ខាងក្រោមនេះយើងសូមបង្ហាញនូវទង្វើសំខាន់ៗ បី យ៉ាង ប្រសិនបើបុរសដែលជាស្វាមីរបស់អ្នកបានធ្វើ និងលះបង់ពិតប្រាកដ ដើម្បីក្ដីសុខភរិយារបស់គាត់ បញ្ជាក់ថា អ្នកជាភរិយាម្នាក់ដែលមានសំណាងខ្លាំងណាស។
ចង់ឃើញភរិយាមានអារម្មណ៍ល្អ៖ បើគាត់ជាប្តីអាត្មានិយម មិនស្រលាញ់ប្រពន្ធកូនទេ ច្បាស់ណាស់អំឡុងពេលចូលគេង គាត់គ្រាន់តែចង់បំពេញអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ ហើយទោះបីជាប្រពន្ធនឿយហត់មិនបានត្រៀមខ្លួនក៏ដោយ ក៏លោកនៅតែបំពេញតម្រូវការរបស់ខ្លួនដែរ។ ប៉ុន្តែបើបុរសស្រឡាញ់ប្រពន្ធប្រាកដណាស់គេនឹងចាំថា អ្វីដែលសំខាន់បំផុតគឺអារម្មណ៍របស់ប្រពន្ធ ដូច្នេះគាត់នឹងយកចិត្តទុកដាក់ លះបង់គ្រប់យ៉ាងដើម្បីមើលថែប្រពន្ធរបស់គាត់។
ម៉ាស្សារាងកាយឲ្យប្រពន្ធ៖ ជាញឹកញាប់បុរសជាមនុស្សម្នាក់ដែលមិនចេះអត់ធ្មត់ ទោះមានស្នេហាក៏មិនចេះអត់ធ្មត់ជាងមនុស្សស្រីដែរ។ ក្នុងនាមជាស្រ្តីត្រូវចងចាំថា បើបុរសគ្រាន់តែត្រូវការថែរក្សាដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន បុរសនឹងមិនយកចិត្តទុកដាក់លើអារម្មណ៍របស់ភរិយាឡើយ។
ប៉ុន្តែប្រសិនបើបុរសពិតជាស្រឡាញ់ភរិយាមែន គាត់នឹងចាត់ទុកស្នេហាមួយនេះថាជាពេលវេលាដ៏ល្អបំផុតសម្រាប់ចំណងស្នេហ៍ជាមួយប្រពន្ធ គាត់នឹងថ្នមៗ ម៉ាស្សារាងកាយប្រពន្ធថ្នមៗ លាយឡំជាមួយស្នាមថើបទន់ភ្លន់ ប្រៀបបីដូចជា ការបញ្ឆេះចំណង់តណ្ហារបស់គាត់ជាមិនខាន។
តែងតែសរសើរប្រពន្ធ៖ ជារឿងដែលមិនងាយស្រួលទេសម្រាប់បុរសក្នុងការនិយាយពាក្យល្អៗទៅកាន់ប្រពន្ធអំឡុងពួកគេចូលគេង ជាពិសេសនៅពេលដែលភាគីទាំងពីរស្គាល់គ្នា និងមានទំនាក់ទំនងយូរអង្វែង។ ជាពិសេសនៅពេលដែលបុរសស្រលាញ់ប្រពន្ធ ពួកគេនឹងប្រើកាយវិការអោប និងមើលថែប្រពន្ធបានយ៉ាងល្អ ថែមទាំងប្រើពាក្យសម្ដីពិរោះៗដើម្បីលើកទឹកចិត្តភរិយាទៀតផង៕
ប្រភព៖ បរទេស