សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសរូបវីរៈនារីមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
រូបទី 1
អ្នកជាមនុស្សដែលមានវិន័យល្អក្នុងការគិត មុននឹងធ្វើអ្វីមួយអ្នកតែងតែគិតគូរច្បាស់
លាស់ ជាជាងធ្វើដោយមិនដឹងខ្យល់អ្វីទាំងអស់ អ្នកក៏ជាមនុស្សមិនទុកចិត្តនរណាម្នាក់ដោយគ្រានតែនិយាយទេ អ្នកទុកចិត្តការពិតជាជាងពាក្យសម្ដី អ្នកមានភាពចាស់ទុំខ្លាំង ។
សម្រាប់រឿងស្នេហាបើបានស្រលាញ់អ្នកណាម្នាក់ នឹងស្រឡាញ់អស់ពីចិត្ត នឹងស្រលាញ់ដោយមិនរំពឹងអ្វីមកវិញ ប៉ុន្តែនៅពេលណាដែលគូស្នេហ៍របស់អ្នកខុសការសន្យាឬក្បត់ អ្នកនឹងមិនអង្វរឲ្យគេត្រឡប់មកវិញទេ អាចនិយាយបានថា អ្នកជាមនុស្សចិត្តដាច់ណាស់ បើហ៊ានធ្វើឲ្យអ្នកស្អប់ហើយ កុំសង្ឃឹមចង់ត្រលប់ក្រោយឲ្យសោះ ។
រូបទី 2
អ្នកគឺជាមនុស្សមានភាពចាស់ទុំ ចូលចិត្តភាពឋិតថេរ និងមានអាថ៌កំបាំងខ្លាំងណាស់ បើមើលពីរូបរាងខាងក្រៅទៅដូចជាឆោតល្ងង់ តែកុំច្រឡំមកចង់ខ្សែលើ មិនមែនជារឿងងាយទេ ។
អ្នកជាមនុស្សល្អមកនឹងល្អទៅវិញ តែនរណាហ៊ានអាក្រក់មកអាចនឹងឈឺខ្លួនទ្វេដង តែត្បិតអ្នកជាមនុស្សបែបនេះ អ្នកមិនមែនជាមនុស្សធ្វើបាបគេមុនទេ សម្រាប់មនុស្សដែលមានបំណងល្អ អ្នកនឹងយកចិត្តទុកថែទាំគេណាស់ ។
ក្នុងរឿងស្នេហាវិញ បើបានស្រលាញ់នរណាម្នាក់ អ្នកនឹងយកចិត្តទុកដាក់ថែរក្សាមនុស្សជាទីស្រឡាញ់ណាស់ អ្នកនឹងមិនព្រលែងដៃគូស្នេហ៍ទេ តែបើគេហ៊ានក្បត់ចិត្តអ្នកវិញ ម្នាក់នោះច្បាស់ជាស្តាយក្រោយមិនខាន ។
រូបទី 3
អ្នកជាមនុស្សឆ្លាតវាងវៃ ពូកែសង្កេត មានគំនិតចេះគិតគូរ ថែមទាំងមានចិត្តមេត្តាទៀតផង បើមើលពីសំបកក្រៅអ្នកដូចជាមនុស្សដែលនិយាយត្រង់ទៅត្រង់មក មិនជាចេះនិយាយផ្អែមល្ហែមពុតត្បុតលាក់កំណួចទេ ម្ល៉ោះហើយអ្នកដែលមិនដឹងចិត្តអាចគិតថាអ្នកជាមនុស្សអាក្រក់ តែបើបានស្គាល់ច្បាស់ទើបដឹង ។
ហើយនៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ អ្នកនឹងស្រលាញ់គេដល់ទីបំផុត តែបើអស់ចិត្តសូម្បីអនុស្សាវរីយ៍ក៏គ្មានសេសសល់ដែរ ។
រូបទី 4
អ្នកគឺជាមនុស្សមានគំនិត តែងតែមានផែនការគ្រប់ពេលទាំងអស់ នៅពេលជួបរឿងមិនល្អ អ្នកតែងតែគិតរកដំណោះស្រាយបានលឿនជាងអ្នកដទៃ ។ បុគ្គលិកលក្ខណៈពិតរបស់អ្នកអាចជាមនុស្សនិយាយត្រង់ តាមអ្វីដែលអ្នកគិតនិងឃើញ ត្បិតពេលខ្លះវាគំរោះគំរើយបន្តិចមែនតែតាមពិតអ្នកមិនមានបំណងអាក្រក់លើនរណាម្នាក់ទេ ។
មើលពីសំបកក្រៅអ្នកដូចជាស្ងប់ស្ងាត់ រហូតអ្នកខ្លះគិតថាអ្នកឬក តែបើស្គាល់ពិតទើបដឹងថាអ្នកជាមនុស្សពូកែកំប្លុកកំប្លែងណាស់ ។
បើក្នុងរឿងស្នេហា អ្នកគឺជាមនុស្សដែលស្មោះមួយនិងមួយ មិនចូលចិត្តទាក់ទងអ្នកណាច្រើនទេ តែបើអ្នកចាប់បានដៃគូទៅលេងសើចជាមួយអ្នកផ្សេង អ្នកនឹងសួរតែពីរដងប៉ុណ្ណោះ ហើយអត់ទោសឱ្យមិនលើសពី ២ ដងទេ ប្រសិនបើមានលើកទី ៣ សូមកុំមកឲ្យឃើញមុខឲ្យសោះ ៕
ប្រភព៖ Knongsrok