អាហារបំប៉ន ៦ មុខ ញាំឲ្យបានទៀតទាត់ផ្ដល់គុណប្រយោជន៍ច្រើន ដោយមិនបាច់បារម្ភពីការកើតជំងឺ

ក្រៅពីការធ្វើលំហាត់ប្រាណ និងការធ្វើអត្តពលិកប្រចាំថ្ងៃ អ្នកគួរតែយកចិត្តទុកដាក់លើរបបអាហារមួយចំនួនដូចខាងក្រោមនេះ ដើម្បីធានាបាននូវសុខភាពល្អ រាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ចាកឆ្ងាយពីជំងឺសាហាវផ្សេងៗទៀត។  ទាំងអស់នេះជាអាហារ ៦ មុខ ដែលអ្នកគួរតែយកចិត្តទុកដាក់៖

១.ត្រី

ត្រីសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីនគុណភាពខ្ពស់ វីតាមីន សារធាតុរ៉ែ និងខ្លាញ់អូមេហ្គា-៣។ ក្រៅ​ពី​នេះ សាច់​ត្រី​មាន​សភាព​ទន់ និង​ងាយ​ទំពា ដែល​បង្កើត​លក្ខខណ្ឌ​ល្អសម្រាប់​មនុស្ស​ចាស់​បរិភោគ។ មិនតែប៉ុណ្ណោះ ត្រី​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​បំប៉ន​លំពែង និង​ក្រពះ ចិញ្ចឹម​ថ្លើម ចិញ្ចឹម​ឈាម ស្បែក និង​សក់ ។

លើសពីនេះ ត្រីមានសារធាតុចិញ្ចឹមសំខាន់ៗដែលជួយរក្សាដង់ស៊ីតេឆ្អឹងបានល្អ។ បន្ទាប់ពីអាយុ ៤០ ឆ្នាំ រចនាសម្ព័ន្ធឆ្អឹងមានទំនោរទៅជាកាល់ឡូរី ប្រសិនបើខ្វះសារធាតុចិញ្ចឹមមួយចំនួន ដូច្នេះហើយ ការទទួលទានត្រី ជាវិធីដ៏ល្អមួយ ដើម្បីជៀសវាងការបាក់ឆ្អឹង។ បន្ថែមពីនេះ ត្រីក៏ជួយពន្យារការចាប់ផ្តើមនៃជំងឺ Alzheimer និងជំងឺវង្វេងផ្សេង ចំណែកវីតាមីន A, C, D, E និង អូមេហ្គា-៣ ជួយពន្យារភាពចាស់នៃកោសិកា ការពារអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក។

២. ឈាមជ្រូក

ឈាមជ្រូកមានវីតាមីន ប្រូតេអ៊ីន ជាតិដែក ផូស្វ័រ កាល់ស្យូម នីយ៉ាស៊ីន និងសារធាតុចិញ្ចឹមជាច្រើនទៀត។ អាហារនេះជួយការពារ និងគាំទ្រការព្យាបាលភាពស្លេកស្លាំងកង្វះជាតិដែក ពង្រឹងភាពស៊ាំ និងការពារជំងឺ Alzheimer ជាដើម ។ Phospholipids នៅក្នុងឈាមជ្រូកអាចបង្កើនបរិមាណ acetylcholine និងបង្កើតទំនាក់ទំនងរវាងកោសិកាប្រសាទយ៉ាងឆាប់រហ័ស ដោយហេតុនេះធ្វើអោយការចងចាំរបស់មនុស្សមានភាពប្រសើរឡើង។

ការទទួលទានឈាមជ្រូកមានប្រសិទ្ធភាពការពារភាពស្លេកស្លាំងដែលបណ្ដាលមកពីកង្វះជាតិដែក។ ហេតុដូច្នេះ មនុស្សវ័យកណ្តាល និងមនុស្សចាស់ គួរទទួលទានឈាមជ្រូកឲ្យបានត្រឹមត្រូវ ដើម្បីជួយការពារជំងឺសរសៃឈាមបេះដូង សរសៃឈាម។

៣. បង្គាទន្លេ

បង្គា​ទន្លេ​ផ្តល់​នូវ​ប្រូតេអ៊ីន​សត្វ​ដែល​មាន​គុណភាព​ខ្ពស់ ជួយ​ពង្រឹង​ភាពស៊ាំ​របស់​រាងកាយ ប្រឆាំង​នឹង​ភាព​ទន់ខ្សោយ​នៃ​សាច់ដុំ ជាពិសេស ជួយបន្ថែម​ជាតិ​កាល់ស្យូម​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ពុក​ឆ្អឹង​ល្អខ្លាំងណាស់សម្រាប់​មនុស្ស​វ័យ​កណ្តាល និង​មនុស្ស​ចាស់។

៤. សណ្តែកសៀង

សណ្តែកសៀងសម្បូរប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ថែមទាំងមានអាស៊ីដអាមីណូសំខាន់ៗដូចមាននៅក្នុងសាច់ដែរ។ យោងតាមការស្រាវជ្រាវ សណ្តែកសៀងមានប្រសិទ្ធភាពបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម ការពារជំងឺលើសឈាម ការឡើងរឹងនៃសរសៃឈាម។ សណ្តែកសៀង ជួយកាត់បន្ថយហានិភ័យថយនៃជំងឺសរសៃឈាមបេះដូង ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺសរសៃឈាមបេះដូង។

៥. សារាយសមុទ្រ

សារាយសមុទ្រសម្បូរទៅដោយជាតិអ៊ីយ៉ូត ដែលអាចជួយដល់មុខងារក្រពេញទីរ៉ូអ៊ីត។ ក្រពេញទីរ៉ូអ៊ីតពឹងផ្អែកលើអ៊ីយ៉ូត ក្នុងការបញ្ចេញអរម៉ូន ដើម្បីជួយគ្រប់គ្រងការលូតលាស់ ការផលិតថាមពល ការបង្កើតឡើងវិញ និងជួសជុលកោសិកាដែលខូចនៅក្នុងរាងកាយ។ ក្រៅពីនេះ សារាយសមុទ្រមានផ្ទុកនូវវីតាមីន A, C, E និង K មួយចំនួនតូច រួមជាមួយនឹងសារធាតុ folate ស័ង្កសី សូដ្យូម កាល់ស្យូម និងម៉ាញ៉េស្យូមផងដែរ។

លើសពីនេះទៀត សារ៉ាយសមុទ្រសម្បូរទៅដោយសមាសធាតុរុក្ខជាតិមានប្រយោជន៍ រួមទាំងសារជាតិ flavonoids និង carotenoids ដែលមានសមត្ថភាពការពារកោសិការបស់រាងកាយពីឥទ្ធិពលបំផ្លាញនៃរ៉ាឌីកាល់សេរី។

៦. គ្រាប់ Walnut

យោងតាមការស្រាវជ្រាវ ការទទួលទាន Walnut ជាទៀងទាត់ធ្វើអោយប្រសើរឡើងនូវមុខងារខួរក្បាល។ គ្រាប់ Walnut សម្បូរទៅដោយអាស៊ីតខ្លាញ់ Omega-៣ដែលជួយការពារជំងឺធ្លាក់ទឹកចិត្ត កាត់បន្ថយការកើតជំងឺសរសៃឈាមបេះដូង។

លើសពីនេះទៀត Walnut មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ជាពិសេស គ្រាប់ Walnut មាន​សមត្ថភាព​ប្រឆាំង​នឹង​ហានិភ័យ​មហារីក ជួយពន្យឺតការលូតលាស់នៃជំងឺមហារីកជាច្រើនដូចជា មហារីកក្រពេញប្រូស្តាត មហារីកសុដន់ មហារីកលំពែង។

ប្រភព៖ បរទេស