ផ្ទៃមេឃដំណាងឲ្យចិត្តដែលស្រស់ស្អាត! បើមិត្តអ្នកអានចង់ដឹងថាខ្លួនឯងគួរស្រឡាញ់ត្រង់ចំណុចណា សូមជ្រើសរើសផ្ទៃមេឃមួយទៅ

អ្នកដែលចូលចិត្តផ្ទៃមេឃដូចគ្នាគឺមិនពិបាកទេ តែ​អ្នក​ដែល​ចូលចិត្ត​មេឃ​នៅ​ពេល​តែមួយ​មិន​ងាយ​រក​បាន​ទេ។ ផ្ទៃ​មេឃ​នាពេលវេលានីមួយៗដែលអ្នកចូលចិត្ត អាចទស្សន៍ទាយពីចរិតពិត ដឹងពីអារម្មណ៍ខាងក្នុងអ្នករើសថាបែបណា?

1625488854646 ทายนิสัยท้องฟ้าweb

សូមជ្រើសរើសរូបភាពមេឃដែលអ្នកពេញចិត្តបំផុតពីរូបទាំង 5 ហើយអានការទស្សន៍ទាយខាងក្រោម ។

 

-->

1. ផ្ទៃមេឃ​នៅពេលយប់

Milky,Way,In,Misty,Sky,Over,Bromo,,Indonesia

អ្នកគឺជាមនុស្សស្រឡាញ់សន្តិភាព និងជីវភាពសាមញ្ញៗ ស្ងប់ស្ងាត់ មនុស្សដែលមិនស្គាល់អ្នកប្រហែលជាមើលឃើញថាអ្នកក្រអឺតក្រទម ស្ទើរតែគ្មានអ្នកណាហ៊ានចូល​ក្បែរ ប៉ុន្តែ​ពេល​បានស្គាល់​អ្នក​ច្បាស់ទើបដឹងថាអ្នក​ជា​មនុស្ស​ស្មោះ​ត្រង់​ និងរួសរាយណាស់។ អ្នកអាចមិនសូវពូកែរាប់ញាតិ តែបើបានជិតស្និទ្ធហើយអ្នកគឺជាមិត្តដ៏ល្អ មានគំនិតចាស់ទុំហើយ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ខ្ពស់អាច​ទុក​ចិត្ត​បាន ។

លើសពីនេះអ្នកជាមនុស្សដែលមានពិភពផ្ទាល់ខ្លួនខ្ពស់ មិន​ចូលចិត្តលាតត្រដាងរឿងផ្ទាល់ខ្លួនឲ្យអ្នកដទៃដឹងទេ តែបើជាមួយមនុស្សជាទីស្រឡាញ់ ឬដៃគូជីវិតអ្នកនឹងលាតត្រដាងប្រាប់ខ្ទេចគ្មានសល់ឡើយ ។

2. ផ្ទៃមេឃពេលល្ងាច ពេលថ្ងៃរៀបលិច

Dramatic,Evening,Cloudscape,In,City

អ្នកគឺជាអ្នកស្រឡាញ់សេរីភាព និងមានមនោសញ្ចេតនាជ្រាលជ្រៅ ចូលចិត្តការយកចិត្តទុកដាក់ទោះបន្តិចបន្តួចក៏ដោយ មានចរិតហ៊ានស៊ីហ៊ានសង ថែមចូលចិត្តដំណើរផ្សងព្រេង ចូលចិត្តដើរលេង ឬហៅថាជីពចរជើងនៅមិនស្រណុកឡើយ ។

លើសពីនេះអ្នក​ជា​មិត្ត​ដែល​មាន​ចរិត​ល្អ ពូកែ​និយាយ​លេង​សើច​ឲ្យមិត្តភ័ក្តសើចសប្បាយ អ្នកពិតជាយកចិត្តទុកដាក់ពីអារម្មណ៍របស់មនុស្សជុំវិញខ្លួនណាស់ រហូត​ពេល​ខ្លះភ្លេចគិតពី​អារម្មណ៍​ខ្លួន​ឯង រមាស់ដៃជួយគេរហូតនាំរឿងដាក់ខ្លួនក៏មាន ។

តែទោះយ៉ាងណា ត្បិតមើលទៅអ្នកឡិកឡក់ដូចទឹកន្លះក្អមមែន តែវាគ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ ព្រោះក្នុងជម្រៅចិត្តអ្នកជាមនុស្សគិតច្រើន និងប្រាកដប្រជាក្នុងជីវិត នរណាល្អមកនឹងល្អត្រឡប់ទៅវិញ តែនរណាអាក្រក់មកដឹងតែទទួលវិញទ្វេដង ។

3. ផ្ទៃមេឃពេលព្រឹក ព្រះអាទិត្យកំពុងរះ

Beautiful,Sunset,Sky

អ្នក​ជាមនុស្សមាន​ចិត្ត​សប្បុរស គិតល្អធ្វើល្អមិនចេះបៀតបៀនអ្នកដទៃ មានសុទិដ្ឋិនិយម ឧស្សាហ៍ព្យាយាម មិនបោះបង់ដោយងាយ មិនឈប់រៀនអ្វីថ្មីៗ ចូលចិត្តរស់នៅក្នុងជិវភាពសាមញ្ញ មិនចូលចិត្តភាពវឹកវរចូលចិត្ត​រស់នៅ​បែប​យឺត​ៗ ថែមមិន​ចូលចិត្ត​ប្រកួតប្រជែង​ជាមួយ​នរណា​ឡើយ​។

ស្តាប់មើលទៅអាចថាអ្នកជាមនុស្សសូវអភិវឌ្ឍតែផ្ទុយស្រឡះ អ្នក​ជា​មនុស្ស​ដែល​មាន​ទេព​កោសល្យ​ខ្លាំង​ណាស់​ អ្នកចូលចិត្ត​សិល្បៈ តន្ត្រី ​ភាពយន្ត ចូលចិត្តប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​មនុស្ស​ដែលមាន​សោភ័ណភាព​មួយរូប ​។

នៅក្នុងក្រុមមិត្តភក្តិ អ្នកគឺដូចជាសំណព្វចិត្តរបស់មនុស្សគ្រប់គ្នា ដោយសារអ្នកមិនចេះរើសអើងមើលលើមើលក្រោម ចូលចិត្ត​រាប់អានមនុស្សថ្មីៗ មិនរាប់អានគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ទើបមិនចម្លែកទេដែលគ្រប់គ្នាស្រឡាញ់អ្នក ។

4. ផ្ទៃមេឃពេលរសៀល មានពន្លឺថ្ងៃតិចៗខ្យល់បក់រសៀកៗ

Twilight,Sunset,Sky,With,Clouds

អ្នកជាមនុស្សមានរចនាប័ទ្មផ្ទាល់ខ្លួនមិនចូលចិត្តធ្វើតាមនរណាម្នាក់ទេ ជាមនុស្សមានគំនិតផ្ទាល់ខ្លួន ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​អ្នក​ពិត​ ថែមជា​មនុស្ស​កក់ក្ដៅ​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​រាល់​គ្នា​ជុំវិញ​ខ្លួន

លើសពីនេះអ្នកជាមនុស្សពូកែរាប់ញាតិ​ចូល​ចិត្ត​ចូលសង្គម​ ជាមនុស្សប៉ិននិយាយ ប៉ិនកំប្លុកកំប្លែងឲ្យគេឯងសើច ​តែនៅក្នុងជំរៅពេលខ្លះអ្នកបែរជាមានអារម្មណ៍ឯកោទៅវិញ ។

បើនៅក្នុងហ្វូងមិត្តភក្តិអ្នកប្រៀបដូចជាទីប្រឹក្សាដ៏ល្អ ព្រោះអ្នកតែងតែមានគំនិតថ្មីៗមានមតិល្អៗដូចអ្នកប្រាជ្ញអញ្ចឹង នោះដោយសារជីវិតនេះអ្នកធ្លាប់ជួបមកច្រើនទាំងរឿងជូរចត់ ទុក្ខសោក ភាពបរាជ័យ ភាពជោគជ័យ ទើបធ្វើឲ្យអ្នកក្លាយជាមនុស្សចាស់ចិត្តចាស់គំនិតបែបនេះ ។

5. ផ្ទៃមេឃពេលថ្ងៃត្រង់ មេឃស្រឡះ

Blue,Sky,And,Beautiful,Clouds

អ្នកជាមនុដ្សស្មោះត្រង់ មានចរិតស្លូតបូត ទន់ភ្លន់តែមិនទន់ជ្រាយ មិនចូលចិត្តឈ្លោះចេះអធ្យាស្រ័យតាមដែលអាចធ្វើទៅបាន តែបើជួបរឿងអយុត្តិធម៌អ្នកច្បាស់ជាតស៊ូមិនចុះញ៉មឡើយ ។

ម្យ៉ាងវិញទៀត មើលពីសំបកក្រៅអ្នកហាក់ដូចជាមនុស្សបូរាណ តែតាមពិតមនុស្សទាន់សម័យណាស់គឺទាន់សម័យផ្នែកចិត្តគំនិត មិនចូលចិត្តការរស់នៅបែបហីហ៊ើយឲ្យតែផុតមួយថ្ងៃៗ ម្ង៉ៃៗមិនធ្វើការអ្វីអង្គុយតែនិយាយដើមគេនោះទេ ព្រោះអ្នកជាមនុស្សស្វែងរកចំនេះដាក់ខ្លួន ធ្វើយ៉ាងឲ្យខ្លួនមានជីវភាពកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ៕

ប្រភព៖ Knongsrok