ដាច់ខាត! អាហារ ៥ មុខនេះ បើអ្នកមិនចង់ឲ្យស្បែកយ៉ាប់យុឺន ឆាប់ចាស់ទេ សូមកុំញាំច្រើនពេក

ក្រៅពីគ្រឿងសម្អាងដែលបានទិញយកមកប្រើប្រាស់ហើយបណ្ដាលឲ្យស្បែកកាន់តែយ៉ាប់យឺន នឹងចាស់ជាងអាយុនោះ ក៏មានមនុស្សតិចណាស់ដែលសង្ស័យ ផ្ដោតសំខាន់លើអាហារដែលទទួលទានរាល់ថ្ងៃនេះ ព្រោះពេលខ្លះវាក៏ជាពពួកអាហរដែលអាចបង្កជាពិរុទ្ធជនប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរផងដែរ។

សាច់អាំង

សម្រាប់សាច់ដូចជាសាច់គោ សាច់មាន់ ដែលត្រូវបានកែច្នៃតាមរបៀបធម្មតា ប្រព័ន្ធរំលាយអាហាររបស់មនុស្សត្រូវចំណាយពេលរហូតដល់ ៧២ ម៉ោងដើម្បីធ្វើដំណើរការរំលាយ។ ដូច្នេះ​ បើ​អ្នកមានទម្លាប់​ញ៉ាំ​សាច់​អាំង​ច្រើន អ្នក​នឹង​មាន​បញ្ហា​ប្រព័ន្ធរំលាយ​អាហារជាក់ជាមិនខាន ជាពិសេសការ​ញ៉ាំ​ញឹក​ញាប់​ពេក​ក៏​អាច​នាំ​ឲ្យ​កើត​ជំងឺ​ជា​ច្រើន​ទៀត​ដែល​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារផងដែរ។

អាហារដែលមានជាតិស្ករខ្ពស់

ជាតិស្ករ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​សត្រូវ​របស់​ស្បែក​ព្រោះ​វា​បានរួម​ចំណែក​ដល់​បញ្ហា​សើស្បែក​ដូច​ជា​មុន, ពន្លឿន​ដំណើរការ​នៃ​ភាព​ចាស់។ ដូច្នេះ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិស្ករច្រើនអាច​ធ្វើ​ឱ្យ​ចាស់​មុន​អាយុ។ ដោយសារជាតិស្ករ រំខានដល់ដំណើរការជួយបង្កើត collagen និង elastin ដែលជាសារធាតុចិញ្ចឹមរក្សាស្បែកឱ្យមានសុខភាពល្អ។ ជាពិសេស នៅក្នុងភេសជ្ជៈ និងភេសជ្ជៈប៉ូវកម្លាំង មានជាតិស្ករច្រើនណាស់ ប្រសិនបើអ្នកទទួលទានកាន់តែច្រើន កោសិកាស្បែកកាន់តែឆាប់ចាស់។

អាហារប្រៃ

នៅពេលដែលអ្នក​មិន​បានចម្អិនអាហារ​ជាមួយ​អំបិល មិនមែនមាន​ន័យ​ថា ​អ្នក​មាន​ជាតិ​ប្រៃ​តិច​នោះ​ទេ។ គ្រូពេទ្យជំនាញខាងសើស្បែកនិយាយថា អាហារដូចជាអាហារកំប៉ុងភាគច្រើនសម្បូរទៅដោយជាតិសូដ្យូមដើម្បីរក្សាទុកបានយូរ។ ការញាំអាហារប្រភេទនេះច្រើនពេក អាចបណ្តាលឱ្យរាងកាយរក្សាជាតិទឹក បណ្តាលឱ្យហើម ស្បែកយារធ្លាក់ និងស្បែកឆាប់ចាស់។

ភេសជ្ជៈមានជាតិកាហ្វេអ៊ីន

ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​នឹងធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ភ្លឺស្វាង អាចចាប់ផ្ដើមនូវថ្ងៃថ្មីបាន ប៉ុន្តែ​វា​ក៏​ជំរុញ​ឱ្យ​មាន​ការបញ្ចេញ​ទឹកនោម​ច្រើន​ផង​ដែរ ដែលមានន័យថា រាងកាយងាយនឹងខ្សោះជាតិទឹក រហូតធ្វើឲ្យស្បែកមានសភាពស្ងួត។ ដូច្នោះ ប្រសិនបើអ្នកចង់ទទួលបានស្បែកដែលមានសុខភាពល្អ និងក្មេងជាងវ័យ អ្នកត្រូវមានរបៀបរស់នៅ និងរបបអាហារដែលមានសុខភាពល្អដាច់ខាត។

ផឹកស្រា

ការផឹកស្រាច្រើនមិនត្រឹមតែប៉ះពាល់ដល់សុខភាពសរីរាង្គខាងក្នុងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកមើលទៅចាស់ជាងអាយុទៀតផង ដោយសារជាតិអាល់កុលគឺជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ នៅពេលដែលអ្នកផឹកកាន់តែច្រើន អ្នកនឹងខ្សោះជាតិទឹកកាន់តែច្រើន។ ជាពិសេស នៅពេលដែលរាងកាយមិនត្រូវបានផ្តល់ទឹកគ្រប់គ្រាន់ វានឹងប៉ះពាល់ដល់សរីរាង្គក្នុងរាងកាយ និងរួមចំណែកធ្វើឱ្យស្បែករបស់អ្នកចាស់។

ប្រភព៖ បរទេស