទី 3

Picsart_22 03 24_14 02 37 539

អ្នក​ជា​មនុស្ស​ដែល​ចេះស្តាប់​យោបល់​ឬ​ការ​បង្រៀន​របស់​អ្នក​ដទៃ មិនងាយចុះចាញ់នឹងឧបសគ្គ ហើយព្យាយាមកែលម្អខ្លួនឯងជានិច្ច លើសពីនេះអ្នកគឺជាមនុស្សចេះយកចិត្តខ្លួនទៅដាក់ចិត្តអ្នកដទៃ តែមិនចូកចិត្តភាពអ៊ូអររញ៉ាំរញ៉ូវទេ ច្រើនតែចូលចិត្តនៅម្នាក់ឯងស្ងប់ស្ងៀម ។

ផ្កាកុលាបទី 4

Picsart_22 03 24_14 03 39 564

អ្នក​ជា​មនុស្ស​ឆ្លាតនិង​ក្លាហាន ហើយ​ក៏​ជា​មនុស្ស​ស្មោះត្រង់ មាន​តម្លាភាព មាន​ចិត្ត​ទូលាយដែរ ជាងនេះក៏ជាមនុស្ស​មាន​ចរិត​ជា​អ្នកដឹកនាំ ជា​មនុស្ស​ដែល​ផ្តល់​ដំបូន្មាន​ល្អ​ដល់​អ្នក​ដទៃ ៕

ប្រភព៖ Knongsrok