ទាំងអស់នេះជាប្រភេទស្លឹករុក្ខជាតិ ៩ មុខ ដែលមានសមត្ថភាពខ្ពស់អាចជួយព្យាបាលជំងឺអាឡែស៊ី រលាកស្បែក ហៀរសំបោរ និងរមាស់ដោយប្រការណាមួយយ៉ាងមានសុវត្ថិភាព និងប្រសិទ្ធភាព។ សូមមើលដូចខាងក្រោមនេះ៖
ស្លឹកតែបៃតង៖ ស្លឹកតែបៃតងមានផ្ទុកសារធាតុ phenol ដែលអាចព្យាបាលកន្ទួលរមាស់ដោយសារកំដៅបាន ហើយសារធាតុសកម្មនេះមានឥទ្ធិពលប្រឆាំងនឹងការរលាក រារាំងការលូតលាស់នៃបាក់តេរី និងមេរោគដែលបង្កគ្រោះថ្នាក់នៅលើស្បែក។ EGCG នៅក្នុងតែបៃតងក៏មានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ជំរុញការបង្កើតឡើងវិញកោសិកា ការពារស្បែកពីភ្នាក់ងារបង្កគ្រោះថ្នាក់នៅក្នុងបរិស្ថាន។ ហេតុដូច្នេះ អ្នកគ្រាន់តែលាងស្លឹកតែបៃតង រួចដាក់ក្នុងឆ្នាំងទឹកពុះរយៈពេល ១០ នាទី បន្ថែមអំបិលបន្តិចកូរឲ្យសព្វ ក្រោយលាយជាមួយទឹកស្អាតហើយងូត។
ស្លឹក Perilla៖ ស្លឹក Perilla មានប្រសិទ្ធិភាពធ្វើឲ្យស្បែកត្រជាក់ ដោយអ្នកគ្រាន់តែលាងស្លឹក perilla ដាំជាមួយទឹកឱ្យពុះ បន្ទាប់មកលាយជាមួយទឹកត្រជាក់ងូតជាការស្រេច ព្រោះវាអាចមានសមត្ថភាពជួយឱ្យឈាមដើរស្រួលត្រជាក់ដល់ស្បែក។ លើសពីនេះ អ្នកបុកកំទេចស្លឹក perilla លាបលើកន្លែងដែលមានកន្ទួល ពីរបីដងក្នុងមួយថ្ងៃ ហើយទុកលើស្បែកប្រហែល ១០-១៥ នាទី រួចជូតនឹងទឹកក្តៅឧណ្ណៗ។
ស្លឹក Marjoram៖ ស្លឹក marjoram មានរសជាតិហឹរ ជូរចត់បន្តិច រសជាតិស្រាល។ ស្លឹកនេះមានប្រសិទ្ធភាពសម្លាប់បាក់តេរី និងប្រឆាំងការរលាកយ៉ាងខ្លាំង មិនតែប៉ុណ្ណោះស្លឹកនេះមានវីតាមីន និងសារធាតុរ៉ែដែលជួយពង្រឹងភាពធន់របស់រាងកាយប្រឆាំងនឹងមេរោគនៅលើស្បែក។ អ្នកគ្រាន់តែយកស្លឹកមួយក្តាប់តូចលាងទឹកដាក់ក្នុងចានទឹកក្តៅ រួចកូរឱ្យសព្វ បន្ថែមទឹកត្រជាក់រួចងូត វានឹងជួយកាត់បន្ថយការរមាស់នៅលើស្បែកយ៉ាងមានប្រសិទ្ធភាព។
