សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បាច់ផ្កាទី 1
បុគ្គលិកលក្ខណៈ៖ អ្នកចូលចិត្តអ្វីដែលថ្មី ចង់ដឹងចង់ឃើញ មានឧត្តមគតិអាចរៀបចំផែនការ និងប្រតិបត្តិបានយ៉ាងល្អ ។ ចំណែកគុណវិបត្តិគឺចូលចិត្តរបស់ថ្មីៗរហូត ងាយធុញនឹងរបស់ចាស់ៗ ថែមមិនចូលចិត្តធ្វើអ្វីដែលផ្សងព្រេង ចូលចិត្តភាពប្រាកដប្រជា ហើយក៏គ្មានថ្ងៃក្បត់មិត្តភ័ក្តដែរ ។
ជីវិតអាពាហ៍ពិពាហ៍៖ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកជាមនុស្សពឹងផ្អែកលើគូស្នេហ៍ ពេលខ្លះមានចរិតដូចកូនក្មេង ដែលមានអារម្មណ៍ថាមិនបានទទួលសេចក្តីស្រឡាញ់គ្រប់គ្រាន់ ជាការពិតណាស់ទំនាក់ទំនងក្នុងជីវិតអាពាហ៍ពិពាហ៍ទាមទារការផ្តល់ឲ្យទៅវិញទៅមករវាងមនុស្សពីរនាក់ ។
ពាក្យដាស់តឿន៖ នៅពេលណាដែលអ្នកមានអារម្មណ៍មិនពេញចិត្តបែបនេះ ចូលកុំខឹង ចូលសង្កេតមើលសិនថាភាគីម្ខាងទៀត "អស់កម្លាំងទេ?" "តើគេមានបញ្ហាអ្វី?" ទើបជីវិតអាពាហ៍ពិពាហ៍របស់អ្នកមានស្ថេរភាព និងកក់ក្តៅជាងមុន ។
បាច់ផ្កាទី 2
បុគ្គលិកលក្ខណៈ៖ ស្ងប់ស្ងាត់ អត់ធ្មត់ ប្រាថ្នាឲ្យគ្រប់យ៉ាងស្រស់ស្អាត ជីវិតរបស់អ្នកគឺបរិសុទ្ធណាស់ អ្នកមិនចូលចិត្តជីវិតស្មុគស្មាញ មិនចូលចិត្តទៅរញ៉េរញ៉ៃជាមួយអ្នកដទៃ មិនចង់គិតច្រើននាំឲ្យអារម្មណ៍ស្មុគស្មាញ ។
តែពេលខ្លះអ្នកក៏ខ្លាចភាពឯកកោ នៅតែមានការពឹងផ្អែកលើអ្នកដទៃដែរ រហូតពេលខ្លះចង់មានអ្នកយល់ចិត្តដើម្បីពិភាក្សាគ្នា ។
ជីវិតអាពាហ៍ពិពាហ៍៖ ទោះបីជាអ្នកជាមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែអ្នកជាមនុស្សស្រឡាញ់ភាពរីកចម្រើន ប្រសិនបើដៃគូរបស់អ្នកខ្ជិលច្រអូស ឬមិនសូវមានការអភិវឌ្ឍខ្លួន អ្នកនឹងមានអារម្មណ៍ធុញទ្រាន់ រហូតដល់ថ្នាក់បែកបាក់ក៏ថាបាន ។
ពាក្យដាស់តឿន៖ បើមានការយល់ច្រលំកើតឡើងត្រូវតែអង្គុយនិយាយគ្នាដោយហេតុផលត្រឹមត្រូវ ជីវិតអាពាហ៍ពិពាហ៍ និងទំនាក់ទំនងទាមទារឱ្យប្រើបេះដូង និងការពិភាក្សាគ្នាដើម្បីអាចទុកចិត្តនិងអភ័យទោសឲ្យគ្នា ។
បាច់ផ្កាទី 3
បុគ្គលិកលក្ខណៈ៖ មានចិត្តល្អ មេត្តា រីករាយនឹងជីវិត ហើយតែងតែអាចរកឃើញភាពស្រស់បំព្រងលាក់កំបាំងនៅក្នុងជីវិតបានរហូត ។ តែពេលខ្លះអ្នកគឺជាមនុស្សពូកែស្រមើស្រមៃខ្លាំងរហូតភ្លេចយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនក៏មាន ។
