តើអ្នកយល់ថា ការសន្សំប្រាក់មានសារៈសំខាន់ទេ?

មានគេតែងចោទសួរថា ៖ តើអ្នកយល់ថា ការសន្សំប្រាក់មានសារៈសំខាន់ទេ?

មានគេនិយាយថា ការសន្សំប្រាក់សំខាន់ណាស់ ពីព្រោះសន្សំប្រាក់អាចធានាបាននូវជីវិតនាថ្ងៃអនាគតបាន មានអ្នកខ្លះទៀតនិយាយថា ប្រាក់មិនមែនកើតឡើងមកពីការសន្សំនោះទេ គឺយើងត្រូវទៅខំរកប្រាក់ទើបសល់។ ចំពោះបញ្ហាការសន្សំប្រាក់មួយនេះ គឺមានការយល់ឃើញខុសៗគ្នាដែរ។

ដូច្នេះ យើងអាចឃើញថា មានមនុស្សមួយចំនួនយកចិត្តទុកដាក់ចំពោះការសន្សំប្រាក់ណាស់ ហើយអ្នកខ្លះវិញ បែរជាមិនខ្វល់ខ្វាយតែម្តង គេយល់ថាគ្មានអ្វីសំខាន់ឡើយ អ្វីដែលសំខាន់នោះគឺ ខ្លួនអាចអាចរកប្រាក់បានឬអត់។

ប្រាកដណាស់ លុះត្រាតែរកប្រាក់បានទើបអាចសន្សំប្រាក់បានដែរ ពេលរកប្រាក់មិនបាន ម៉េចនឹងអាចសន្សំប្រាក់បានទៅ។

Saving Money Almost Without Denying Yourself Anything | Ukraine Gate

តែនៅក្នុងជីវភាពជាក់ស្តែងវិញ យើងត្រូវយល់ពីហេតុផលមួយ នោះគឺនៅពេលដែលអ្នកកាន់តែមិនចេះសន្សំប្រាក់ សម្ពាធជីវិតរបស់អ្នកកាន់តែខ្លាំង ការរស់នៅរបស់អ្នកកាន់តែលំបាក។ ពីព្រោះនៅពេលបន្ទាន់ ពេលអ្នកគ្មានប្រាក់ គ្រាន់តែអាចទៅរកខ្ចីគេ ហើយអ្នកដែលមានប្រាក់សន្សំ គឺមិនបាច់បារម្ភឡើយ ដោយសារពួកគេមានប្រាក់ ពួកគេមិនខ្លាចកើតមានរឿងអ្វីឡើយ ដូច្នេះយើងអាចចាប់អារម្មណ៍បានថា អ្នកដែលបាននិងមិនបានសន្សំប្រាក់ ពេលដែលឈានដល់វ័យកណ្តាលឡើងទៅនឹងមានជីវិតពីរផ្សេងគ្នា។

១. មនុស្សដែលមិនដែលសន្សំប្រាក់ គឺពិបាកណាស់

ពេលដែលមនុស្សម្នាក់មិនចេះសន្សំប្រាក់ គឺនឹងឃើញថា ពេលអាសន្នសុទ្ធតែមិនអាចមានប្រាក់ប្រើប្រាស់បានទាន់ពេលវេលាទេ។ នៅពេលបែបនេះ ឱ្យតែគ្មានប្រាក់គឺមានតែទៅខ្ចីគេ តែសួរវិញថា តើអ្នកអាចខ្ចីគេបានប៉ុន្មានដង ឱ្យតែខ្ចីច្រើនដងហើយ គ្មានអ្នកណាចង់ឱ្យអ្នកខ្ចីទៀតទេ។

នៅក្នុងភ្នែកអ្នកដទៃមើលមក ឃើញអ្នករកប្រាក់បានច្រើនដែរ ឃើញប្រើសម្ភារៈហ៊ឺហារដែរ ហេតុអ្វីពេលដែលត្រូវការប្រាក់ បែរជាមកសុំខ្ចីគេទៅវិញ ដូច្នេះគ្មានអ្នកណាសុខចិត្តឱ្យអ្នកខ្ចីឡើយ។ តែទោះជាយ៉ាងណា អ្នកត្រូវតែដឹងថា ជីវិតដែលមិនធ្លាប់សន្សំប្រាក់គឺវេទនាណាស់ ជាពិសេសនៅពេលដែលអ្នកដើររកខ្ចីប្រាក់គេមិនបាន អ្នកនឹងយល់ថា អ្នកដទៃម៉េចក៏ចិត្តអាក្រក់យ៉ាងនេះ ហើយមិនថាអ្នកធ្វើបែបណា និយាយបែបណា សុទ្ធតែមិនងាយខ្ចីបានប្រាក់ឡើយ។

Save Money As a College Student - East London University

ឧទាហរណ៍ ៖ មិត្តខ្ញុំម្នាក់មិនដែលសន្សំប្រាក់ទាល់តែសោះ នៅពេលដែលនាងខំប្រឹងរកប្រាក់បានច្រើន នាងបែរជាចាយខ្ចះខ្ចាយទៅវិញ ពួកយើងតែងប្រាប់នាងច្រើនលើកច្រើនសារឱ្យនាងសន្សំប្រាក់ខ្លះទៅ តែរាល់ដងនាងមិនបានយកចិត្តទុកដាក់ស្តាប់ឡើយ ដូច្នេះយូរៗទៅ ពួកយើងក៏ឈប់ខ្វល់ពីនាងតែម្តង។