ស្លឹក Betel៖ ស្លឹករុក្ខជាតិប្រភេទនេះមិនមានសារធាតុដូចជា វីតាមីន C, riboflavin, niacin ទេ ប៉ុន្តែមានប្រសិទ្ធភាពខ្លាំងក្នុងការលាងសម្អាតមេរោគ ប្រឆាំងការរមាស់ និងបង្កើនភាពធន់ដល់ស្បែក។ អ្នកគ្រាន់តែត្រូវការស្លឹកមួយក្តាប់តូចលាងឱ្យស្អាត ហាន់ហើយដាក់ក្នុងឆ្នាំងទឹកពុះ ទុកទឹកឱ្យពុះល្អ បន្ទាប់មកលាយជាមួយទឹកត្រជាក់សម្រាប់ងូត។
ស្លឹក Wormwood៖ ស្លឹកនេះមានប្រសិទ្ឋិភាពព្យាបាលក្អក ផ្តាសាយ ឈឺក ឈឺក្បាល លើសពីនេះ ក៏ជួយឱ្យស្បែកស ព្យាបាលមុន ព្យាបាលកន្ទួលជាដើម។ យោងតាមវេជ្ជសាស្ត្រទំនើប ស្លឹករុក្ខជាតិនេះ មានផ្ទុកសារធាតុសកម្មមួយចំនួនធំដូចជា flavonoids, artabsin, adenin មានឥទ្ធិពលប្រឆាំងនឹងបាក់តេរី និងប្រឆាំងនឹងការរលាក។ ដូច្នេះ អ្នកអាចប្រើស្លឹកនេះដើម្បីព្យាបាលការរមាស់ កន្ទួលលើស្បែកបាន។
ស្លឹក star fruit ៖ ស្លឹក Starfruit មានរសជាតិឆ្ងាញ់ ត្រជាក់ បន្សាបជាតិពុល សម្លាប់មេរោគ និងកាត់បន្ថយការរមាស់នៅលើស្បែក នឹងមានឥទ្ធិពលប្រឆាំងនឹងបាក់តេរី និងភាពត្រជាក់ដល់ស្បែក។ អ្នកគ្រាន់តែយកស្លឹកមកលាងជម្រះ ហើយបុកជាមួយអំបិលបន្តិចលាយជាមួយនឹងទឹកក្តៅឧណ្ណៗ ច្រោះយកសំណល់ចេញ រួចងូតជាការស្រេច។
ស្លឹក Sat Dat៖ តាមឱសថបូរាណស្លឹករុក្ខជាតិនេះ មានគុណសម្បត្តិត្រជាក់ រសជាតិផ្អែម ស្បែកត្រជាក់ បន្សាបជាតិពុល ប្រឆាំងនឹងកន្ទួលរមាស់ ក្តៅក្រហាយ កាត់បន្ថយឈឺបំពង់ក កាត់បន្ថយការក្អក។ សមាសធាតុនៅក្នុងស្លឹកជួយកាត់បន្ថយការឆ្លង ធ្វើអោយប្រសើរឡើងនូវការរលាកស្បែក។
ស្លឹក dandelion៖ យោងតាមឱសថបូព៌ា ស្លឹក dandelion មានរសជាតិជូរចត់ ត្រជាក់ និងជួយបន្សុទ្ធ ពិសេសធ្វើឲ្យថ្លើមត្រជាក់។ អ្នកអាចប្រើ dandelion ដើម្បីព្យាបាលមុន ដោយគ្រាន់តែយកស្លឹកស្រស់មួយក្តាប់តូច លាងទឹកឲ្យស្អាតហើយលាយជាមួយទឹកត្រជាក់ហើយងូតបាន។
ស្លឹកត្របែក៖ តាមឱសថបូព៌ា ស្លឹកត្របែកមានរសជាតិល្វីង សំណើម អាចប្រើសម្រាប់ព្យាបាលកន្ទួលរមាស់ កន្ទួលក្រហម។ យោងតាមវេជ្ជសាស្ត្រទំនើប ស្លឹកត្របែកមានសារធាតុសកម្មដែលជួយការពារការលូតលាស់របស់ Staphylococcus aureus ដែលជាមូលហេតុមួយនៃជំងឺស្បែក។
ប្រភព៖ បរទេស