ជីវិតអាពាហ៍ពិពាហ៍៖ ក្នុងទំនាក់ទំនងស្នេហា មុនរៀបការអ្នកហាក់ដូចជាមានសេចក្ដីសុខខ្លាំងណាស់ តែពេលបានរៀបការហើយបែរជាសោះអង្គើយ សោះកក្រោះក្នុងជីវិតអាពាហ៍ពិពាហ៍ទៅវិញ ។
ពាក្យដាស់តឿន៖ កុំបង្ខំខ្លួនឯងខ្លាំងពេក បើជួបប្រទះបញ្ហាច្រើនចូលគ្រប់គ្រងបន្តិចម្តងៗ តាមពិតទៅគ្រប់យ៉ាងមិនអាក្រក់ដូចអ្នកគិតទេ ។
បាច់ផ្កាទី 4
បុគ្គលិកលក្ខណៈ៖ អ្នកមានភាពស្ងប់ស្ងាត់ និងឯករាជ្យ នៅក្នុងក្រសែភ្នែករបស់មនុស្សទូទៅអ្នកមានបទពិសោធន៍ក្នុងជីវិត ជាមនុស្សអាថ៌កំបាំង ប៉ុន្តែតាមពិតទៅក្នុងចិត្តអ្នកជាមនុស្សដែលងាយរំជួលចិត្តណាស់ ពេលខ្លះក៏លួចមានអារម្មណ៍ភ័យខ្លាចដែរ ម្ល៉ោះហើយអ្នកមានទំនោរបំបែកខ្លួនពីពិភពខាងក្រៅ ដើម្បីការពារខ្លួនពីភាពឈឺចាប់ ។
ជីវិតអាពាហ៍ពិពាហ៍៖ ដោយសារការការពារខ្លួនឯងល្អពេក វាធ្វើឲ្យអ្នកដទៃពិបាកចូលជិត ដូច្នេះប្រសិនបើអ្នករៀបការទោះបីមិនមានការឈ្លោះប្រកែកគ្នាក៏ដោយ តែវានៅតែមានគម្លាត ។
ពាក្យដាស់តឿន៖ ព្រលែងខ្លួនឯងឱ្យសប្បាយតាមបេះដូងខ្លះទៅ ត្រូវរៀនចែករំលែកបេះដូងរបស់អ្នកជាមួយមនុស្សជាទីស្រលាញ់ ស្វែងរកដំបូន្មានពីគាត់ដើម្បីឲ្យអ្នកនឹងគាត់អាចសម្របសម្រួលគ្នាបាន ។
បាច់ផ្កាទី 5
បុគ្គលិកលក្ខណៈ៖ ជាមនុស្សប្រើអារម្មណ៍ខ្លាំង តែមានគំនិតយកហេតុផលជាធំដែរ លើសនេះអ្នកជាមនុស្សចិត្តបុណ្យ ចេះជួយមនុស្សដែលលំបាកជាងខ្លួន ហើយតែងតែព្យាយាមធ្វើខ្លួនឱ្យរីករាយជានិច្ច ព្រោះវានឹងធ្វើឲ្យអ្នកមានកំលាំងចិត្ត ដោយសារមូលហេតុនេះហើយ ទើបធ្វើឲ្យអ្នកមើលទៅមានមន្តស្នេហ៍ ។
ជីវិតអាពាហ៍ពិពាហ៍៖ អ្នកដឹងពីរបៀបមើលថែរក្សាគ្រួសារ ហើយមានបំណងប្រាថ្នាចង់បានស្នេហាល្អឥតខ្ចោះ ប៉ុន្តែនៅក្នុងទំនាក់ទំនង អ្នកនឹងក្លាយជាមនុស្សត្រូវការទីពឹង ងាយប៉ះទង្គិចងាយឈឺចាប់ ម្ល៉ោះហើយត្រូវចាំថា លើលោកនេះគ្មានជីវិតអាពាហ៍ពិពាហ៍ណាល្អឥតខ្ចោះនោះទេ ទោះគូស្នេហ៍ល្អយ៉ាងណាក៏នៅតែមានរឿងឈ្លោះគ្នាដែរ។
ពាក្យដាស់តឿន៖ រៀនមើលចំណុចល្អរបស់ដៃគូ ហើយផ្តល់ការលើកទឹកចិត្តទៅវិញទៅមក នោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងរីករាយជាងអ្វីដែលអ្នកគិត ៕
ប្រភព៖ Knongsrok