ប៉ះ​ឆ្នាំ​គ្នា​យើង​ទេ? ២៤-៣១ មិនា ម្ចាស់​ឆ្នាំ ៣ ជីវិត​នឹង​ភ្លឺ​ចាំង បាំង​អស់​គ្រោះ បើក​ភ្នែក​ឃើញ​តែ​លាភ

រយៈ​ពេល​មួយ​សប្តាហ៍​ចុង​ក្រោយ ប្រចាំ​ខែ​មិនា ពោល​គឺ​ចន្លោះ​ថ្ងៃ​ទី ២៤ ដល់ ៣១ មិនា ឆ្នាំ ២០២២ ខាង​មុខ តាម​ហោរាសាស្រ្ត​ប្រមើល​មើល​មក​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​បាំង​អស់​គ្រោះ បើក​ភ្នែក​មើល​ឃើញ​តែ​លាភ ឃើញ​តែ​សំណាង នាំ​ឲ្យ​ទ្រព្យសម្បត្តិ​កាន់​តែ​រីក​ចម្រើន៖

អ្នក​កើត​ឆ្នាំ​ខាល (ខ្លា)

1

ឆ្នាំ​ខាល ជា​បុគ្គល​ដែល​មាន​ចរិត​រឹងបុឹង ហ៊ាន​គិត ហ៊ាន​ធ្វើ ដោយ​ពួក​គេ​ក៏​ជា​មនុស្ស​ជឿនលឿន​ផង​ដែរ មិន​ខ្លាច​ការ​លំបាក មិន​ខ្លាច​បរាជ័យ រួច​មិន​រុញរា​នឹង​ការ​បោះ​ជំហាន​ទៅ​មុខ។ មនុស្ស​នេះ​ក៏​មាន​ការ​ខិតខំ​ប្រឹងប្រែង រួច​មាន​ផែនការណ៍​ច្រើន​ក្នុង​ជីវិត។

-->

ពេលវេលា​រយៈ​ពេល ៧ ថ្ងៃ​ចុង​ក្រោយ នៃ​ខែ​មិនា​ខាង​មុខ ត្រូវ​បាន​ហោរាសាសាស្រ្ត​មើល​ឃើញ​ថា ទាំង​ការងារ និង​ស្នេហា​សម្រាប់​ពួក​គេ គឺ​នឹង​សំណាង​ជុំ​ ជា​រួម​គឺ​មាន​ភាព​រីក​ចម្រើន​ខ្លាំង ធៀប​នឹង​ដើម​ខែ​ ដែល​បាន​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន។ បើ​ជា​អ្នក​ជំនួញ​នោះ​នឹង​កើន​ទ្រព្យ​ធំ បាន​ជួប​ដៃ​គូ​អាជីវកម្ម​ល្អ មិន​ខុស​ពី​ផ្កាយ​នាំ​លាភ​ធំ​ប្រចាំ​ខែ។

អ្នក​កើត​ឆ្នាំ​រោង (នាគ)

2

រមែង​ជា​មនុស្ស​មាន​ទេពកោសល្យ និង​ឈ្លាសវៃ ហើយ​មនុស្ស​នេះ ធ្វើ​អ្វី​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ណាស់ ដូច្នេះ​បញ្ហា​នានា​ក្នុង​ជីវិត មិន​ងាយ​នឹង​កើត​ឡើង​ឡើយ។

យ៉ាង​ណា​ងាក​មក​ជោគវាសនា​របស់​ពួកគេ​នៅ​រយៈ​ពេល ៧ ​ថ្ងៃ​ចុង​ក្រោយ គឺ​មើល​ឃើញ​ថា នឹង​ឡើង​ខ្ពស់​ត្រដែត ហើយ​ការ​ជួប​ប្រទះ​រឿង​បាក់​ទឹក​ចិត្ត​កន្លង​មក​ទាំង​ឡាយ នឹង​សាប​អស់ ក្លាយ​ទៅ​ជា​លាភ ក្លាយ​ជា​ក្តីសង្ឃឹម​ថ្មី នាំ​ឲ្យ​ពួក​គេ​ក្រោក​ឈរ បោះ​ជំហាន​ទៅ​កាន់​វិថី​ថ្មី ត្រៀម​សម្រាប់​ខែ​មេសា ដែល​បម្រុង​នឹង​ចូល​មក​ដល់។

អ្នក​កើត​ឆ្នាំ​មមែ (ពពែ)

៣

ជា​មនុស្ស​រហ័សរហួន ពូកែ​រកស៊ី ហើយ​ក៏​ជា​មនុស្ស​មាន​មហិច្ឆតា​ធំ និង​ដាក់​គោលដៅ​ច្បាស់លាស់​ដែរ​ក្នុង​ជីវិត។ តាំង​តែ​ពី​ក្មេង​មក មនុស្ស​នេះ​មាន​ឆន្ទៈ​ច្បាស់លាស់​ណាស់ ហើយ​តែងតែ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ជា​របស់​ខ្លួន ពេញ​ចិត្ត​ភាព​ជា​ខ្លួន​ឯង ទើប​នាំ​ឲ្យ​ពួក​គេ​តែង​កើត​មាន​ស្នាម​ញញឹម​សឹង​តែ​ជា​រៀងរាល់​ថ្ងៃ។

នៅ​ចុង​ខែ​មិនា​ខាង​មុខ អ្នក​កើត​ឆ្នាំ​មមែ នឹង​មាន​ទ្រព្យ​ចូល​ហូរហៀរ នាំ​ឲ្យ​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​ឡើង ហើយ​ក៏​មាន​អ្នក​ចិត្ត​បុណ្យ អ្នក​ខ្ពង់ខ្ពស់​ជាង​ខ្លួន មក​ជួយ​ស្រោច ជួយ​ស្រង់ ទាញ​ពួក​គេ​ចេញ​ពី​ភាព​លំបាក។ បំណុល​ទាំង​ឡាយ ទាំង​បំណុល​សម្តី បំណុល​ទ្រព្យ នឹង​ដោះ​អស់​ត្រឹម​ចុង​ខែ​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក