ប្រេងដូង ជាគ្រឿងផ្សំធម្មជាតិមួយ ដែលស្ត្រីភាគច្រើនតែងតែជឿជាក់យកមកប្រើប្រាស់តាំងពីបុរាណកាលមក រហូតដល់ឥឡូវនេះ ជាពិសេសត្រូវបាននិយមយកមកអនុវត្តក្នុងការព្យាបាលលើផ្នែកសម្រស់ផ្សេងៗគ្នា។ បន្ថែមពីលើសមត្ថភាពចិញ្ចឹមសក់ និងរោមភ្នែក សារធាតុក្នុងប្រេងដូងក៏អាចជួយអ្នកឱ្យស្បែកស្រស់ថ្លា រលោង និងមានសំណើមផងដែរ។
ទាំងនេះជាសារប្រយោជន៍ ២ យ៉ាង ដែលទទួលបានពីប្រេងដូង៖
ជួយស្បែកឲ្យមានសំណើម៖ ការលាបប្រេងដូងដោយផ្ទាល់ទៅលើស្បែកគឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការជួយរក្សាសំណើមនៅក្នុងស្បែករបស់អ្នក។ សារធាតុ ceramides ក្នុងប្រេងដូងត្រូវបានគេស្គាល់ថា ជាអាស៊ីត linoleic ដែលមានសមត្ថភាពជួយពង្រឹងរបាំងស្បែក និងកំណត់ការបាត់បង់ជាតិទឹក។ មិនតែប៉ុណ្ណោះ ប្រេងដូងក៏ល្អសម្រាប់អ្នកដែលមានជំងឺត្រអក ឬស្បែកស្ងួតរ៉ាំរ៉ៃទៀតផង។
ជួយកាត់បន្ថយការរមាស់ស្បែក៖ ប្រេងដូងមានសមត្ថភាពកាត់បន្ថយការរលាក ក្រហម និងរមាស់ ដោយសារសមាសធាតុអាស៊ីត lauric របស់វា ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងប្រឆាំងនឹងផ្សិតស្រាលៗ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលមានស្បែកងាយកើតមុន អ្នកគួរតែពិចារណាប្រើព្រោះវាអាចជួយកុំឲ្យស្ទះរន្ធញើសបានយ៉ាងងាយ។
ប្រភព៖ បរទេស