តែមានម្តងនោះ ផ្ទះរបស់នាងមានបញ្ហា នៅពេលនោះនាងគ្មានប្រាក់ជាប់ខ្លួនសូម្បីតែមួយសេន អ្វីដែលអាចធ្វើបានមានតែសុំខ្ចីពីមិត្តភក្តិ ពួកយើងបានឱ្យប្រាក់នាងខ្ចីខ្លះ ហើយក៏ដឹងថានាងមិនហ៊ានខ្ចីពួកយើងច្រើនឡើយ ដោយពួកយើងដឹងថា នាងគ្មានទម្លាប់សន្សំប្រាក់ បើខ្ចីបានហើយ ក៏ពិបាកសងវិញដែរ ដូច្នេះអ្នកដែលមានទំនាក់ទំនងល្អជាមួយនាងអាចឱ្យនាងខ្ចីបានខ្លះ ហើយចំណែកអ្នកមិនសូវជិតស្និទ្ធនឹងនាងគឺមិនឱ្យនាងខ្ចីតែម្តង។

អ្នកដែលមិនចេះសន្សំប្រាក់ គឺបែបនេះ នៅពេលបន្ទាន់គ្មានប្រាក់ នៅពេលសំខាន់គ្មានអ្នកណាហ៊ានឱ្យខ្ចី ដោយសារតែពួកគេបែបនេះទើបធ្វើឱ្យជីវិតរបស់ពួកគេលំបាក ។ ជាពិសេសអ្នកដែលឈានចូលវ័យកណ្តាល ជីវិតដែលឈានចូលអាយុចាប់ពី ៤០ឆ្នាំជាងឡើងទៅ ជីវិតអាចកាន់តែលំបាក នៅពេលដែលយើងមិនព្រមសន្សំប្រាក់ខ្លះទុកក្នុងខ្លួន ។

How To Save Money Fast With These 21 Ways | Clever Girl Finance

២. ជីវិតដែលមានទម្លាប់សន្សំប្រាក់នឹងទទួលបានសុភមង្គល

ចំណែកអ្នកដែលមានទម្លាប់សន្សំប្រាក់ ជីវិតគឺមិនដូចគ្នាទេ នៅពេលសំខាន់ ពួកគេមិនចាំបាច់ហាមាត់ខ្ចីប្រាក់គេឡើយ ពួកគេដឹងថាខ្លួនមានប្រាក់ក្នុងដៃអាចយកមកដោះស្រាយបញ្ហាភ្លាមៗបាន។

ដូច្នេះមិនថានៅពេលធ្វើការ ឬនៅក្នុងជីវិតរស់នៅឡើយ សុទ្ធតែមានភាពនឹងនរ មិនភិតភ័យ ព្រោះពួកគេមិនខ្លាចមានរឿងអ្វីកើតឡើងភ្លាមៗនោះទេ ។

មានពាក្យមួយនិយាយថា ៖ បញ្ហានៅក្នុងលោកនេះ ៨០% សុទ្ធតែប្រើប្រាស់លុយមកដោះស្រាយ នៅសល់ ២០% ទៀត ក៏ត្រូវប្រើប្រាស់លុយមកសម្រួលដូចគ្នាដែរ។

ប្រាក់សំខាន់ណាស់ មនុស្សដែលមានប្រាក់ មិនថានៅពេលណាទេ សុទ្ធតែរស់នៅប្រកបដោយទំនុកចិត្ត និងភាពនឹងធឹង មិនបានបាច់ខ្វល់ខ្វាយច្រើន។ ពួកយើងដឹងថា នៅក្នុងខ្លួនមានប្រាក់ មិនបាច់បារម្ភថាថ្ងៃណាមួយត្រូវគេបញ្ឈប់ពីការងារ ឬបាត់បង់ការងារឡើយ មិនភ័យខ្លាចមានការប្រែប្រួលដែលមិនប្រក្រតីណាមួយឡើយ។

៣. បើអាច ចាំបាច់ត្រូវសន្សំប្រាក់

ដូច្នេះ បើអាច ដាច់ខាតត្រូវសន្សំប្រាក់ ព្រោះការសន្សំប្រាក់ គឺជាការធានា និងសុវត្ថិភាពមួយសម្រាប់ជីវិតយើងនាថ្ងៃក្រោយ ។ ពេលដែលមានប្រាក់ហើយ ជីវិតរបស់យើងក៏មានភាពសុខសាន្ត ការរស់នៅមានភាពនឹងនរ។ ហេតុដូច្នេះ នៅពេលដែលសុខសាន្ត គ្មានរឿងអ្វីកើតឡើង គ្មានជួបនិងបញ្ហាអ្វីនោះ អ្នកត្រូវរៀនចេះសន្សំប្រាក់។

ហើយឱ្យតែមានទម្លាប់សន្សំប្រាក់ មានប្រាក់ក្នុងដៃ ទើបមិនខ្លាចថ្ងៃក្រោយជួបនឹងបញ្ហាណាមួយកើតឡើងភ្លាមៗដោយគ្មានការគ្រោងទុក ។ ដាច់ខាតត្រូវរៀនចេះសន្សំប្រាក់ អាចសន្សំជារៀងរាល់ខែ ក៏អាចសន្សំជារៀងរាល់អាទិត្យដែរ ឱ្យតែអ្នកបានសន្សំ ទោះតិច ឬច្រើនក្តី នៅតែជាប្រាក់នៅក្នុងដៃរបស់យើង៕

អត្ថបទ : Mythical Bird / Knongsrok