ជាទូទៅសារធាតុ Formaldehyde ជាជាតិពុលមួយប្រភេទ បានលាក់ខ្លួនក្នុងធូលី និងគ្រឿងសង្ហារឹមផ្សេងៗ ដែលជាមូលហេតុនៃការបំផ្លាញសុខភាពខ្លាំង ដែលមនុស្សជាច្រើនមិនដែលបានដឹងទាល់តែសោះ។ បើយោងតាមការសិក្សាជាច្រើន បង្ហាញថា រុក្ខជាតិលម្អ ៥ ប្រភេទ ពិតជាល្អខ្លាំង ក្នុងការដាក់តាំងក្នុងផ្ទះ ព្រោះវាមានសមត្ថភាពពិសេស ក្នុងការបន្សុទខ្យល់បានយ៉ាងល្អ។
១- ដើម Rosemary
រុក្ខជាតិ Rosemary ត្រឹមតែជាឱសថដ៏សំខាន់សម្រាប់បន្ថែមរសជាតិសាច់អាំងប៉ុណ្ណោះទេ វាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើម្ហូប ថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ឱសថប្រភេទនេះ មានក្លិនក្រអូបអាចបំបាត់រាល់ការខឹងសម្បារ អារម្មណ៍តានតឹង និងភាពតប់ប្រមល់ជាដើម។
២- ដើម Lan Ying
យោងតាម Feng shui រុក្ខជាតិនេះ នាំមកនូវថាមពលវិជ្ជមានដល់កន្លែងរស់នៅ ជួយបន្សុទ្ធខ្យល់បរិសុទ្ធ និងបន្សាបឧស្ម័នដែលបង្កគ្រោះថ្នាក់ពីរោងចក្រជាដើម។ រុក្ខជាតិនេះ អាចសម្របខ្លួនបានល្អនៅកន្លែងដែលមានពន្លឺតិចៗ ដូចជា បន្ទប់គេង ឬជ្រុងមួយការិយាល័យ។
៣- ដើម Truc Phu Quy
អតាមហុងស៊ុយ ដើមឈើដ៏សម្បូរបែបមួយនេះ មានតួនាទីជានិមិត្តរូបនាំសំណាងនិងភាពរុងរឿងក្នុងវប្បធម៌អាស៊ី។ រុក្ខជាតិសំណាងនេះ ស័ក្តិសមបំផុតសម្រាប់ដាក់តាំងនៅលើតុ ជ្រុងផ្ទះបាន ព្រោះវាជារុក្ខជាតិដែលមិនត្រូវការពន្លឺព្រះអាទិត្យច្រើន ប៉ុន្តែនៅតែខៀវស្រងាត់។
៤- ដើម Jade
មិនត្រឹមតែស្រស់ស្អាតទេ ដើម Jade ក៏ត្រូវបានគេចាត់ទុកថា ជារុក្ខជាតិដែលមានភាពទាក់ទាញសំណាងល្អចូលក្នុងផ្ទះ។ ពួកវាមានស្លឹករាងមូល រាងដូចកាក់ តំណាងឱ្យទ្រព្យសម្បត្តិ និងភាពរុងរឿង ហើយរុក្ខជាតិ Jade មិនត្រូវការការថែទាំ និងមិនត្រូវការស្រោចទឹកច្រើន ក៏ដើមឈើនៅតែអាចស្រស់បំព្រងបានយូរដែរ។
៥- ដើម kumquats
មិនត្រឹមតែជួយបណ្តេញមូស សត្វល្អិតទេ ក្លិនក្រអូបធម្មជាតិនៃក្រូច និងក្រូចឆ្មាក៏ជួយធ្វើឱ្យខ្យល់អាកាសមានភាពរីករាយស្រស់ថ្លាផងដែរ ជាពិសេស ដាក់តាំងក្នុងថ្ងៃចូលឆ្នាំថ្មី ជានិមិត្តសញ្ញានាំលាភសំណាង ចូលមកក្នុងគ្រួសារក្នុងឆ្នាំថ្មីទៀតផង។
ប្រភព៖ បរទេស